ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​ចោរឆក់​កាបូប​បាន​សម្រេច អស់ប្រាក់​១០០​ដុល្លារ និង​ទូរ​សព្ទ័​១​គ្រឿង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ព្រះ​វិហារ​ចិន តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ព្រះ​វិហារ​ចិន តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ចោរឆក់​កាបូប​ពី​នារី​ម្នាក់​បាន​សម្រេច អស់ប្រាក់​១០០​ដុល្លារ និង​ទូ​ស័ព្ទ​ដៃ​សាំ​សុង​១​គ្រឿង​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-4133 ជិះ​តែ​ម្នាក់ឯង មិន​ត្រូវ​បាន​ប្រាប់​អត្តសញ្ញាណ​ទេ​។

តាម​សម្ដី​ពី​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ រូប​នាង​បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​ត្រឡប់​ពី​ញ៉ាំ​អី​នៅ​ផ្សារ​ដេប៉ូ ឆ្ពោះទៅ​ផ្ទះ​របស់​ខ្លួន​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ​។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​លេចមុខ​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស្មាស បាន​ឆក់​កាបូប​នាង​ដែល​កំពុង​ស្ពាយ​បាន​សម្រេច ដោយនៅ​ក្នុង​នោះ​មាន​ប្រាក់​ចំនួន​១០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​សាំ​សុង​១​គ្រឿង ហើយ​ជិះ​គេចខ្លួន​បាត់​។ ភ្លាម​ៗ​នោះ នារី​រង​គ្រោះ​ពុំ​បាន​ដាក់​ដាក់​ពាក្យបណ្ដឹង​ឡើយ នាង​ប្រាប់​ថា​រង់ចាំ​ថ្ងៃស្អែក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ​ឃើញ​ថា​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហ​ព័ទ្ធ​រុ​ស្សី កើត​មាន​អំពើ​លួច​ឆក់​ប្លន់ ជា​បន្តបន្ទាប់ ដូចនេះ​សូម​អាជ្ញាធរ​ជួយ​ធ្វើ​សកម្មភាព​បោសសម្អាត ក្រុម​ចៃ​សង្គម ចាំតែ​រកស៊ី​ដោយ​កម្លាំង​ញើស​ឈាម​គេ​ឲ្យ​បាន​ស្អាត​ផង ដើម្បី​ឲ្យ​ភូមិសាស្ដ្រ​១​នែះ ប្រែ​ក្លាយជា​ភូមិ​ឃុំ មាន​សុវត្ថិភាព​ពិតប្រាកដ​៕