ខេត្តកណ្តាល ៖ កម្លាំងគណៈបញ្ជាឯកភាពស្រុកស្អាង ចុះធ្វើការបង្ក្រាប ចុះបង្ក្រាបទីតាំងលួចលេងល្បែងសុីសងខុសច្បាប់ ជល់មាន់អនឡាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាងមួយចំនួនធំ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ និង ០៥នាទីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ចំណុចភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្កកណ្ដាល ។

សមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ គិត ស្រីយុិច ភេទ ស្រី អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកអ្នកលេងល្បែងរត់ចែជើងគ្នាអស់ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូត វត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រលើតុ ពណ៍ស ចំនួន០១គ្រឿង ,ដុំWifi ចំនួន០១ ,ម៉ូតូចំនួន០៣គ្រឿង ។

សូមបញ្ជាក់ថា មុននឹងឈានដល់ការបង្ក្រាបនេះ កម្លាំងគណៈបញ្ជាឯកភាពស្រុកបានដឹកនាំកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទីតាំងលួចលេងល្បែងសុីសងខុសច្បាប់(ជល់មាន់អនឡាញ) នៅចំណុចខាងលើ ។ ពេលកម្លាំងទៅដល់ត្រូវបានក្រុមអ្នកលេងល្បែង ឃើញសមត្ថកិច្ចនាំគ្នារត់គេចខ្លួនបាត់អស់ នៅសល់តែជនសង្ស័យកុំអង្គុយចុចកំព្យូទ័រនៅទីនោះ រួចបាននាំខ្លួនជនសង្ស័យនិងវត្ថុតាង យកមកប្រគល់អោយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ