ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១០០​គ្រួសារ​ ទទួល​​អណ្តូងទឹក​ស្អាតទៀតហើយ​

7 ឆ្នាំ មុន

ខេត្តកំពត​៖ ប្រជាពលរដ្ឋ​ជាង​១០០​គ្រ​រួ​សារ​ទៀត​ហើយ ត្រូវ​​ទទួល​បាន​អណ្តូងទឹក​ស្អាត​ពី​លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធាន​មូលនិធិ​អណ្តូងទឹក​ស្អាត​អ្នកឧញ៉ា​ មហា​ភក្តី​សប្បុរិស​ភោ​គា​ធិ​បតី ហ៊ុន នាង និង​មហា​ឧបាសិកា ឌី​ប៉ុក ជូន​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ។

ជាក់ស្តែង​ កាលពី​ព្រឹក​ថ្ងៃ​ទី១៧ ​ធ្នូ នេះ ​លោក​ជំទាវ​ប្រធាន​មូលនិធិ​បាន​ដឹកនាំ​ក្រុមការងារ​អណ្តូងទឹក​ស្អាត​ បាន​ចុះ​មក​ប្រគល់​អណ្តូងទឹក​ស្អាត​ចំនួន​១០​ ជូន​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ខ្នាយ​ខាងជើង ​និង​ឃុំ​ខ្នាយ​ខាងត្បូង ស្រុក​ដងទុង ខេត្តកំពត​ ។

លោក​ជំទាវ ពេ​ជ ចន្ទ​មុន្នី បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​មូលនិធិ​អណ្តូងទឹក​ស្អាត​បាន​ធ្វើ​និង​ប្រគល់​អណ្តូងទឹក​ជូន​ប្រជា​ពល​រដ្ឋ​បាន​ជាង​៥០០​អណ្តូង​ ហើយ​ក្នុង​នោះ​មាន​ទាំង​អណ្តូង ដៃ អណ្តូង​លូ និង​អណ្តូងស្នប់ ហើយ​ជិត​៤០០​អណ្តូង​បាន​ដាក់​អោយ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍ អំណោយ​អណ្តូងទឹក​ស្អាត​ទាំងនេះ​គឺជា​អំណោយ​របស់​លោកតា ហ៊ុន នាង និង លោកយាយ ឌី ប៉ុក ដែល​ត្រូវជា​ឪពុក​ម្តាយបង្កើត​សម្តេច​តេ​ជោ  ហ៊ុន សែន តែ​លោក​ទាំង​ពីរ​បាន​ទទួលអនិច្ចកម្ម​ទៅ​ហើយ​ ។

លោក​ជំទាវ​បាន​បញ្ជាក់​ថា​ទៀត​ថា​កាលដែល​លោក​ទាំង​ពីរ​មាននៅ​មានជីវិត លោក​តែងតែ​ធ្វើបុណ្យ​ដាក់​ទាន​សន្សំ​កុសល​ជា​ច្រើន​ដូច​ជា កសាង​សាលារៀន វិហារ ផ្លូវថ្នល់ របង នឹង​ទ្រព្យសម្បត្តិ​សា​ធារ​ណះ​មួយ​ចំនួន​ទៀត ជា​ពិសេស​នោះ​គឺ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ជនបទ​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់​នេះ​តែ​ម្តង​។