ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីហើម​ថ្គាម​បាន​ជា​សះ​ស្បើយ​ថ្លែង​អំណរ​គុណ​លោក​ជំទាវ​បណ្ឌិត​ប៊ុន រ៉ា​នី ហ៊ុន សែន

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ត្រី​ហើម​ថ្គា​ម​​ដោយ​សារ​ដក​ធ្មេញដោយ​គ្រូ​ពេទ្យ​គ្មាន​​ជំនាញ​នោះ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមីនា បាន​នាំ​គ្នា​ពីរ​នាក់​បង​ប្អូន​ទៅ​​កាន់​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​លោក​ស្រី​ប្រធាន​​មន្ទីរ​ ក៏​ដូច​ជា​លោក​ជំទាវ​ កែវ ច័ន្ទមុនី អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ឆ្នាំង​ លោក​ជំទាវ​ស៊ឹង ស៊ី​យុត ពិសេស​បំផុត គឺ​លោក​ជំទាវ​ ប៊ុន រ៉ា​នី ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ និង​ចេញ​ថ្លៃ​ព្យាបាល​វះ​កាត់​យក​ឆ្អឹង​ថ្គាម​ចេញ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ត្រី​ហើម​ថ្គា​ម​​ដោយ​សារ​ដក​ធ្មេញដោយ​គ្រូ​ពេទ្យ​គ្មាន​​ជំនាញ​នោះ​ កាល​ពី​ថ្ងៃ​ទី​១៤ ខែមីនា បាន​នាំ​គ្នា​ពីរ​នាក់​បង​ប្អូន​ទៅ​​កាន់​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​លោក​ស្រី​ប្រធាន​​មន្ទីរ​ ក៏​ដូច​ជា​លោក​ជំទាវ​ កែវ ច័ន្ទមុនី អ្នក​តំណាង​រាស្ត្រ​​មណ្ឌល​កំពង់​ឆ្នាំង​ លោក​ជំទាវ​ស៊ឹង ស៊ី​យុត ពិសេស​បំផុត គឺ​លោក​ជំទាវ​ ប៊ុន រ៉ា​នី ហ៊ុន សែន ដែល​បាន​ឧបត្ថម្ភ​ និង​ចេញ​ថ្លៃ​ព្យាបាល​វះ​កាត់​យក​ឆ្អឹង​ថ្គាម​ចេញ​ និង​មក​ដល់​ថ្ងៃ​នេះ​បាន​ជា​សះ​ស្បើយហើយ​​។

ស្ត្រី​ក្រមុំ​ចាស់​ឈ្មោះ​អៀវ លន អាយុ​៣៩​ឆ្នាំ រស់​នៅ​ភូមិ​កោះ​ក្របី​ សង្កាត់​ផ្សារ​ឆ្នាំង​ក្រោយ​ពី​ការ​ដក​ធ្មេញ​ថ្គាមបាន​ហើម​ថ្គាម​យ៉ាង​ធំប៉ុន​ផ្លែ​ត្នោត​ រយៈ​ពេល​ជិត​១០​ឆ្នាំ ។ ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ចុះ​ផ្សាយ​ពី​ទុក្ខ​លំបាក​របស់​ស្ត្រី​រូប​នោះ​ដែល​​មាន​ជីវ​ភាព​ក្រលំបាក​រស់​នៅ​ជាមួយ​បង​ស្រី​ឈ្មោះ​អៀវ​ លឹម អាយុ​៤២​ឆ្នាំ ។ ​ឆ្អឹង​ថ្គាម​របស់​គាត់​ចេះ​តែ​រីកធំ​ជា​លំដាប់​ ពិសា​អាហារ​មិន​កើត​ទេ គឺ​ពេល​បរិ​ភោគ​អាហារ​ម្តងៗ​ លុះ​ត្រា​តែ​ដេក​ផ្អៀង​ ហើយ​បង​ស្រី​បញ្ចុក​ទើប​ចូល​មាត់​បាន​ខ្លះ​។ តាម​រយៈ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ដែល​បាន​ចុះ​ផ្សាយ​ មាន​សប្បុរស​ជន​​ជា​ច្រើន​បាន​ឧបត្ថម្ភ​ និង​ខ្លះ​ទៀត​សុំ​នាំទៅ​ព្យា​បាល​។

ព័ត៌​មាន​នេះ​លេច​ឮ​ដល់​លោក​ជំទាវ​ប៊ុន រ៉ា​នី ហ៊ុន សែន ហើយ​លោក​ជំទាវ​ចាត់​ឱ្យ​គេ​នាំ​យក​ស្ត្រី​រូប​នោះ​​ទៅ​ព្យា​បាល​។ លោក​ជំទាវ​​ចេញ​សោ​ហ៊ុយ​​ថែម​ទាំង​ឧបត្ថម្ភ​​ជា​សំភារ​ និង​ថវិកា​។ រហូត​មក​ដល់​ពេល​នេះ​ស្ត្រី​ឈ្មោះ​​អៀវ លន ​បាន​ជា​សះ​ស្បើយ​វិញ​​ហើយ គឺ​ទាស់​តែ​អត់​ថ្គាម​ម្ខាង​ដែល​ដក​ចេញ​​ប៉ុណ្ណោះ​។

ស្ត្រី​ឈ្មោះ​អៀវ​ លន បាន​និយាយ​ក្នុង​ឱកាស​ដែលទៅ​​ថ្លែង​អំណរ​គុណ​ដល់លោក​ជំទាវ​ កែវ ច័ន្ទ​មុនី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់​ឆ្នាំង​ និង​លោក​ស្រី​ប៉ាល់​ ​យឿន ប្រធាន​មន្ទីរ​កិច្ច​ការ​នារី​ខេត្ត​ថា ពួក​គាត់​ពីរ​នាក់​បង​ប្អូន​មក​ទី​នេះ​ដើម្បី​ថ្លែង​អំណរ​គុណ​ចំពោះ​លោក​ជំទាវ​ លោក​ស្រី​ដែល​បាន​ជួយ​ឱ្យ​គាត់​បាន​​ធ្វើ​ដំណើរ​ទៅ​ព្យា​បាល​នៅ​ភ្នំពេញ​ ខណៈ​ដែល​លោក​ជំទាវ​ប៊ុន រ៉ានី ហ៊ុន សែន ឱ្យ​នាំ​គាត់​ទៅ​ព្យា​បាល​​នៅ​ទី​នោះ​​ ។ ជា​ពិសេស​​គាត់​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ទឹក​ចិត្ត​ករុណា​របស់​លោក​ជំទាវ​ប៊ុន រ៉ា​នី​ ហ៊ុន​ សែន ដែល​ជួយ​​សង្គ្រោះ​រូប​គាត់​ឱ្យ​ផុត​ពី​សេចក្តី​ស្លាប់​ ព្រោះ​ថា បើ​មិន​មាន​​ការ​ព្យា​បាល​ទេ គាត់​រស់​យ៉ាង​យូរ​កន្លះ​ខែ​ទៀត​នឹង​ស្លាប់​ជា​ពុំ​ខាន​។

ស្ត្រី​ទាំង​ពីរ​នាក់​បង​ប្អូន​លើក​ដៃ​បួង​សួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធិក្នុង​លោក​សូម​ជួយ​ថែរក្សា​​ដល់​លោក​ជំទាវ​ប៊ុន រ៉ា​នី​ ហ៊ុន សែន​ និង​សម្តេច​តេជោ​ហ៊ុន សែន ព្រម​ទាំង​ក្រុម​គ្រួសារឱ្យ​ជួប​តែ​សេចក្តី​សុខ​ និង​ពុទ្ធ​ពរ​ទាំង​៤​ប្រការ​កុំ​បី​ឃ្លាង​ឃ្លាតឡើយ​។ ក្នុង​ឱកាស​នោះ លោក​ជំទាវ​ កែវ ច័ន្ទ​មុនី បាន​ឧបត្ថម្ភស្ត្រី​​ពីរ​នាក់​បង​ប្អូន​នូវ​ឃីត​១​កញ្ចប់​ និងប្រាក់​មួយចំនួន​ ៕