ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍បណ្ដោះ អាសន្ន បើសិនទឹកបន្ដជន់ឡើងលិចផ្លូវជាតិនេះ

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ 115-116 ក្នុងភូមិ​សាស្ត្រ…

ខេត្ត​ព្រះ​សីហ​នុ ៖ គិត​ត្រឹម​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា នេះ ស្ថានភាព​កម្ពស់​ទឹក​នៅ​ចំណុច​ស្ពាន​ស្ទឹង​សំរោង ចន្លោះ​គីឡូម៉ែត្រ 115-116 ក្នុងភូមិ​សាស្ត្រ ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ទឹក​ហក់​ឡើង​ដល់​កម្ពស់​៥,៦០​ម៉ែត្រ​ពី​បាត​ស្ទឹង ។ នេះ​បើ​យោង​តាម​ផេ​ក រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ។

តាម​ការ​សន្និដ្ឋាន បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នា​រសៀល​ថ្ងៃនេះ កម្ពស់​ទឹក​អាច​នឹង​ហក់​ឡើង​ដល់​កម្រិត​ប្រកាស​អាសន្ន កម្ពស់​៦.២​ម៉ែត្រ នឹង​លិច​លើ​ផ្លូវជាតិ​លេខ​៤​តែ​ម្ដង ។ ករណី​ទឹក​នៅ​បន្ដ​ជន់​ឡើង​ហើយ​លិច​លើ​ផ្លូវជាតិ​នោះ អាជ្ញាធរ​នឹង​ត្រូវ​បង្ខំចិត្ត​បិទ​ចរាចរណ៍​ត្រង់​ចំណុច​នេះ​ជា​បណ្ដោះអាសន្ន​តែ​ម្ដង ។

រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ខាងលើ ទាំង​អ្នក​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់ ត្រូវ​តែ​បង្កើន​នូវ​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ជាមួយនឹង​ស្ថានភាព​លិចលង់​នៅ​ពេល​នេះ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​នេះ​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ស្ពាន​ស្ទឹង​សំរោង រថយន្ត​តូច ធំ អាច​ធ្វើ​ដំណើរ​ចរាចរណ៍​ទៅ​មក​ធម្មតា ។

​ជម្រាប​ជូន​បន្ថែម​ថា គណៈ​បញ្ជាការ​ឯកភាព​ស្រុក​កំពង់​សីលា បាន​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ នឹង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​គ្រោះ​ដោយសារ​ស្ថានភាព​គ្រោះ​ទឹកជំនន់​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ដំណាំ​របស់​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ក្រាំង​អាត់ ( ចំណុច​ក្រាំង​អាត់​ចាស់ ) ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ចំនួន​៤២​គ្រួសារ ។

សូម​បញ្ជាក់​ថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ព្រឹក​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ កក្កដា ខាង​មុខ​នឹង​នេះ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ