ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតត្រឹមម៉ោងជិត១រសៀលនេះម្ចាស់ឡានកែចង្កូតរួចព្រមបើកផ្លូវវិញហើយ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ព័ត៌មានបឋម នៅ​វេលា​ម៉ោងជាង​១២​និង​៤០​នាទី​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ក្រុម​ឡាន​បែន​ដឹក​ដី​ដែល​កែ​ចង្កូត​រួច ព្រម​បើកផ្លូវ​វិញ​ហើយ ដោយ​អាជ្ញាធរ​ស្រុក​អង្គ​ស្នូល​បាន​ទទួលយក​សំណើ​របស់​ម្ចាស់​ឡាន ដើម្បី​រាយការណ៍​ជូន​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ ។ ក្រុម​ថៅ​កុង​ឡាន​ខាងលើ…

រាជធានី​ភ្នំពេញ ៖ព័ត៌មានបឋម នៅ​វេលា​ម៉ោងជាង​១២​និង​៤០​នាទី​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ក្រុម​ឡាន​បែន​ដឹក​ដី​ដែល​កែ​ចង្កូត​រួច ព្រម​បើកផ្លូវ​វិញ​ហើយ ដោយ​អាជ្ញាធរ​ស្រុក​អង្គ​ស្នូល​បាន​ទទួលយក​សំណើ​របស់​ម្ចាស់​ឡាន ដើម្បី​រាយការណ៍​ជូន​ទៅ​ថ្នាក់ដឹកនាំ​ខាងលើ ។

ក្រុម​ថៅ​កុង​ឡាន​ខាងលើ បាន​យល់ព្រម​រំសាយ និង​បើកផ្លូវ​បើកឡាន​ចេញ ដោយ​ឲ្យ​ចរាចរណ៍​ដំណើរការ​ធម្មតា​វិញ​ហើយ ដោយ​ពួក​គាត់​រង​ចាំ​ដំណោះស្រាយ ។

អាជ្ញាធរ​ស្រុក​អង្គ​ស្នូល​បាន​សន្យា​ថា ដំណោះស្រាយ​ត្រូវ​រង​ចាំ​មើល​ស្អែក​ពេល​ល្ងាច ព្រោះ​ត្រូវ​ចាំ​មើល​គោលការណ៍​ពី​ថ្នាក់លើ​យ៉ាងម៉េច​យ៉ាងណា​បន្ត​ទៀត​ ។

សូម​បញ្ជាក់​ថា ៖ ក្រុម​ថៅ​កុង​ឡាន​បែន​ដឹក​ដី​ អ្នក​ដែលបាន​កែ​ចង្កូត​ហើយ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​បិតផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប​ថ្នល់ទទឹង ស្ថិត​នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ដោយ​តវ៉ា​យក​ឡាន​ចត​បិតផ្លូវ​តែ​ម្តង ។

ទាក់ទិន​ករណី​ថៅ​កុង​ឡាន​នាំ​គ្នា​មក​តវ៉ា​នេះ​ដែរ គឺ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​អ្នក​មិន​ទាន់​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង កែ​ចង្កូតម​ក​ឆ្វេង និង​បង់ពន្ធ​ជូន​រដ្ឋ​ដូច​គ្នា ។ ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះគឺមិនស្មើភាពចំពោះពួកគាត់ឡើយ ពួកស្នើសុំឲ្យរថយន្តធ្វើការបង់ពន្ធ និងកែចង្កូតឲ្យដូចគ្នា ទើបពួកគាត់ព្រម ។

រំលឹក ៖ ម្ចាស់​ឡាន​​កែ​ចង្កូត​ហើយ មិនសុខចិត្ត​​តវ៉ា​បិតផ្លូវ​ជាតិ​លេខ​៤ ឲ្យកែចង្កូតមកឆ្វេងទាំងអស់គ្នា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ