ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរ​ស​ក្កិ ដល់​មន្ត្រី​នគរបាល​ជាតិ ខេត្តសៀមរាប

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន ២៧២​នាក់

ខេត្តសៀមរាប ៖ ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ចំនួន ២៧២​នាក់ នា​ថ្ងៃ​ទី​១៥-១៦ ខែធ្នូ ឆ្នាំ​២០១៦​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី ឡា​ច សា​វិ​ន ស្នងការ​រង​ទទួល​ផែន​គ្រប់គ្រង ធនធានមនុស្ស តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ដោយ​មានការ​អញ្ជើញ​ចូលរួម ក្នុង​អង្គពិធី​នោះ​រួម​មាន អស់លោក នាយ នាយ​រង​ការិយាល័យ លោក​អធិការ អធិការរង នាយ នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល និង​អង្គភាព​ពាក់ព័ន្ធ រួម​ទាំង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​ទៀត​។

លោក​វរសេនីយ៍ត្រី ម៉ែ​ន មុន្នី នាយការិយាល័យ​នគរបាល​បុគ្គលិក​ស្តីទី នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​ឡើង​អាន​សេចក្តីសម្រេច​ផ្ទេរ​ភារកិច្ច តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរសក្តិ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ​ជូន​អង្គពិធី​រួច​មក លោក​ឧត្តមសេនីយ៍ត្រី ឡា​ច សា​វិ​ន ស្នងការ​រង​នគរបាល​ខេត្តសៀមរាប បាន​អញ្ជើញ​បំពាក់ ឋានន្តរសក្តិ​ជូន​ដល់​មន្ត្រី​នគរបាល​ជាតិ​ចំនួន ២៧២​នាក់ ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​។

ក្នុង​នោះ​មាន ទី ១/​ថ្នាក់​អនុសេនីយ៍ឯក ៣៥​នាក់  ទី​២/ ថ្នាក់​អនុសេនីយ៍ទោ ៩៦​នាក់ ទី​៣/ ថ្នាក់​អនុសេនីយ៍ត្រី ៤៦​នាក់ ទី​៤/​ថ្នាក់​ព្រិ​ន្ទ​បាល​ឯក ៦២​នាក់  និង​ទី​៥/​ថ្នាក់​ព្រិ​ន្ទ​បាល​ទោ ៣៣​នាក់​។ ក្នុង​ពិធី​បំពាក់​ឋានន្តរ​ស​ក្កិ​នា​ពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី ឡា​ច សា​វិ​ន ស្នងការ​រង ទទួល​ផែន​គ្រប់គ្រង ធនធានមនុស្ស បាន​ធ្វើការ​សំណេះសំណាល និង​កោតសរសើរ ដល់​កងកម្លាំង​នគរបាល​ខេត្តសៀមរាប​ទាំងអស់​ដែល​កន្លង​មក​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​ការងារ​បាន​យ៉ាង​សកម្ម និង​ល្អ​ប្រសើរ ជា​ពិសេស ការ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ រួម​ទាំង​ភ្ញៀវ​ជាតិ អន្តរជាតិ ដែល​បាន​ចេញចូល ស្នាក់​នៅ​បាន​ល្អ នៅ​ក្នុង​ខេត្តសៀមរាប​។

លោក​បាន​ធ្វើការ​ផ្ដាំផ្ញើ ដល់​មន្ត្រី​នគរបាល​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់ បន្ថែម​ទៀត​លើ​ការងារ​ជំនាញ​របស់​ខ្លួន ត្រូវ​យក​តួនាទី ភារកិច្ច​របស់​ខ្លួន ទៅ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​មានការ​សាមគ្គី​ភាពល្អ ក្នុង​អង្គភាព ជា​ពិសេស ត្រូវ​សហការ​ឱ្យ​បាន​ល្អ ជាមួយ​អង្គភាព​ពាក់ព័ន្ធ​។ លោក​ឧត្តមសេនីយ៍ត្រី ឡា​ច សា​វិ​ន បាន​មាន​ប្រសាសន៍​បន្ថែម​ថា ថ្នាក់ដឹកនាំ នៅ​តាម​បណ្ដា អធិការដ្ឋាន និង​លោកនាយ​ប៉ុស្តិ៍ នគរបាល រដ្ឋបាល ត្រូវ​ប្រគល់​តួនាទី​ភារកិច្ច ការងារ​ជូន​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​ប្រឹងប្រែង​អនុវត្តន៍​ការងារ និង​អនុវត្តន៍​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ហើយ​ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ ចំពោះ​ព្រះមហាក្សត្រ និង​ប្រជាពលរដ្ឋ អនុវត្តន៍​នូវ​វិន័យ​សេចក្តី​ថ្លៃថ្នូរ។

ក្នុង​នាម ជា​មន្ត្រី​នគរបាល​ជាតិ មិន​ត្រូវ​យក​អំណាច​ទៅ​ប្រើប្រាស់ នូវ​អំពើ​ខុសច្បាប់ គាប​សង្កាត់​ប្រជាពលរដ្ឋ ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​នោះ​ឡើយ​។ ត្រូវ​បន្ត​ធ្វើការ​ផ្សព្វផ្សាយ បើក​វេទិការ​សាធារណៈ ជាមួយ​ប្រជាពលរដ្ឋ សិស្សានុសិស្ស ឱ្យ​បាន​ញឹកញាប់ និង​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​០៩​ចំណុច ឱ្យ​បាន​ទូលំទូលាយ​ផង​ដែរ​។ បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា និង​បន្ត​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ប្រចាំ ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ទ្វេ​ឡើង​ថែម​ទៀត​ផង​៕