ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​! បង្ក្រាប​មេខ្លោង និង​អ្នក​ប្រើប្រាស់​ជា​បន្តបន្ទាប់​រហូត​ដល់​៩​នាក់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

នគរបាល​ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀ​.​ន​ម្នាក់ និង​អ្នក​ប្រើប្រាស់​ចំនួន​៩​នាក់​ផ្សេង​ទៀត

ខេត្តមណ្ឌលគិរី ៖ នគរបាល​ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មេខ្លោង​ជួញដូរ​ថ្នាំ​ញៀ​.​ន​ម្នាក់ និង​អ្នក​ប្រើប្រាស់​ចំនួន​៩​នាក់​ផ្សេង​ទៀត នា​ថ្ងៃ​ទី​១០ និង​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិសាស្ត្រ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង ដោយ​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន ។

លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោ​ភ័​ណ្ឌ ស្នងការ​រង​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ក្នុង​ការ​បង្ការ និង​បង្ក្រាប​នៅ​រាល់​បទល្មើស​គ្រឿង​ញៀ​.​ន​ទូ​ទាំង​ខេត្តមណ្ឌលគិរី សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន បាន​សហការ​ជាមួយ​កម្លាំង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូរ​រាំង នៅ​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកក្កដា បាន​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ​.​ន​មួយ​កន្លែង​នៅផ្ទះ​របស់​ឈ្មោះ សាំង ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្ថិត​នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង ខេត្តមណ្ឌលគិរី​។

លោកស្នងការ​រង​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រហូត​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​ក៏​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿង​ញៀ​.​ន​ជា​បន្តបន្ទាប់ ចំនួន​០៩​នាក់​បន្ថែម​ទៀត រួម​មាន ៖

១- ឈ្មោះ កែវ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។
២- ឈ្មោះ ផេង ផា​ន់​យុទ្ធ ហៅ​ខ្ចិ​ប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​ភូមិ​ពូ​តាំង សង្កត់រ​មនា ក្រុង​សែន​មនោ​រម្យ ។

៣- ឈ្មោះ ហៀ​ង សុ​ផា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ។
៤- ឈ្មោះ អាន ម៉ា​ប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ។
៥- ឈ្មោះ ទឺ​ម ណ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ។ ទាំង​៣​នាក់​នេះ មាន​ទីលំនៅ​ភូមិ​ឆ្នា​ប់ ឃុំ​អំបិល​ក្រៅ ស្រុក​ស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង ។

៦- ឈ្មោះ ឃី រស្មី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។
៧- ឈ្មោះ ឆាង តុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។
៨- ឈ្មោះ ប៉ុ​ច ទូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​ស្ពាន សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ​។
៩- ឈ្មោះ អ៊ិ​ន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួម​មាន ៖ សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀ​.​ន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស ថ្លា ចំនួន​០២​កញ្ចប់​ធំ​ល្មម (​ទម្ងន់ ៤,២៥​ក្រាម សាច់​ថ្នាំ​សុទ្ធ )​។ រថយន្ត​ចំនួន​០២​គ្រឿង ដោយ​១​គ្រឿង​ម៉ាក Toyota Camry ស៊េរី​ឆ្នាំ​១៩៩៧ ពណ៌​ប្រផេះ ពាក់​ផ្លា​ក​លេខ ត្បូងឃ្មុំ 2A-0272 2 និង​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក NISSAN ពណ៌​ប្រ​ផះ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2B-0331 ។ ទូរ​សព្ទ​ដៃ​ចំនួន​៦​គ្រឿង​។ ប្រាក់​រៀល​ចំនួន ៣​លាន​រៀល ។ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​១​សន្លឹក​។ កាបូប​ដាក់​ថ្នាំ​ញៀ​.​ន ចំនួន​០១​។ ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំ​ញៀ​.​ន​មួយ​ចំនួន រួម​ទាំង​ម៉ូតូ​កង់​បី​០១​គ្រឿង ម៉ាក PIAGGIO APE CITY ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HP-3735. ទៀត​ផង​។

ករណី​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង និង​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ