ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ ! រថយន្ត​ដឹក​កម្មករ​ពេញ​​បុក​គ្នា​​ទាំង​ព្រឹក

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ …

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៥-៤៦ នៅ​ចំណុច​ភូមិ​ចំការ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មាន​ជ័យ បណ្ដាល​ឲ្យ​កម្មករ​២៩​នាក់​ក្នុង​នោះ​ប្រុស​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង​រវាង​រថយន្ត​នី​សាន់​ដឹកអុស​បុក​គ្នា​ជាមួយ​រថយន្ត​ដឹក​កម្មករ ។ ក្រោយ​ពេល​កើតហេតុ កម្មករ​រង​គ្រោះ​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​កំពង់​ត្រា​ឡា​ច​ភ្លាម​ៗ​ផង​ដែរ ៕