ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន ដាក់​ចេញ​គោលការណ៍​សំខាន់​៤​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ឱ្យ​ទទួល​បាន​ជោគជ័យ​ខ្ពស់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុមប្រឹក្សា​

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​១១ ខែ​ក​ក្ដ​ដា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ​សុខា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​អនុសាសន៍​សំខាន់​៤​ចំណុច​ដើម្បី​ឲ្យ​ទទួល​បាន​ជោគជ័យ​ក្នុង​នាម​កម្ពុជា​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ឆ្នាំ​២០២៣​។

គោលការណ៍ និង​អនុសាសន៍​សំខាន់​៤​ចំណុច​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ដាក់​ចេញ​មាន​៖
១-​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣ ត្រូវ​យកចិត្តទុកដាក់​លើ​គ្រប់មុខ​សញ្ញា ។ គ្រប់គ្រង​ព្រឹត្តិការណ៍​សំខាន់​ៗ​ឲ្យ​បាន​រួចរាល់ និង​ទាន់​ពេលវេលា ពិសេស​ការងារ ដែល​ត្រូវការ​ពេល​យូរ ត្រូវ​ចាប់ផ្ដើម​ពី​ពេល​នេះ​តទៅ ដូច​ជា​ការ​ជួសជុល​កែ​លម្អ​ទីលាន​ប្រកួត ។ រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិទ្យា JMS​។ ការ​រៀបចំ​ពិធី​បើក និង​ពិធី​បិទ ព្រមទាំង​ការ​រៀបចំ​កន្លែង​ស្នាក់​នៅ ហូប​ចុក និង​ដឹក​ជញ្ជូន​ជាដើម ។

ជាមួយ​នេះ​ត្រូវ​ជំរុញ​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត​ក្នុង​ការ​អភិរក្ស​កម្រិត​បច្ចេកទេស​កីឡា រួម​ទាំង​កីឡា​ល្បុក្កតោ​ខ្មែរ និង​កីឡា​យុទ្ធ​គុន ឥណ្ឌូ​ណេ​ស៊ី ដែល​មានឈ្មោះ​ថា ស៊ី​ឡា ដែល​ទទួល​បានការ​ឯកភាព​ជួយ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស ឥណ្ឌូ​ណេ​ស៊ី និង​កីឡា យូ​ដូ ពី​អតីត​ឯកឧត្ដម​អគ្គរាជទូត​ជប៉ុន​។

២-​អំពាវនាវ​សា​ជា​ថ្មី​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋនិង​ឯកជន ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ និង​យុទ្ធនាការ​លាង​សម្អាតផ្ទះ និង​សង្គម​យើង តាម​រយៈ​យុទ្ធនាការ​ប្រជាជន​ម្នាក់ លេង​កីឡា​មួយមុខ​​យ៉ាង​តិច​ប្រចាំជីវិត ។ កម្ពុជា​ស្អាត ប​ដិស​ណ្ឋា​រ​កិច្ច​ល្អ សេវា​ល្អ កម្ពុជា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​កាត់​បន្ថយឥទ្ធិពល​គ្រឿងញៀ.ន និង​កីឡា​រស់​ក្នុង​សន្តិភាព ឲ្យ​បាន​ផុលផុស​ទាំង​ក្នុង និង​ក្រៅប្រទេស​។

៣-​ស្នើ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ពិនិត្យ​លទ្ធភាព ពន្យារពេល​វិស្សមកាល​តូច​ក្នុងអំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ រហូត​ដល់​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៣ ដើម្បី​ផ្ដល់​ឱកាស​ឲ្យ​សិស្ស និស្សិត ចូលរួម​បម្រើ​ការងារ​ស្ម័គ្រចិត្ត និង​ចូលរួម​អបអរសាទរ លើកទឹកចិត្ត​កីឡាករ កីឡាការិនី​ជាតិ និង​អន្តរជាតិ​។

៤-​អំពាវនាវ​បណ្ដា​ប្រទេស​សមាជិក​ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម មេត្តា​ផ្ដល់​នូវ​ការ​គាំទ្រ​លើ​គ្រប់​ទម្រង់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ការ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឲ្យ​ទទួល​បាន​ជោគជ័យ​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ