ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាង​ហោច​ !​ ផ្ទះ​ពលរដ្ឋ៣៧​ខ្នង​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀងលិច​នៅ​ស្រុក​កំពង់​សីលា

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ​ក្នុង​ចំណោម​៤២​ខ្នង​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀងលិច ខណៈកំពស់​ទឹកឡើងជិត​ប្រកាស​អាសន្នហើយ ​នៅ​ភូមិ​ក្រាំង​អាត់​ចាស់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ យ៉ាង​ហោច​ណាស់ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង​ផ្ទះ​ក្នុង​ចំណោម​៤២​ខ្នង​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀងលិច ខណៈកំពស់​ទឹកឡើងជិត​ប្រកាស​អាសន្នហើយ ​នៅ​ភូមិ​ក្រាំង​អាត់​ចាស់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ប្រកាស ស្ថានភាព​កំពស់​ទឹក នៅ​ស្ពាន​ស្ទឹង​សំរោង ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៥-១១៦ ក្នុងភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ទឹក​ឡើង​មានកំ​ពស់ ៥,២០​ម៉ែត្រ​ពី​បាត​ស្ទឹង គិត​ត្រឹម​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែកក្កដា​នេះ ។

តាម​ការ​សន្និដ្ឋាន សភាព​ទឹក​ឡើង​ដល់​កំពស់​៥,៦០​ម៉ែត្រ ទៅ​៥,៧០​ម៉ែត្រ និង​ត្រូវ​ប្រកាស​អាសន្ន ។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រាំង​អាត់​ចាស់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ចំនួន​៤២​ខ្នង​ផ្ទះ ក្នុង​នោះ​បាន​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៣៧ ខ្នង​ផ្ទះ​ហើយ ។

ក្នុង​ប្រតិបត្តិ​ការណ៍​នេះ​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​កំពង់​សីលា ចំនួន​០៤​នាក់ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សួន ធា មេបញ្ជាការ​រង​ស្រុក សហការ​ជាមួយ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​កំពង់​សីលា ដឹកនាំ​ដោយ​លោក សៅ បុរី​វឌ្ឍនៈ អភិបាលស្រុក​កំពង់ សីលា ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដោយ​ទឹកភ្លៀង​ចំណុច​ភូមិ​ក្រាំង​អាត់​ចាស់ ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ​ចំនួន​៤២​ខ្នង​ផ្ទះ ក្នុង​នោះ​រង គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ៣៧ ខ្នង​ផ្ទះ (​ពុំ​មាន​រង​គ្រោះ​ដល់​អាយុជីវិត​មនុស្ស រឺ​សត្វពាហនៈ​ឡើយ )​។

សូម​បញ្ជាក់​ថា ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នៅ​ព្រឹក​នេះ​ថា ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៩ កក្កដា ខាង​មុខ​នឹង​នេះ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

នៅ​ថ្ងៃ​ទី​១២ កក្កដា ឆ្នាំ​២០២២ បាន​លើក​ឡើង​ថា ក្នុង​អំឡុង​មួ​យស​ប្តា​ហ៍​ខាង​មុខ​នេះ​កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​ជា​បន្តបន្ទាប់ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣-១៤ ខែកក្កដា ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ITCZ ភ្ជាប់​ទៅ​នឹង​សម្ពាធ​ទាប​សកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង និង​ខ្យល់មូសុង​និរតី​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ខ្លាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ