ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​ជោគជ័យ​! ប្តូរ​បេះដូង​ជ្រូក​ដាក់​ក្នុង​ខ្លួន​អ្នកជំងឺ​ស្លា​.​ប់​ខួរក្បាល

2 ឆ្នាំ មុន

អាមេរិក ៖ ពេទ្យវះកាត់​នៅ​សកល​វិទ្យាល័យ New York បាន​វះកាត់​ប្តូរ​បេះដូង​ជ្រូក​ដាក់​ក្នុង​ខ្លួន​អ្នក

អាមេរិក ៖ ពេទ្យវះកាត់​នៅ​សកល​វិទ្យាល័យ New York បាន​វះកាត់​ប្តូរ​បេះដូង​ជ្រូក​ដាក់​ក្នុង​ខ្លួន​អ្នកជំងឺ​ស្លា​.​ប់​ខួរក្បាល​ចំនួន ២​នាក់​បាន​ដោយ​ជោគជ័យ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​ស្រាវជ្រាវ​។ វា​ជា​ជំហាន​ឆ្ពោះទៅ​រក​គោលដៅ​រយៈពេល​វែង​សម្រាប់​ការ​ប្រើប្រាស់​គ្រឿងក្នុង​ជ្រូក​ដើម្បី​សោះ​ស្រាយ​បញ្ហា​ខ្វះខាត​សេរី​រា​ង្គ​មនុស្ស​។

ក្រោយ​ពេលធ្វើការ​វះកាត់​រួច បេះដូង​ជ្រូក​ដំណើរការ​ធម្មតា​ដោយ​គ្មាន​សញ្ញា​បដិសេធ​ឡើយ ក្នុង​អំឡុង​ការ​ធ្វើ​ពិសោធន៍​រយៈពេល ៣​ថ្ងៃ​នៅ​ក្នុង​ខែមិថុនា និង​ខែកក្កដា​។

ការ​ពិសោធន៍​នេះ​កើតឡើង​បន្ទាប់​ពី​មាន​ករណី​ស្លា​.​ប់​កាលពី​ខែមីនា លើ​បុរស​វ័យ ៥៧​ឆ្នាំ​ម្នាក់​ដែល​មាន​ជំងឺ​បេះដូង និង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​រយៈពេល ២​ខែ​នៅ​សកល​វិទ្យាល័យ Maryland ជា​មនុស្ស​ដំបូង​បង្អស់​ដែល​ទទួល​បានការ​វះកាត់​ដាក់​បេះដូង​ជ្រូក​។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​បេះដូង​ថ្មី​របស់​គាត់​លែង​ដំណើរការ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ក្នុង​ស​ន្និ​សី​​ទ​សារព័ត៌មាន​ដូច្នេះ​ថា សកល​វិទ្យាល័យ New York ទទួល​បាន​បេះដូង​ជ្រូក​ពី​ស្ថាប័ន Revivicor និង​បាន​ធ្វើការ​ត្រួតពិនិត្យ​មើល​វីរុស​ដោយ​ប្រើប្រាស់​ឧបករណ៍​ត្រួតពិនិត្យ​ទំនើប​។

ជ្រូក​មាន​ហ្សែ​ន​ចំនួន៤​ដើម្បី​ការពារ​ការ​បដិសេធ និង​ការ​លូតលាស់​សេរី​រា​ង្គ​មិនធម្មតា និង​មាន​ហ្សែ​ន ៦ ដើម្បី​ជួយ​ការពារ​ភាព​មិន​ស៊ីគ្នា​រវាង​ជ្រូក និង​មនុស្ស​។

កាលពី​ឆ្នាំ ២០២១ អ្នក​ស្រាវជ្រាវ​នៅ​សកល​វិទ្យាល័យ​ខាងលើ​ក៏​ធ្លាប់​បាន​វះកាត់​ដាក់​ក្រលៀន​ជ្រូក​ក្នុង​ខ្លួន​អ្នកជំងឺ​ស្លា​.​ប់​ខួរក្បាល​ផង​ដែរ​។

ឥឡូវនេះ​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា ការ​ប្រើប្រាស់​សេរី​រា​ង្គ​របស់​សត្វ​គឺ​មាន​សុវត្ថិភាព​លើ​អ្នកជំងឺ​ស្លា​.​ប់​ខួរក្បាល ជាង​អ្នកជំងឺ​នៅ​រស់​ខួរក្បាល ហើយ​ថែម​ទាំង​ផ្តល់​ព័ត៌មាន​ច្រើន​ដោយសារ​ការ​ពិនិត្យ​ជាលិការ​ពី​រាង​កាយ​មានជីវិត​ត្រូវ​បាន​ធ្វើ​ញឹកញាប់​ជាង​។

លោក​វេជ្ជបណ្ឌិត Robert Montgomery នាយក​វិទ្យាស្ថាន​វះកាត់​ប្តូ​សេរី​រាង Langone និង​ជា​អ្នក​ទទួល​ការ​វះកាត់​ប្តូរ​បេះដូង​នៅ​សកល​វិទ្យាល័យ New York បាន​និយាយ​ថា ការ​ធ្វើតេស្ត​ញឹកញាប់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អស្ចារ្យ​។

លោក​និយាយ​ថា «​យើង​អាច​ឃើញ​អ្វី​ៗ​ជាក់ស្តែង​កើតឡើង​ក្នុង​អំឡុង​រយៈពេល ៧២​ម៉ោង»​។

អ្នក​ស្រាវជ្រាវ​និយាយ​ថា លទ្ធកម្ម ការ​បញ្ជូន ការ​វះកាត់​ប្តូរ និង​ការ​ចាក់​ថ្នាំ​បង្ការ ត្រូវ​បាន​អនុវត្តន៍​ដូច​គ្នា​នឹង​ការ​ប្តូរ​បេះដូង​មនុស្ស​។

«​គោលដៅ​របស់​យើង​គឺ​ដើម្បី​រួម​ប​ញ្ជូ​ល​ការ​អនុវត្តន៍​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ប្តូរ​បេះដូង​ជាមួយនឹង​សេរី​រា​ង្គ​សត្វ​ដែល​នឹង​ដំណើរការ​ធម្មតា​ដោយ​គ្មាន​ជំនួយ​បន្ថែម​ពី​ឧបករណ៍ ឬ​ថ្នាំ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត Nader Moazami នាយក​ផ្នែក​វះកាត់​បេះដូង​នៅ​សកល​វិទ្យាល័យ New York Langone​។

លោក​បាន​បន្ថែម​ថា ការ​ពិសោធន៍​រយៈពេល ៧២​ម៉ោង​បាន​បង្កើត​ទិន្នន័យបឋម ដែល​ផ្តល់​ចម្លើយ​ជា​ច្រើន​មុន​ពេល​មានការ​ចាប់ផ្តើម​សាកល្បង​ប្តូរ​បេះដូង​ជ្រូក​ដាក់​ក្នុង​ខ្លួន​មនុស្ស​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ