ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ទុកពេល១ថ្ងៃឲ្យម្ចាស់រថយន្តចង្កូតស្តាំទៅបង់ពន្ធដោយមិនបាច់ដូរចង្កូតទៅឆ្វេង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ដោយ​ទុក​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​ឲ្យ​អស់ ហើយ​ចំពោះ​រថយន្ត​ដែល​នាំ​ចូល​ចាប់ពី​ថ្ងៃ​ទី​៧…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ដោយ​ទុក​រយៈពេល​មួយ​ថ្ងៃ គឺ​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ឲ្យ​ម្ចាស់​រថយន្ត​ទៅ​បង់ពន្ធ​ឲ្យ​អស់ ហើយ​ចំពោះ​រថយន្ត​ដែល​នាំ​ចូល​ចាប់ពី​ថ្ងៃ​ទី​៧ ខែកក្កដាតទៅ គឺ​ចាប់​ទាំងអស់ ។

ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ពេល​នេះ បន្ទាប់​ពី​មានការ​តវ៉ា​ពី​ម្ចាស់​រថយន្ត​ដែល​មាន​ចង្កូត​ស្តាំ ហើយ​ស្នើ​សុំ​មិន​ផ្លាស់​ប្តូរ​ពី​ចង្កូត​ស្តាំ​ទៅ​ឆ្វេង តែ​សុំ​បង់ពន្ធ ។

ថ្លែង​ក្នុង​សំណេះសំណាល​ក៏​ដូច​ជា ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (ASEAN Para Games) មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិកា​អាស៊ាន ឬ​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​សម្រេច​យក​ថ្ងៃ​ទី​៦ កក្កដា​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់​ឲ្យ​ម្ចាស់​រថយន្ត​មាន​ចង្កូត​ស្តាំ​ដែល​តវ៉ា​ពី​ការ​មិន​ចង់​ប្តូរ​ត្រូវ​ធ្វើការ​បង់ពន្ធ​ដោយ​ក្រសួង​សារ​ធា​ណ​ការ និង​ដឹក​ជញ្ជូន​ត្រូវ​ចេញ​ផ្លា​ក​លេខ​ឲ្យ ។

ចំពោះ​រថយន្ត​ដែល​បាន​កក់​ប្រាក់​ធ្វើការ​ផ្លាស់​ប្តូរ​ច​ង្កួ​ត​ហើយ​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ទេ តែ​ត្រូវ​បង់ពន្ធ​ឲ្យ​គ្រប់ ។

សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​សូម​សម្រេច គឺ​គិត​ពី​ពេល​នេះ គឺ​តែ​ថ្ងៃ​ទី​៦ កក្កដា ឆ្នាំ​២០២២​នេះ​មួយ​ថ្ងៃ​ប៉ុណ្ណោះ សូម​ម្ចាស់​រថយន្ត​ដែល​មាន​ចង្កូត​ស្តាំ​អញ្ជើញ​ទៅ​បង់ពន្ធ ដោយ​មិន​ចាំបាច់​ផ្លាស់​ប្តូរ​ចង្កូត​នោះ​ទេ លើស​ពី​ថ្ងៃនេះ​ទៅ​នឹង​ចាប់​យក​តែ​ម្តង​»​។

សម្តេច​តេ​ជោ ក៏​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច និង​ភាគី​ពាក់​ទាំងអស់​ត្រូវ​ធ្វើការ​បិទ​ការ​នាំ​ចូល​រថយន្ត​ចង្កូត​ស្តាំ​ពី​ខាងក្រៅ​ជា​ដាច់ខាត ។ ចំពោះ​រថយន្ត​ចង្កូត​ស្តាំ នៅ​ព្រំដែន​ហើយ​បម្រុង​នាំ​ចូល គឺ​ឲ្យ​គេ​យក​ទៅ​វិញ បើ​នាំ​យក​មក គឺ​ត្រូវ​ចាប់​យក​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ក៏​បាន​ស្នើ​គ្រប់​ស្ថាប័ន​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​នាំ​យក​រថយន្ត​ចង្កូត​ស្តាំ​ង​លួចលាក់ ឬ​ស្នើ​សុំ​មក​ជា​ដាច់ខាត ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់គណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬ អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលពីធីនេះធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ មានប្រសាសន៍បញ្ជាក់ថា  យើងមានរថយន្តចង្កូតស្តាំ ដែលនាំចូលពីថៃទាំងអស់ ដែលមាន ចំនួនជាង ៦ ពាន់គ្រឿង កែចង្កូតរួចហើយជាង ៤ពាន់គ្រឿង និងមិនទាន់បង់ពន្ធនិងកែចង្កូតមានជាង ២ ពាន់គ្រឿង»។

ការសម្រេចទុកពេលមួយថ្ងៃនេះ ធ្វើឡើងក្រោយពីមានម្ចាស់​រថយន្ត​បែន​ដឹក​ដីប្រភេទ​ចង្កូត​ស្ដាំ​ប្រមាណ​ជិត​៣០០​នាក់ បាន​ធ្វើការ​ប្រមូលផ្ដុំ​គ្នា​​ឈរ​កាន់​បដា​ធ្វើការ​តវ៉ា​នៅ​លើ​រង្វង់​មូល​កួ​រស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២​។

ម្ចាស់​រថយន្ត​បែន​ដឹក​ដីប្រភេទ​ចង្កូត​ស្ដាំ​បានតវ៉ានឹង​ចំណាត់ការ​ផ្លូវច្បាប់​របស់​រាជរដ្ឋាភិបាល ដែល​បាន​តម្រូវ​ឲ្យ​រថយន្ត​ចង្កូត​ស្ដាំ​អត់​ពន្ធ​គ្រប់​ប្រភេទ ត្រូវ​តែ​បង់ពន្ធ និង​កែ​ចង្កូត​ទាំងអស់​។ ពួក​គាត់​បាន​កាន់​បដា​ស្នើ​សុំ​បង់ពន្ធ​តាម​ច្បាប់ តែ​សុំ​ការ​អនុគ្រោះ​មិន​កែ​ចង្កូតរថយន្ត​ឡើយ គឺ​រក្សា​ឲ្យ​នៅ​ចង្កូត​ស្ដាំ​ដដែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ