ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ទាំង​៤​មុខ​ដែល​ជួយ​ធ្វើ​ឱ្យ​ឈាមរាវ

7 ឆ្នាំ មុន

នៅ​ពេល​ដែល​បេះដូង និង​ជីវិត​របស់​យើង​មាន​បញ្ហា អាហារ​ដែល​ជួយ​ឲ្យ​ឈាមរាវ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ ។ ប្រសិនបើ​អ្នកមាន​បញ្ហា​បេះដូង …

នៅ​ពេល​ដែល​បេះដូង និង​ជីវិត​របស់​យើង​មាន​បញ្ហា អាហារ​ដែល​ជួយ​ឲ្យ​ឈាមរាវ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មួយ​នេះ ។ ប្រសិនបើ​អ្នកមាន​បញ្ហា​បេះដូង និង ផលវិបាក​ដទៃ​ទៀត អ្នក​គួរតែ​ចាប់ផ្តើម​បរិភោគ​អាហារ​ដែល​មានគុណ​សម្បត្តិ​ជួយ​ធ្វើ​ឲ្យ​ឈាមរាវ​ពី​ធម្មជាតិ ។ អាហារ​ដែល​ធ្វើ​ឲ្យ​ឈាមរាវ​ត្រូវ​បាន​ណែនាំ​ដល់​អ្នក​ដែល​មានការ​កកឈាម​នៅ​ក្នុង​សរសៃឈាម​វ៉ែន និង​សរសៃឈាម​អារ​ទែ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បរិភោគ​អាហារ​ដែល​ធ្វើ​ឱ្យ​ឈាមរាវ អាច​ជួយ​បង្កើន​ចរាចរ​ឈាម​នៅ​ក្នុង​រាង​កាយ និង​ការពារ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរ​ក្ប​ល​។ ខាងក្រោម​នេះ​គឺជា​អាហារ​ជួយ​ធ្វើ​ឲ្យ​ឈាមរាវ ៖

១-​ខ្ញី ៖ ខ្ញី​ត្រូវ​បាន​គេ​ប្រើ​ជា​ញឹកញាប់​ដើម្បី​បន្ថែម​រសជាតិ​ទៅ​ក្នុង​អាហារ ប៉ុន្តែ​វា​គឺជា​ឱសថ​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​ឱ្យ​ឈាមរាវ​ផង​ដែរ ។ ខ្ញី​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​បន្ថែម​គុណសម្បត្តិ​របស់​វា​ទៅ​ក្នុង​អាហារ​របស់​អ្នក ដោយសារ​តែ​វា​មានគុណ​សម្បត្តិ​ដ៏​អស្ចារ្យ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ដែល​ទាក់ទង​នឹង​សុខភាព​ជា​ច្រើន ។ នៅ​ពេល​ដែល​និយាយ​ពី​ការ​ធ្វើ​ឲ្យ​ឈាមរាវ ខ្ញី​ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​រាង​កាយ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​មាន​ភាព​ស្រាកស្រាន្ត ។ ដូច្នេះ ប្រសិនបើ​អ្នក​ចង់​ជួយ​បង្ការ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ចូរ​អ្នក​ទទួលទាន​តែ​ខ្ញី​ឱ្យ​បាន​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ ។

២-​ម្ទេស​ក្រហម ៖ ម្ទេស​ក្រហម​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​ឱ្យ​ឈាមរាវ ដែល​វា​អាច​ជួយ​យើង​ក្នុង​ការ​ទប់ស្កាត់​ការ​កកឈាម​នៅ​ក្នុង​សរសៃឈាម​អាកទែ និង​សរសៃឈាម​វ៉ែន ។ ដោយសារ​តែ​វា​មាន​សារធាតុ Salicylates យ៉ាងច្រើន​ទើប​វា​អាច​ជួយ​ក្នុង​ការ​ជំរុញ​ចរាចរ​ឈាម​ក្នុង​ខ្លួន និង​កាត់​បន្ថយ​សម្ពាធ​ឈាម​ផង​ដែរ ។ ទោះបីជា​ម្ទេស​មាន​រសជាតិ​ហឹរ​ខ្លាំង តែ​ពួក​វា​អាច​ជួយ​ការពារ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បេះដូង​បាន ។

៣-​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​អាស៊ី​ដ​ខ្លាញ់​អូ​មេ​ហ្គា​៣​ ៖ ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​សារជាតិ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​រាវ​បាន ។ វា​ធ្វើ​ឲ្យ​ឈាម​រត់​បាន​ដោយ​សេរី​ដោយ​គ្មាន​ការ​ស្ទះ​រវាង​សរសៃ​អាកទែ និង​សរសៃ​វែ​៉​ន ។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ក៏​មានមុខ​ងារ​ក្នុង​ការ​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល និង​ទប់ស្កាត់​មិន​ឲ្យ​ឈាមកក ។ អ្នក​គួរតែ​បរិភោគ​អាហារ​ដូច​ជា គ្រាប់​ល្ពៅ ត្រី​សាល់​ម៉ុង គ្រាប់ Walnut ប្រេង​អូ​លីវ និង​គ្រាប់ Flax ឲ្យ​បាន​ច្រើន ។ ទោះជា​យ៉ាងណា ការ​បរិភោគ​ត្រី​គឺ​ល្អ​ចំពោះ​សុខភាព ប៉ុន្តែ​រឿង​មួយ​ដែល​អ្នក​គួរ​ពិចារណា​គឺថា ត្រី​មាន​ជាតិ​បារត​ខ្អ​ស់​ដែល​អាច​ប៉ះពាល់​ដល់​រាង​កាយ​របស់​មនុស្ស​បាន ។ ដូច្នេះ​សូម​ប្រាកដ​ថា អ្នក​បរិភោគ​ត្រី​សមុទ្រ​នៅ​ក្នុង​ដែន​កំណត់​មួយ​ឱ្យ​បាន​ត្រឹមត្រូវ ។

៤-​ប្រេង​អូ​លីវ ៖ ប្រេង​អូ​លីវ​អាច​ជួយ​ក្នុង​ការ​ព្យាបាល​បញ្ហា​នៃ​ការ​កកឈាម​បាន​យ៉ាង​ងាយស្រួល ។ ប្រេង​អូ​លីវ​អាច​ជួយ​បង្កើន​ចរាចរ​ឈាម​ក្នុង​រាង​កាយ និង​ទប់ស្កាត់​មិន​ឲ្យ​មានការ​កកឈាម​រវាង​សរសៃឈាម​វ៉ែ​ន និង​សរសៃឈាម​អាកទែ ។ វា​សម្របសម្រួល​ដំណើរការ​រលូន​នៃ​សរីរាង្គកាយ និង​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។ ប្រេង​អូ​លីវ​មាន​ផ្ទុក​ភ្នាក់ងារ​ប្រឆាំង​នឹង​ការ​រលាក ដែល​ល្អ​សម្រាប់​ការ​ធ្វើ​ឲ្យ​ឈាមរាវ ៕