ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជាង​ខឹង​ម្ចាស់ផ្ទះ​ប​ញ្ឈ​ប់​មិន​ឱ្យ​ធ្វើ​បន្ទប់​ទឹក​ ទាញ​កាំបិ.ត.ប៉័.ងតោ​កា.ប់

1 ឆ្នាំ មុន

​​ខេត្តបាត់ដំបង​ ៖ ព្រោះតែ​ខឹង​ម្ចាស់ផ្ទះ​ប​ញ្ឈប់​មិន​ឲ្យ​ធ្វើ​បន្ទប់ទឹក​បន្ត​ទៀត ជាងសំណង់​ម្នាក់​បាន​ទាញ​កាំ.បិ.តប៉័ងតោ​កា.ប់​ចិញ្ច្រាំ​ម្ចាស់ផ្ទះ​របួស​សុះសាច់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ ក្រោយ​កើតហេតុ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ០៥ កក្កដា នៅ​ចំណុច​ភូមិ​ជ្រោយ​ម្ទេស…

​​ខេត្តបាត់ដំបង​ ៖ ព្រោះតែ​ខឹង​ម្ចាស់ផ្ទះ​ប​ញ្ឈប់​មិន​ឲ្យ​ធ្វើ​បន្ទប់ទឹក​បន្ត​ទៀត ជាងសំណង់​ម្នាក់​បាន​ទាញ​កាំ.បិ.តប៉័ងតោ​កា.ប់​ចិញ្ច្រាំ​ម្ចាស់ផ្ទះ​របួស​សុះសាច់ តែ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​នេះ​ភ្លាម​ៗ ក្រោយ​កើតហេតុ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ០៥ កក្កដា នៅ​ចំណុច​ភូមិ​ជ្រោយ​ម្ទេស ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​។

របាយ​ការ​ណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ សេង សា​រុន ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ មាន​ជា​​ជាងសំណង់ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​ ។ ដោយឡែក​ ជន​រង​គ្រោះ​ឈ្មោះ ចាន់ សា​រ៉េ​ត ភេទ​ប្រុស ​អាយុ​៦២​ឆ្នាំ នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា (​ម្ចាស់ផ្ទះ​)​ ។ ជន​រង​គ្រោះ​មាន​របួស​ជា​ច្រើន​កន្លែង នៅ​លើ​ក្បាល និង​ដៃ​ទាំង​សងខាង​។ បើ​តាម​របាយ​ការ​ណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ជួល​ជន​ដៃដល់​ឲ្យ​ធ្វើ​បន្ទប់ទឹក​។

បន្ទាប់​ពី​និយាយ​ត្រូវ​ថ្លៃ​គ្នា ជន​ដៃដល់​ឈ្មោះ សា​រុន (​ជាងសំណង់​) បាន​នាំ​កូនប្រុស​ម្នាក់​ទៅ​ធ្វើ​បន្ទប់ទឹក​ឲ្យ​ជន​រង​គ្រោះ​ ។ ប៉ុន្តែ​នៅ​ក្នុងអំឡុងពេល​ធ្វើជាងសំណង់​ម្នាក់​នេះ មិន​បាន​ធ្វើ​ជាប់លាប់​ទេ​ ។ ពោល​គឺ​ជាង​ធ្វើ​ខាន​ៗ ទើប​ម្ចាស់ផ្ទះ​ខឹង​ប​ញ្ឈ​ប់​ការងារ ហើយ​ជាង​ខឹង​ក៏​ទាញ​កាំ.បិ.តប៉័ងតោ​កា.ប់​ម្ចាស់ផ្ទះ​តែ​ម្ដង ​។ ជន​រង​គ្រោះ​ឈ្មោះ ចាន់ សា​រ៉េ​ត ដែល​ជា​ម្ចាស់ផ្ទះ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ដែរ​ថា គាត់​ពិតជា​បា​នប​ញ្ឈ​ប់​ឈ្មោះ សេង សា​រុន (​ជាង​) ពី​ការងារ​ធ្វើ​បន្ទប់ទឹក​មែន ដោយសារ​ខឹង​ជាង​ម្នាក់​នេះ​ធ្វើ​ឈប់​ៗ យក​តែ​លុយ​ឈ្មូ​ល​ ។

គាត់​បាន​ប្រាប់​ថា ពេល​ឈប់​ម្ដង​ៗ មិន​ឲ្យ​ដំណឹង​មក​គាត់​ជា​ម្ចាស់ផ្ទះ​ទេ ធ្វើ​ឲ្យ​ការ​សាងសង់​បន្ទប់​ទឹក​មានការ​យឺត​យ៉ាវ ខណៈ​គាត់​ត្រូវការ​ប្រើប្រាស់ ។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​គាត់​ខឹង​ក៏​ប​ញ្ឈ​ប់​មិន​ឲ្យ​ជាង​ម្នាក់​នេះ​ធ្វើ​បន្ត​ទៀត ហើយ​ក៏​មានការ​ឈ្លោះប្រកែក​គ្នា​រហូត​ឈ្មោះ​សា​រុន បាន​ទាញ​កាំ.បិ.ត​កា.ប់​គាត់​តែ​ម្ដង ​។

លោក សេង លុ​ច អធិការ​ស្រុក​ថ្មគោលបាន​ប្រាប់​ថា បើ​តាម​ការ​បំភ្លឺ​ពី​ភាគី​សងខាង គឺ​អំពើ​ហិង្សា​ដ៏​ធ្ងន់ធ្ងរ​នេះ ផ្ដើម​ចេញពី​ការ​មិន​ត្រូវ​រ៉ូវ​​គ្នា​រឿង​ធ្វើ​បន្ទប់ទឹក ដូច​ភាគី​ទាំង​០២​អះអាង​ខាងលើ​នេះ
​មែន​។ ជន​ដៃដល់​មិន​ត្រឹម​​តែ​កា.ប់​ម្ចាស់ផ្ទះ​ឲ្យ​របួស​សុះ​ក្បាល និងដៃ​ទាំង​០២​ប៉ុណ្ណោះ​ទេ ជន​ដៃ​ដល់​ម្នាក់​នេះ​កា.ប់​ត្រូវ​ទាំង​ដៃ​កូនប្រុស​ខ្លួនឯង​ឲ្យ​របួស​ថែម​ទៀត​ផង នៅ​ពេល​កូនប្រុស​ព្យាយាម​ជួយ​ចាប់​បំបែក​។

ទោះ​យ៉ាងណា បើ​តាម​លោក​អធិការបាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ លោកស្នងការ និងលោក​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ជន​ដៃដល់​(​ជាងសំណង់​) យក​ទៅ​សួរនាំ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕​

អត្ថបទសរសេរ ដោយ