ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ឡាន​​កែ​ចង្កូត​ហើយ មិនសុខចិត្ត​​តវ៉ា​បិតផ្លូវ​ជាតិ​លេខ​៤ ឲ្យកែចង្កូតមកឆ្វេងទាំងអស់គ្នា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព័ត៌មានបឋមនៅ​មុន​នេះ​បន្តិច ក្រុម​ថៅ​កុង​ឡាន​បែន​ដឹក​ដី​ អ្នក​ដែលបាន​កែ​ចង្កូត​ហើយ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​បិតផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប​ថ្នល់ទទឹង ស្ថិត​នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ដោយ​តវ៉ា​យក​ឡាន​ចត​បិតផ្លូវ​តែ​ម្តង…

រាជធានី​ភ្នំពេញ ៖ ព័ត៌មានបឋមនៅ​មុន​នេះ​បន្តិច ក្រុម​ថៅ​កុង​ឡាន​បែន​ដឹក​ដី​ អ្នក​ដែលបាន​កែ​ចង្កូត​ហើយ​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​បិតផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​ភ្លើងស្តុប​ថ្នល់ទទឹង ស្ថិត​នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល ដោយ​តវ៉ា​យក​ឡាន​ចត​បិតផ្លូវ​តែ​ម្តង ។

នៅ​វេលា​ម៉ោង​១១​ជាង​ព្រឹក ​ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ មាន​ករណី​បិតផ្លូវ​ជាតិ បណ្តាល​ឲ្យ​មានការ​កកស្ទះ កំណាត់​ផ្លូវជាតិ​លេខ​៤ ផ្លូវ​លេខ​៥១ និង​ផ្លូវ​លេខ​៤១ ដោយ​បិត​ទាំងស្រុង​តែ​ម្តង គឺ​គ្មាន​ឲ្យ​ធ្វើ​ចរាចរណ៍​បាន​ឡើយ ។

ចំពោះ​អ្នក​តវ៉ា​ខាងលើ​នេះ សុទ្ធតែ​អ្នក​បាន​កែ​ចង្កូត​ស្តាំ​មក​ឆ្វេង​ហើយជាមួយនឹង​ការ​បង់ពន្ធ​រួចរាល់​ហើយ​ដែរ ។

ទាក់ទិន​ករណី​ថៅ​កុង​ឡាន​នាំ​គ្នា​មក​តវ៉ា​នេះ​ដែរ គឺ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​អ្នក​មិន​ទាន់​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង កែ​ចង្កូតម​ក​ឆ្វេង និង​បង់ពន្ធ​ជូន​រដ្ឋ​ដូច​គ្នា ។ ដោយពួកគាត់បានលើកឡើងថា ការធ្វើបែបនេះគឺមិនស្មើភាពចំពោះពួកគាត់ឡើយ ពួកស្នើសុំឲ្យរថយន្តធ្វើការបង់ពន្ធ និងកែចង្កូតឲ្យដូចគ្នា ទើបពួកគាត់ព្រម ។

បន្ទាប់​ពី​សម្តេច​តេ​ជោ បាន​ប្រកាស​ឲ្យ​ឡាន​ចង្កូតស្តាំ​ទៅ​បង់ពន្ធ ដោយ​មិនបាច់​ឲ្យ​កែចង្កូត​នោះ ស្រាប់តែ​ឥឡូវនេះ​ពួក​គាត់​អត់​ព្រម (​មិន​សុំ​ចិត្ត​) ដោយ​ស្នើ​ឲ្យ​មានការ​កែ​ចង្កូត​ដូច​គ្នា ។
លើស​ពី​នេះ​ទៅ​ទៀត អ្នក​តវ៉ា​បាន​សុំ​ឲ្យ​ចេញ​ស្នាក​លេខ​ឡាន​ប្រភេទ​កង់​១០ កង់​១២ ពួក​បែន​ឲ្យ​ពួក​គាត់ ។

សូម​បញ្ជាក់​ថា ៖សម្តេច​តេ​ជោ​ បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​សូម​សម្រេច គឺ​គិត​ពី​ពេល​នេះ គឺ​តែ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២២​នេះ​មួយ​ថ្ងៃ​ប៉ុណ្ណោះ សូម​ម្ចាស់​រថយន្ត​ដែល​មាន​ចង្កូត​ស្តាំ​អញ្ជើញ​ទៅ​បង់ពន្ធ ដោយ​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ចង្កូត​នោះ​ទេ លើស​ពី​ថ្ងៃនេះ​ទៅ​នឹង​ចាប់​យក​តែ​ម្តង​»​៕

សូមបញ្ជាក់ ៖ សម្តេចតេជោ ទុកពេល១ថ្ងៃឲ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនបាច់ដូរចង្កូតទៅឆ្វេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ