ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន ​លោក ស៊ី​ន​ហ្សូ អា​បេ ទទួលមរណភាព​ហើយ

1 ឆ្នាំ មុន

ទីក្រុង​ណា​រ៉ា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចេញផ្សាយ​នៅ​មុន​នេះ​ថា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ន​ហ្សូ អា​បេ បាន​ទទួលមរណភាព​ហើយ ក្នុងវ័យ៦៧ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ…

ទីក្រុង​ណា​រ៉ា ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ចេញផ្សាយ​នៅ​មុន​នេះ​ថា អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ី​ន​ហ្សូ អា​បេ បាន​ទទួលមរណភាព​ហើយ ក្នុងវ័យ៦៧ឆ្នាំ នៅ​ក្នុង​មន្ទីរពេទ្យ បន្ទាប់​ពី​លោក​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​ស​ម្លា​.​ប់ ខណៈ​ដែល​លោក​កំពុង​ថ្លែង​សុន្ទរកថា នៅ​ទីក្រុង​ណា​រ៉ា ភាគ​ខាងលិច​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ។ នេះបើតាមសារព័ត៌មានជប៉ុន NHK។

លោក អា​បេ ត្រូវ​បាន​គេ​បាញ់​ចំនួន ០២​គ្រាប់ ភ្លាម​ៗ​នោះ​គាត់​បាន​ដួល​លើ​ដី ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដែល​នៅ​ជិត​បំផុត ។ រូបភាព​ដែល​ថត​នៅ​កន្លែង​កើតហេតុ​បង្ហាញ​ថា គាត់​ហូរ​ឈាម ។ លោកអាបេ បានរងការបាញ់ប្រហារ នៅវេលាម៉ោងប្រមាណ​១១ និង ៣០នាទី ព្រឹក និងទទួលមរណភាពនៅវេលាម៉ោង ៣ រសៀល ម៉ោងនៅជប៉ុន។ នេះបើតាមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យក្រុងណារ៉ា។

ទូរទស្សន៍​ជាតិ NHK បាន​និយាយ​ថា ខណៈ​ពេល​ដែល​លោក ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ លោក អា​បេ “​នៅ​ដឹងខ្លួន និង​អាច​ឆ្លើយ​តប​” ។ លោក អា​បេ មាន​របួស​គ្រាប់កាំភ្លើង​នៅ​ក​ខាងស្តាំ ហើយ​ថែម​ទាំង​មានការ​ហូរ​ឈាម ផ្នែក​ខាងឆ្វេង នៃ​ទ្រូង​របស់​គាត់ ។

ជាមួយហេតុការណ៍នៃការបាញ់ប្រហារនេះផងដែរ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ ពីបទប៉ុនប៉ងមនុស្សឃា.ត លើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe)។ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យឈ្មោះ Yamagami Tetsuya អាយុ៤១ឆ្នាំ ជាអ្នករស់នៅទីក្រុងណារ៉ា ជាមួយនឹងកាំភ្លើងដែលរឹបអូសបាននៅកន្លែងកើតហេតុ ទំនងជាកាំភ្លើងកែច្នៃ ។

ខ្មាន់កាំភ្លើង ក្រោយបានបាញ់ប្រហារលើលោក អាបេ មិនបានព្យាយាមរត់គេចឡើយ ។ ជននេះកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុង ណារ៉ា នីស៊ី ។

ខ្មាន់កាំភ្លើង ត្រូវបានគេស្គាល់អត្តសញ្ញាណថា ជាអតីតសមាជិកកងទ័ពជើងទឹកជប៉ុន នៃកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ដែលទទួលបន្ទុកការពារប្រជុំកោះ អស់រយៈពេល ៣ឆ្នាំ ហើយបានរំសាយនៅឆ្នាំ២០០៥ នេះបើយោងតាមប្រភពពីក្រសួងការពារជាតិជប៉ុន ។ ប៉ូលិសបាននិយាយថា ខ្មាន់កាំភ្លើងបានសារភាពថា គាត់បានព្យាយាមសម្លា.ប់លោក ស៊ីនហ្សូ អាបេ ដោយសារតែគាត់(ជនសង្ស័យ) “មិនពេញចិត្ត” ជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ។

តាមរូបភាពវីដេអូដែលថតបាននៅកន្លែងកើតហេតុ ខ្មាន់កាំភ្លើងបានដើរចេញពីខាងក្រោយ ហើយបើការបាញ់ប្រហារលើលោកអាបេ ពីក្រោយខ្នង ខណៈលោកកំពុងថ្លែងសន្ទរកថា៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ