ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOCC និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​នឹង​ជួប​ពិភាក្សា​ជាមួយ​អ្នក​ប្រ​ដាល់ Manny Pacquiao

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៩ ធ្នូ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Rodrigo Duterte

រាជធានី​ភ្នំពេញ ៖ លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​៩ ធ្នូ បាន​សរសេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន Rodrigo Duterte នៅ​ព្រះរាជាណាចក្រ​កម្ពុជា រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣​ដល់​១៤ ធ្នូ ក៏​នឹង​មាន​វត្តមាន​កំពូល​អ្នក​ប្រដាល់ Manny Pacquiao ផង​ដែរ ។

ទាក់ទង​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​នេះ លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា និង​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា ស្ថាប័ន​កីឡា​ទាំង​២ គឺ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC) និង​សហព័ន្ធ​កីឡាប្រដាល់​ក៏​នឹង​រៀបចំ​ជំនួប​ដាច់​ដោយឡែក​ជាមួយនឹង​កំពូល​អ្នក​ប្រដាល់​ហ្វ៊ី​លី​ពី​នរូ​ប​នេះ​ផង​ដែរ ។

លោក តែម ម៉ឺន បញ្ជាក់​ថា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​អនុសាសន៍​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ត្រូវ​រៀបចំ​ការ​ជួប​សំណេះសំណាល​ជាមួយនឹង​អ្នក​ប្រដាល់ Manny Pacquiao ។ ដូច្នេះ​ទាំង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​សហព័ន្ធ​កីឡាប្រដាល់ នឹង​សហការ​ជាមួយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​រៀបចំ​ទទួល​កីឡាករ Manny Pacquiao ឲ្យ​បាន​សមរម្យ​ទៅ​តាម​កិត្តិយស​របស់​លោក​ហើយ​យើង​នឹង​ពិភាក្សា​ក៏​ដូច​ជា​សុំ​ចែករំលែក​បទ​ពិសោធន៍​ស្ដី​ពី​ការ​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ លោក​ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​Rodrigo Duterte នឹង​ចូល​គាល់​ព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏​មានការ​ចុះ​អនុស្សរណៈ​ចំនួន​២ ក្នុង​នោះ​ក៏​មាន​អនុស្សរណៈ​ស្ដី​ពី​វិស័យ​កីឡា​ផង​ដែរ ៕