ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អំពាវនាវពលរដ្ឋឱ្យប្រើប្រាស់ភ្លើងដោយសន្សំសំចៃបំផុត នៅកាលៈទេសៈនេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ចេញពី​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំ​សំចៃ​បំផុត​នៅ​ពេល​នេះ ជា​ពេលវេលា​ដែល​តម្លៃ​ប្រេងឥន្ធនៈ​ ។

សម្តេច​តេ​ជោ បញ្ជាក់​ថា ការ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ប្រើប្រាស់​អគ្គិសនី​ដោយ​សន្សំ​សំចៃ​បំផុត​នេះ គឺ​មិនមែន​ដោយសារ​តែ​បញ្ហា​ខ្វះខាត​អគ្គិសនី​ទេ តែ​គឺ​ដោយសារ​តែ​បញ្ហា​តម្លៃ​ប្រេង​ឥ​ន្ធ​នះ​ឡើងថ្លៃ ដែល​ជា​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដោយសារ​តែ​សង្គ្រាម​អ៊ុយ​ក្រែ​ន​-​រុ​ស្ស៊ី​។

«បញ្ហាប្រើប្រាស់ភ្លើងអគ្គិសនី ត្រូវឱ្យមានការសន្សំសំចៃខ្ពស់បំផុតជាងពេលណាៗទាំងអស់» នេះមិនមែនខ្វះអគ្គិសនីទេ អគ្គិសនីផលិតបាន ក៏ប៉ុន្តែវាថ្លៃ»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

តម្លៃប្រេងសាំងធម្មតានៅខ្មែរគឺ ៥៨០០ រៀលក្នុងមួយលីត្រ ដោយសម្តេចបញ្ជាក់ថា អ្នកធម្មតាជិះឡានធម្មតា ចាក់សាំង ៥៨០០ រៀលក្នុងមួយលីត្រទៅ បើអ្នកមានប្រើឡានថ្លៃ គេចាក់ស៊ុបពែរដែលមានតម្លៃថ្លៃចុះ។ យ៉ាងណាមិញ សម្តេចស្នើសុំប្រជាពលរដ្ឋខ្មែរយោគយល់លើបញ្ហានេះ ក្នុងនោះសម្តេចអះអាងថា តម្លៃប្រេងឥន្ធនៈនៅខ្មែរ នៅតែមានតម្លៃធូរថ្លៃជាងនៅអឺរ៉ុប ដូចជានៅបារាំង មានតម្លៃជាង១ម៉ឺនរៀលក្នុងមួយលីត្រឯណោះ ខណៈនៅខ្មែរគឺតម្លៃ ៥៨០០រៀលក្នុងមួយលីត្រ សម្រាប់ប្រភេទសាំងធម្មតា។

សម្តេចពន្យល់ថា ជាគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី គឺមិនអាចត្រួតត្រាកំណត់ថ្លៃទេ តែនេះជាការចាំបាច់ដើម្បីរដ្ឋធ្វើការត្រួតពិនិត្យទៅលើតម្លៃ។ «ហើយបើសិនជាយកគោលការណ៍សេដ្ឋកិច្ចផ្សារ យកមកដាក់ពិតប្រាកដ (តម្លៃ) ភ្លើងឡើងមួយជាពីរ»។ ឧទាហរណ៍ឥឡូវថាក្នុងមួយគីឡូវ៉ាត់ម៉ោងតម្លៃ ៧២០រៀល អ៊ីចឹងវាត្រូវឡើងដល់១៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង «តែយើងសុខចិត្តធ្វើការខាតបង់» ដូច្នេះការចូលរួមសន្សំសំចៃភ្លើង គឺត្រូវចាប់ផ្តើមពីស្ថាប័នរដ្ឋមុនគេ ដែលប្រើប្រាស់ពីថវិកាជាតិ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានពន្យល់ថា «រឿងភ្លើងហ្នឹងមានការឡើងថ្លៃ ម្តងឬ២ដងហើយ ប្រសិនបើយើងមិនគិតគូរដល់ប្រជាពលរដ្ឋ ខណៈប្រទេសផ្សេងឡើងថ្លៃអគ្គិសនីហើយ ពេលនេះកម្ពុជា គឺខាត ជួបកូវីដប្រេងចុះថ្លៃ ដល់ពេលកូវីដថមថយសេដ្ឋកិច្ចចាប់ផ្តើមឡើង ប្រេងឡើងថ្លៃវិញ ជាពិសេសសង្គ្រាមនៅអ៊ុយក្រែនធ្វើឱ្យមានវិបត្តិប្រេងជាសកល»។

សម្តេចតេជោ មានប្រសាសន៍បន្តថា ឥលូវនេះ បញ្ហាកម្មវិធីការប្រែប្រួលអាកាសធាតុ គឺគ្មានន័យតទៅទៀតទេ ព្រោះកាលប្រជុំឆ្នាំ ២០២១នៅអង់គ្លេស ប្រទេសនីមួយៗនំាគ្នាប្រកាសថាប្រើធ្យូងថ្ម ក្នុងនោះអាល្លឺម៉ង់ថាប្រើមុនគេ ព្រោះរុស្ស៉ីកាត់បន្ថយឧស្ម័ន វាធ្វើឱ្យខូចកម្មវិធីសកលនៃការប្រែប្រួលអាកាសធាតុឥលូវប្រេងនិងធ្យូងថ្មីឡើងថ្លៃ ដូច្នេះអឺរ៉ុបអាចនឹងកាប់ព្រៃឈើយកអូសដាំបាយក៏អាចថាបាន តែយ៉ាងណាមិញនោះគឺប្រទេសគេនឹងចេះដោះស្រាយរឿងរបស់គេទៅចុះ។

យ៉ាងណាមិញ សម្តេចបញ្ជាក់ថា សម្រាប់កម្ពុជា ពេលនេះទេវតាជួយកម្ពុជា ដោយសារតែវារីអគ្គិសនីក៏បានដើរ ថាមពលអគ្គិសនីក៏ដើរ អំពាវនាវឱ្យសន្សំសំចៃភ្លើងចាប់ផ្តើមពីស្ថាប័នរដ្ឋ ដែលប្រើប្រាស់ពីថវិការជាតិ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ