ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹក​កម្មករ​បេះ​ស្វាយ​បើក​គេច​ឡាន​ធំ ​ក្រ.ឡា.​ប់​​ទាំង​ព្រឹក ស្លា.ប់​ម្នាក់ រ.បួ.ស​២១​នាក់

3 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ កម្មករ​បេះ​ស្វាយ​ចំនួន​២១​នាក់ បាន​រង​របួសធ្ងន់ ស្រាល ខណ​:​មាន​ម្នាក់​បាន​ស្លាប់ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា…

ខេត្តបាត់ដំបង ៖ យ៉ាង​ហោច​ណាស់ កម្មករ​បេះ​ស្វាយ​ចំនួន​២១​នាក់ បាន​រង​របួសធ្ងន់ ស្រាល ខណ​:​មាន​ម្នាក់​បាន​ស្លាប់ នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​រថយន្ត កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ភូមិ​ស្វាយស ឃុំ​ត្រែង ស្រុក​រតន​មណ្ឌល ។

ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ប្រុស​-​ស្រី​ប្រមាណ​២២​នាក់ ជិះ​រថយន្ត​ច្នៃ​ចេញពី​ខេត្ត​ប៉ៃលិន ក្នុង​គោលដៅ​ទៅ​ស្វាយ​នៅ​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ រថយន្ត​ដឹក​កម្មករ​នេះ បាន​បើក​គេច​រថយន្ត​ធុន​ធ្ងន់​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ផ្ទុយ​គ្នា ខណ​:​ដែល​រថយន្ត​នេះ​ហាក់​បើក​លឿន​បន្តិច​ផង ក៏​ក្រឡាប់​តែ​ម្ដង ។

តាម​ប្រភព​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា រថយន្ត​ធុន​ធ្ងន់​នោះ បាន​បើក​ឆ្លង​គំនូស​លឿង​ជ្រុល​ចូល​ទៅ​ខាងឆ្វេង ខណ​:​រថយន្ត​ដឹក​កម្មករ​បើក​ក្នុង​ល្បឿន​លឿន​ដែរ បួង​ចង្កូត​គេច​ទើប​បណ្ដាល​ឲ្យ​ក្រឡាប់​ជះ​កម្មករ​ចោល​រដូករណែល​ពេញ​លើ​ចិញ្ចើម​ផ្លូវ ។

កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ​ភ្លាម​ៗ​ដែរ ដើម្បី​ជួយ​សង្គ្រោះ​ដល់​អ្នក​របួស​។ ភ្លាម ៗ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងនោះ​ទេ តែ​គេ​គ្រាន់តែ​ដឹង​ថា ក្រុម​កម្មករ​ទាំងនោះ​មក​ពី​ខេត្ត​ប៉ៃលិន ធ្វើ​ដំណើរ​ទៅ​បេះ​ស្វាយ​នៅ​ស្រុក​បាណ​ន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ