ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​បី​មុខ​នេះ​ត្រូវ​ចៀសវាង បើ​អ្នកខ្លាច​ឈឺសន្លាក់

1 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អន្តរាគមន៍​របប​អាហារ​ដូច​ជា ការ​លុប​បំបាត់​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់ ក៏​ដូច​ជា ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​ទាំងមូល​របស់​ពួក​គេ ។ ដូច្នេះ​បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​នោះ អ្នក​ត្រូវ​តែ​ចៀសវាង អាហារ​ដូច​តទៅ​នេះ​។…

ការ​ស្រាវជ្រាវ​បង្ហាញ​ថា អន្តរាគមន៍​របប​អាហារ​ដូច​ជា ការ​លុប​បំបាត់​អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគ​សញ្ញា​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់ ក៏​ដូច​ជា ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​គុណភាព​ជីវិត​ទាំងមូល​របស់​ពួក​គេ ។ ដូច្នេះ​បើសិនជា​អ្នកមាន​ជំងឺ​រលាក​សន្លាក់​នោះ អ្នក​ត្រូវ​តែ​ចៀសវាង អាហារ​ដូច​តទៅ​នេះ​។

1.​ ​កម្រិត​ការ​ទទួលទាន​ជាតិ​ស្ករ

អ្នក​គួរតែ​កម្រិត​ការ​ទទួលទាន​ជាតិ​ស្ករ​រ ប្រសិនបើ​អ្នកមាន​ជំងឺ​រលាក​សន្លាក់ ។ ជាតិ​ស្ករ​មាននៅ​ក្នុង​ស្ករ​គ្រាប់ ទឹកក្រូច​កំប៉ុង កា​រ៉េ​ម និង​អាហារ​ជា​ច្រើន​ទៀត ។

ការ​សិក្សា​លើ​មនុស្ស 217 នាក់ ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ បាន​កត់សម្គាល់​ឃើញ​ថា ការ​ទទួលទាន​អាហា​រដែ​មាន​ជាតិ​ស្ករ​ច្រើន​បាន​ធ្វើ​អោយ​ជំងឺ​រលាក​សន្លាក់​របស់​ពួក​គេ​កាន់តែ​ធ្ងន់ធ្ងរ ។

លើស​ពី​នេះ ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដូច​ជា ទឹកក្រូច​កំប៉ុង​អាច​បង្កើន​ហានិភ័យ​កើត​ជំងឺ​លាក​សន្លាក់​ផង​ដែរ ។ ជា​ឧទាហរណ៍ ក្នុង​ការ​សិក្សា លើ​មនុស្ស​ពេញវ័យ 1,209 នាក់ ដែល​មាន​អាយុ​ពី 20-30 ឆ្នាំ អ្នក​ដែល​ផឹក​ភេសជ្ជៈ​ផ្អែម fructose 5 ដង​ក្នុង​មួ​យស​ប្តា​ហ៍ ឬ​ច្រើន​ជាង​នេះ​ទំនងជា​មាន​ជំងឺ​រលាក​សន្លាក់​បី​ដង​ច្រើន​ជាង​អ្នក​ដែល​ទទួលទាន​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម fructose តិចតួច ។

2.​ ​អាហារ​កែ​ច្នៃ និង​សាច់​ក្រហម

ការ​ស្រាវជ្រាវ​មួយ​ចំនួន​រក​ឃើញ​ថា សាច់​ក្រហម និង​អាហារ​កែ​ច្នៃ​អាច​បង្កើន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​អោយ​កាន់តែ​ធ្ងន់ធ្ងរ ។

លើស​ពី​នេះ​ទៀត ការ​សិក្សា​លើ​មនុស្ស 25,630 នាក់​បាន រក​ឃើញ​ថា​ការ​ទទួលទាន​សាច់​ក្រហម​ច្រើន​អាច​ជា​កត្តា​ហានិភ័យ​កើត​ជំងឺ​រលាក​សន្លាក់ ។

ផ្ទុយ​ទៅ​វិញ​ការ​បរិភោគ​អាហារ​ដែល​មាន​បន្លែ និង​ផ្លែ​ឈើ​ហើយ​មិន​មាន​សាច់​ក្រហម​នោះ​វា​បាន​ធ្វើ​អោយ​ប្រសើរ​ឡើង​នៃ​រោគ​សញ្ញា​ជំងឺ រលាក​សន្លាក់​។

3.​ ​គ្រឿង​ស្រវឹង

ដោយសារ​គ្រឿង​ស្រវឹង​អាច​ធ្វើ​ឱ្យ​រោគ​សញ្ញា​រលាក​សន្លាក់​កាន់តែ​អាក្រក់ អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​គួរតែ​ដាក់​កម្រិត ឬ​ជៀសវាង​វា​។ ការ​សិក្សា​លើ​មនុស្ស 278 នាក់​ដែល​មាន​ជំងឺ រលាក​សន្លាក់​បាន​បង្ហាញ​ថា វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​សន្លាក់ ។ ដូច្នេះ បើសិនជា​អ្នកខ្លាច​ឈឺសន្លាក់ អ្នក​ត្រូវ​កាន់​បន្ថយ​ឬ​ក៏​មិន​ត្រូវ​ផឹក​គ្រឿង​ស្រវឹង​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ