ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើត​គណៈកម្មការ​ចម្រុះ​ពិនិត្យ​សាកសព សង្ស័យ​ករណី​ឃាតក.ម្ម

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរ​ដ្ធ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​មក​ទើរ​ក្បែរ​ច្រាំង​ត្រង់​ចំណុច​មាត់ទន្លេ​ស្ថិត​ក្នុងភូមិ​កោះ​ប្រាក់

ខេត្តកណ្ដាល ៖ សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​ប្រជា​ពលរ​ដ្ធ​ប្រទះ​ឃើញ​អណ្តែត​ទឹកទន្លេ​មេគង្គ​មក​ទើរ​ក្បែរ​ច្រាំង​ត្រង់​ចំណុច​មាត់ទន្លេ​ស្ថិត​ក្នុងភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ជំនាញ​ខេត្ត​-​ស្រុក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ភូមិធំ និង​អាជ្ញាធរ​ភូមិ​-​ឃុំ គ្រូពេទ្យ​បង្កើត​គណៈកម្មការ​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​កាលពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ។

បន្ទាប់​ពី​គណៈកម្មការ​ចម្រុះ​ខេត្ត​-​ស្រុក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​រួច បាន​បញ្ជាក់​ថា សាកសព​ពុំ​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​ទេ សង្ស័យ​ជា​ជនបរទេស ហើយ​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ហើម​ថ្គ្គា​ម​ខាងស្តាំ និង​ដើមទ្រូង​មាន​ស្នាម​ដាច់​រលាត់ ក្នុង​ពោះ​ធម្មតា​គ្មាន​ទឹក ក្នុង​មាត់​គ្មាន​ដី តាម​ការ​សន្និដ្ឋាន​សង្ស័យ​ស្លាប់​ដោយសារ​ករណី​អំពើ​ឃាតកម្ម ។

សមត្ថកិច្ច​បញ្ចា​ក់​បន្ត​ទៀត​ថា សព​មាន​អាយុ​ប្រហែល​៥០​ឆ្នាំ ស្លៀកខោ​ជើងវែង ពណ៌​ខ្មៅ ខ្សែ​ក្រ​វ៉ា​ត់​ពណ៌​ខ្មៅ ខោ​ក្នុង​ផ្កា​ពណ៌​គ្រាប់អំពិល ពាក់​អាវយឺត​ដៃខ្លី​ខាងក្រៅ​ពណ៌​ខ្មៅ ពាក់អាវ​យី​ត​វាល​ក្លៀក​ពណ៌​ស​ខាងក្នុង មាន​កម្ពស់​ប្រហែល​១,៦៥​ម៉ែត្រ ហើយ​មាន​ក្បាល​ត្រងោល​ជ្រុះ​សក់​អស់ ។

ក្រោយ​ពិនិត្យ​រួច សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បញ្ចុះ​នៅ​ចំណុច​មាត់ទន្លេ​រង់ចាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទំនាក់ទំនង ។ អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ បើ​បងប្អូន​ណា​មាន​បាត់បង់​សមាជិកគ្រួសារ​ដូច​ភិនភាគ​ខាងលើ​សូម​មក​ទាក់ទង​ជាមួយ​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​គាស់​យក​សាកសព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕