ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ​បាន​ចូល​ចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ

1 ឆ្នាំ មុន
  • ព្រះសីហនុ

នាវាចម្បាំង​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ​១​គ្រឿង​ឈ្មោះ HTMS RATTANAKOSIN (FS-441) បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នាវាចម្បាំង​កងទ័ព​ជើងទឹក​ភូមិន្ទ​ថៃ​១​គ្រឿង​ឈ្មោះ HTMS RATTANAKOSIN (FS-441) បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​រយៈពេល ៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៥ ដល់ទី​៩ ខែកក្កដា ឆ្នាំ​២០០២ ។

នាវា HTMS RATTANAKOSIN (FS-441) មាន​បណ្ដោយ ៧៦,៧​ម៉ែត្រ ទទឹង ៩,៦ម៉ែត្រ ជម្រៅ​ទឹក ៥​ម៉ែត្រ ទម្ងន់​ផ្ទុក​៩៥៨,៩​តោន និង​មាន​នាវិក​ចំនួន ៩២​នាក់ ។ មេបញ្ជាការ​នាវា​នេះ​គឺ វរ​នា​វី​ឯក Prakasit Suttiwongkul ចំណែក​ប្រធាន​ប្រតិភូ​គឺ ឧត្តមនា​វី​ទោ Artorn Charapinyo មេបញ្ជាការ​រង​​យោធភូមិ​ភាគ​១​បញ្ជាការដ្ឋាន​កងទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ ។ នាវា HTMS RATTA NAKOSIN (FS441) នឹង​ចាក​ចេញពី​កំពង់​ផែ​ក្រុង​ព្រះ​សីហ​នុ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០២២ តាម​កម្មវិធី​កំណត់ ។

បន្ទាប់​ពី​ចូល​ចត​ដោយ​សុវត្ថិភាព​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​រួច​មក នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ ប្រតិភូ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ដឹកនាំ​ដោយ​ឧត្តមនាវី​ទោ Artorn Charapinyo អមដំណើរ​ដោយ​វរ​នា​វី​ឯក PrakasitSuttiwongkul និង​សហ​ការី បាន​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម​និង​ពិភា​ក្សា​ការងារ​ជាមួយ​ឧត្តមនាវីឯក អ៊ុ​ក សីហា​ មេបញ្ជាការ​រង​កងទ័ពជើងទឹក និង​ជា​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ ។

ជំនួប​នេះ​ផ្តោត​ជា​សំខាន់​លើ​ចំណង​សាមគ្គី​ភាព មិត្តភាព និង​កិច្ច​សហ​ប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ ហើយ​តាម​រយៈ​ដំណើរ​ទស្ស​ន​កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ពេល​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​កងទ័ពជើងទឹក​ទាំង​ពីរ កម្ពុជា​-​ថៃ​ផង​ដែរ ។

ឧត្តមនាវីឯក អ៊ុ​ក សីហា បាន​ជម្រាប​ជូន​ប្រតិភូ​ថៃ​ពី​ការ​រីក​ចម្រើន​ក្នុង​ប្រទេស​កម្ពុជា​ប​ច្ចុ​ប្បន្ន រួម​នឹង​លទ្ធផល​ល្អ​នៃ​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​នៅ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​ និង​ខិតខំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ