ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​រង់ចាំ​១០​ឆ្នាំ គ្រូ​ជម្រើសជាតិ​ចំបាប់​កម្ពុជា ទទួល​បាន​មេដាយមាស​អូ​ឡាំ​ពិ​ក ឆ្នាំ​២០១២

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ជម្រើសជាតិ​ចំបាប់​កម្ពុជា លោក Komeil Ghasemi ទីបំផុត​បាន​ទទួល​

រាជធានី​ភ្នំពេញ ៖ គ្រូបង្វឹក​ជម្រើសជាតិ​ចំបាប់​កម្ពុជា លោក Komeil Ghasemi ទីបំផុត​បាន​ទទួល​មេដាយមាស​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​ឡុ​ង​ដ៍ ឆ្នាំ​២០១២ (2012 London Summer Olympic) លើ​ប្រភេទ​កីឡា​ចំបាប់​ជា​ផ្លូវការ បន្ទាប់​ពី​រង់ចាំ​អស់​រយៈពេល​១០​ឆ្នាំ​។

លោក Seyed Reza Salehi Amiri ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​នៃ​សាធារណរដ្ឋ​អ៊ី
ស្លា​ម​អ៊ី​រ៉​ង់ បាន​ទទួល​មេដាយមាស​កីឡា​ចំបាប់ អូ​ឡាំ​ពិ​ក​ទីក្រុង​ឡុ​ង​ដ៍ ឆ្នាំ​២០១២ ជំនួស​អត្ត​ព​លិ​ក
ជនជាតិ​អ៊ី​​រ៉​ង់ លោក Komeil Ghasemi នៅ​ទីក្រុង Lausanne កាលពី​ស​ប្តា​ហ៍​មុន ។ ការ​ទទួល​បាន​មេដាយមាស​នេះ​គឺ​ចំ​ពេល​ដែល​ប្រធាន NOC របស់​អ៊ី​រ៉​ង់ លោក Salehi Amiri និង​រដ្ឋមន្ត្រីក្រសួង​កីឡា និង​យុវជន នៃ​ប្រទេស​នេះ លោក Dr. Seyed Hamid Sajjadi បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង Lausanne ប្រទេស​ស្វ៊ី​ស សម្រាប់​កិច្ចប្រជុំ​ជា​ច្រើន​ជាមួយ​សហព័ន្ធ​កីឡា​អន្តរជាតិ និង​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC)​។

នៅ​ក្រៅ​កិច្ចប្រជុំ IOC ប្រធាន NOC អ៊ី​រ៉​ង់​បាន​ទទួល​មេដាយមាស ដែល​ទន្ទឹងរង់ចាំ​ជា​យូរ​មក​ហើយ ក្នុង​វិញ្ញាសា​សេរី បុរស ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម ប្រគល់​ជូន​លោក Ghasemi ដែល​ដើម​ឡើយ​បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ និង​ទើបតែ​សម្រេច​លទ្ធផល​ចុង​ក្រោយ កាលពី​ឆ្នាំទៅ​។

អ៊ី​រ៉​ង់​ត្រូវ​បាន​ជូនដំណឹង​កាលពី​ឆ្នាំ​មុន​ថា គណៈក​ម្មា​ធិ​ការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​បញ្ចប់​ការ​ស៊ើបអង្កេត​សារធាតុ​ហាមឃាត់​របស់​ពួក​គេ លើ​កីឡាករ​ចំបាប់​អូ​ឡាំ​ពិ​ក ២​នាក់ គឺ​កីឡាករ Arthur Taymazov មក​ពី​អ៊ូ​ស​បេ​គី​ស្ថាន ដែល​ជា​ម្ចាស់​មេដាយមាស និង​កីឡាករ Davit Modzamanashvili មក​ពី​ហ្ស៊​ក​ហ្ស៊ី ម្ចាស់​មេដាយ​ប្រាក់​។ កីឡាករ ទាំង ២ ត្រូវ​បាន​ដកហូត​មេដាយ​របស់​ពួក​គេ បន្ទាប់​ពី​ធ្វើតេស្ត​វិជ្ជមាន និង​ក្រោយ​ពី​ធ្វើតេស្ត​គំរូ​របស់​ពួក​គេ​ឡើង​វិញ​ម្ដងទៀត ។

ជាមួយនឹង​ការ​កើនឡើង​ដល់​មេដាយមាស​អូ​ឡាំ​ពិ​ក លោក Ghasemi បាន​ក្លាយជា​កីឡាករ​ចំបាប់​ដែល​ជោគជ័យ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​អ៊ីរ៉​ង់ ។ ស្នាដៃ​របស់​លោក​ក្នុង​ក្បាច់​ចំបាប់​សេរី (freestyle wrestling) មាន​ដូច​ជា​៖

១-​លំដាប់​ពិភពលោក ៖
-​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​២០១២ នៅ​ទីក្រុង London ចក្រភព​អង់គ្លេស ក្នុង​ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម
-​ឈ្នះ​មេដាយ​សំរឹទ្ធ ជើងឯក​ពិភពលោក ឆ្នាំ​២០១៤ នៅ​ទីក្រុង Tashkent ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ក្នុង​ប្រភេទ​ទំងន់ ១២៥​គីឡូក្រាម
-​ឈ្នះ​មេដាយ​សំរឹទ្ធ អូ​ឡាំ​ពិ​ក​២០១៦ នៅ​ទីក្រុង Rio ប្រទេស​ប្រេ​ស៊ី​ល ក្នុង​ប្រភេទ​ទម្ងន់់ ១២៥​គីឡូក្រាម

២-​លំដាប់​ទ្វីបអាស៊ី ៖
-​ឈ្នះ​មេដាយ​ប្រាក់​ជើងឯក​អាស៊ី ក្នុង​ទីក្រុង Tashkent ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន ឆ្នាំ​២០១១ ក្នុង​ប្រភេទ​ទម្ងន់ ១២០​គីឡូក្រាម
-​ឈ្នះ​មេដាយមាស ជើងឯក​អាស៊ី​នៅ​ទីក្រុង Astana ប្រទេស​កា​ហ្សា​ក់​ស្ថាន ឆ្នាំ​២០១៤ ក្នុង​ប្រភេទ​ទម្ងន់់ ១២៥​គីឡូក្រាម

-​ឈ្នះ​មេដាយ​ប្រាក់ ជើងឯក​អាស៊ី នៅ​ទីក្រុង Doha ប្រទេស​កា​តា ក្នុង​ឆ្នាំ​២០១៥ ក្នុង​ប្រភេទ​ទម្ងន់ ១២៥​គីឡូក្រាម

លោក Komeil Ghasemi បាន​ក្លាយជា​គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ចំបាប់​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២១​។ ស្នាដៃ​ចាប់តាំងពី​លោក​ចូល​មក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ចំបាប់ គឺ​បាន​ជួយ​ឲ្យ​កម្ពុជា ឈ្នះ​មេដាយ ៦​គ្រឿង នៅ​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ក្នុង​នោះ​មេដាយមាស​១ ប្រាក់​១ និង​សំរឹទ្ធ​៤ ឈរ​នៅ​លេខ​២ ក្នុង​តារាង​មេដាយ​សរុប​ដែល​មាន ៧​ប្រទេស ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ