ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ​ចំនួន​១១​អង្គ​គង់នៅ​វត្ត​ស្រែ​ល្អ បាន​ពុល​តែ​គុ​ជ

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ មាន​ព្រះសង្ឃ​ចំនួន​១១​អង្គ គង់នៅ​វត្ត​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៦​នេះ មាន​ព្រះសង្ឃ​ចំនួន​១១​អង្គ គង់នៅ​វត្ត​ស្រែ​ល្អ ឃុំ​បាក់​អន្លូង ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ បាន​ពុល​តែ​គុ​ជ ខណៈ​ព្រះសង្ឃ​បាន​ជាវ​ពី​អ្នកលក់​តាម​ម៉ូតូ​។ ក្រោយ​ពី​បាន​ឆាន់​តែ​គុ​ជ​នេះ ធ្វើ​ឲ្យ​សុខភាព​របស់​ព្រះសង្ឃ​ទាំង​១១​អង្គ​មាន​អាកា​រៈ​ក្អួតចង្អោរ តឹងទ្រូង និង​ថប់ដង្ហើម ទើប​ដឹង​ថា​បាន​ពុល​តែ​គុ​ជ​នោះ​ហើយ​។ ភ្លាម​នោះ​ព្រះសង្ឃ​អង្គ​ដទៃ​ទៀត​រួម​ជាមួយ​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត​បាន​និមន្ត​ព្រះសង្ឃ​ដែល​បាន​ពុល​នោះ ទៅ​កាន់​មន្ទីរពេទ្យ​ឃុំ​ត្រពាំង​ប្រាសាទ ហើយ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក អន្លង់​វែង​៕