ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ហ្វ​តិ​ន្នី​ស បង្ហាញ​ពី​ការ​រីក​ចម្រើន​ខ្លាំង​តាម​រយៈ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​ជា ប៊ុ​ន​ហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក​ជា ប៊ុ​ន​ហេង ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​កោតសរសើរ​ដល់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ និង​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​សម្ដេច​ក្រឡាហោម ​ស ខេ​ង លើក​ទី​៩ ឆ្នាំ​២០២១​ថា មានការ​រីក​ចម្រើន​ខ្លាំង​។

លោក​ប្រធាន​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​សរូប​នេះបាន​ឲ្យ​ដឹង​ទៀត​ថា លោក​មានការ​ចាប់អារម្មណ៍​ទៅ​លើ​បច្ចេកទេស និង​ថ្វីដៃ​ប្រកួត​របស់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ថា មានការ​អភិវឌ្ឍ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​គួ​ឲ្យ​កត់សម្គាល់ ជា​ពិសេស​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ដែល​បាន​បិទ​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១១ កក្កដា ឆ្នាំ​២០២២​នេះ​តែ​ម្ដង គឺ​មានការ​ប្រកួតប្រជែង​គ្នា​ខាំ្ល​ង ដោយ
កីឡា​ករ​ម្នាក់​ៗ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​។

អ្វី​ដែល​កាន់តែ​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​ការ​ប្រកួត​រវាង​សមាគម​កីឡា​ក្រសួងមហាផ្ទៃ និង​សមាគម​កីឡា​ក្រសួងការពារ​ជាតិ ដែល​ឆ្នាំ​ណា​ក៏​ប្រជែង​គ្នា​ដណ្ដើម​លេខ​១​ដែរ ។ ប៉ុន្តែ​ឆ្នាំ​នេះ សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្រសួងមហាផ្ទៃ​នាំមុខ​វិញ​ម្ដង ដោយ​ដណ្តើម​បាន​មេដាយមាស ៦​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​១​គ្រឿង ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស អគ្គស្នងការដ្ឋាននគរបាល​ជាតិ​ដណ្តើម​បាន​មេដាយមាស ២ គ្រឿង ប្រាក់​៤​គ្រឿង និង​សំរឹទ្ធ ៤ គ្រឿង ។

សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្រសួងការពារជាតិ ដណ្តើម​បាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ ១​គ្រឿង ។ សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី ខេត្តកំពង់ឆ្នាំង​ដណ្តើម​បាន​មេដាយ​ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​១ គ្រឿង និង​សមាគម​កីឡា​សូ​ហ្វ​តិ​ន្នី ខេត្តកំពង់ស្ពឺ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ១ គ្រឿង​។

គួរ​ឱ្យ​ដឹងផង​ដែរ​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ខាងលើ​នេះ​ប្រើប្រាស់​ថវិកា​គាំទ្រ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ធ្វើ​ឡើង​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​៧​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២១ ។

ក្នុង​នោះ​សមាសភាព​ចូលរួម​ប្រកួត​មាន​ដូច​ជា សមាគម​កីឡា​ក្រសួងមហាផ្ទៃ សមាគម​កីឡា អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សមាគម​កីឡា ក្រសួងការពារជាតិ សមាគម​កីឡា​ខេត្តកំពង់ស្ពឺ សមា គម​កីឡា​ខេត្តកំពង់ឆ្នាំង សមាគម​កីឡា​ខេត្ត​ត្បូងឃ្មុំ និង​សមាគម​កីឡា​អូ​ឡាំ​ពិ​ក និង​មាន ប្រតិភូ គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ទាំងអស់​ចំនួន ៧៤​នាក់ ក្នុង​នោះ​ប្រតិភូ​-​គ្រូបង្វឹក​ចំនួន​១២​នាក់ កីឡាករ​ចំនួន​៣៨​នាក់​និង​កីឡាការិនី​ចំនួន​២៤​នាក់ ប្រកួត​លើ​វិញ្ញាសា​ចំនួន​៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ