ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្គោល​ព្រំដែន​មួយ​ដើម កំពុង​ប្រឈម​ធ្លាក់​ចូល​ទឹកអូរ ក្រោយ​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ

1 ឆ្នាំ មុន
  • មណ្ឌលគិរី

បង្គោល​ព្រំដែន​មួយ​ដើម កំពុង​ប្រឈម​ធ្លាក់​ចូល​ទឹកអូរ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បង្គោល​ព្រំដែន​មួយ​ដើម កំពុង​ប្រឈម​ធ្លាក់​ចូល​ទឹកអូរ ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

បើ​តាម​លោក នួន សា​រ៉​ន អភិបាលស្រុក​កែវ​សីមា បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នា​ល្ងាច​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២២ ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ស្រុក ចុះ​ទៅ​ពិនិត្យ ឃើញ​ថា ទឹកអូរ​បាន​ជន់​ឡើង​ខ្លាំង បណ្តាល​ឲ្យ​បាក់​ដី​មាត់ច្រាំង​ខាង​កម្ពុជា​យើង ហើយ​ជិត​ដល់​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​។

លោក​អភិបាលស្រុក​បន្ត​ថា បច្ចុប្បន្ន​លោក​បាន​រាយការណ៍​ជូន​ដល់​អាជ្ញាធរ​ខេត្ត ក្នុង​ករណី​នេះ​រួចរាល់ ហើយ​ជា​ប៉ុណ្ណោះ​អាសន្ន លោក​បាន​ចាត់​ក្រុមការងារ ដើម្បី​យក​ខ្សែ​ទាក់​ចង​បង្គោល​កុំ​ឲ្យ​ធ្លាក់​ចូល​ទឹកអូរ​។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ ក្រុមការងារ​មិន​ទាន់​អាច​ចូល​ទៅ​តំបន់​នោះ​បាន​ទេ ព្រោះ​មេឃ​នៅ​ធ្លាក់​ភ្លៀង​ខ្លាំង ម្យ៉ាង​ទីតាំង​នោះ​ស្ថិត​នៅ​ចំណោតភ្នំ​ខ្ពស់​ៗ ព្រៃ គ្មាន​ផ្លូវ​ចូល​ដល់​នោះ​ទេ​។

សូម​បញ្ជាក់​ថា អភិបាលស្រុក​កែវ​សីមា បាន​ដឹកនាំ​កងកម្លាំង​ការពារ​ព្រំដែន ចុះ​ពិនិត្យ​ភ្លាម​ៗ​នៅ​ចំណុច​បង្គោល​លេខ ៦០/៣៨(១) ចំណុច UTM72079,1340735 ស្ថិត​លើ​ព្រំដែន​គោក​អូរ​ហ៊ុ​ច ព្រំប្រទល់​ប្រទេស​កម្ពុជា​-​វៀតណាម​។ ក្រោយ​ចុះ​ទៅ​ដល់​ពិនិត្យ ឃើញ​ថា បង្គោល​លេខ​៦០​នេះ កំពុង​រង​ផល​ប៉ះពាល់​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​បាក់​ដី​ហូរ​ច្រោះ ខ្វះ​តែ ០,៤០​ម៉ែត្រ​ទៀត​នឹង​ដល់​បង្គោល​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ