ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងនារីលេងតិកតុក ! សម្តេចតេជោ ស្នើឱ្យបញ្ឈប់ការលេង «បែបចំអេះចំអាស»

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​តិកតុក​ខ្មែរ (TikTok) មិន​ត្រឹមត្រូវ​ដោយ​ការ​ប្រើប្រាស់​ពាក្យចំអាស​ច្រើន​ហួសហេតុ​ពេក ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្តែង​ការ​ហួសចិត្ត និង​ស្នើ​ដល់​ម្ចាស់​គណនី​ជា​ស្ត្រី​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​អាស​ក្រាម​ខ្លាំង​។…

រាជធានី​ភ្នំពេញ​៖ ដោយ​មើលឃើញ​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​តិកតុក​ខ្មែរ (TikTok) មិន​ត្រឹមត្រូវ​ដោយ​ការ​ប្រើប្រាស់​ពាក្យចំអាស​ច្រើន​ហួសហេតុ​ពេក ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​សម្តែង​ការ​ហួសចិត្ត និង​ស្នើ​ដល់​ម្ចាស់​គណនី​ជា​ស្ត្រី​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​អាស​ក្រាម​ខ្លាំង​។

សម្តេច​តេ​ជោ បាន​ថ្លែង​ថា កន្លង​មក​មានការ​លេងសើច​លើ​បណ្តាញ​សង្គម​តិកតុក បង្អាប់​បុរស​ឈ្មោះ «​រិ​ទ្ធ​» ថា​ខូច តែ​ក៏​មាន​ស្ត្រី​ខ្លះ​លេង​បណ្តាញ​សង្គម​នេះ​ហួសហេតុ​ខ្លាំង​ពេកទាំង​ការ​ប្រើប្រាស់​ពាក្យ​ជេរ​បញ្ជោ ​និង​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​ខ្លះ​អាស​ក្រាម​ខ្លាំង​ពេក​ ។

សម្តេចបន្តថា «ហើយប៉ុន្មានថ្ងៃកន្លងទៅ រឿងតិកតុកហ្នឹង គឺវាមាន២។ ខ្ញុំសុំផ្តាំផ្ញើទៅអ្នកលេងតិកតុកតិច។ ទី១ ខ្ញុំចង់ផ្តាំផ្ញើទៅជាមួយនឹងនែ នាងៗក្មួយៗជានារីដែលចូលលេងក្នុងអាតិកតុក។ ខ្លះក៏ឱ្យជាឧទាហរណ៍ល្អ អ៊ីចឹងទៅ ខ្លះក៏និយាយបែបកំប្លែងអ៊ីចឹងទៅ ដូចជា បងរិទ្ធ អីជាដើមអ៊ីចឹងទៅ។ ល្ងាចមិញ ខ្ញុំក៏បើកមើលចំ រឿងបងរិទ្ធ បងរិទ្ធជំនាន់មុននិងបងរិទ្ធជំនាន់ក្រោយ។ បងរិទ្ធ ដូចជាបង ខៀវ កញ្ញារិទ្ធ គេយោគយល់ឱ្យខូចទៅចុះ ព្រោះកាលពីសម័យមុនអត់បានខូច ប៉ុន្តែគេមិនយោគយល់បងរិទ្ធជំនាន់ក្រោយទេ»។

រូបតំណាង

«ប៉ុន្តែ ខ្ញុំសង្កេតឃើញថា ក្មួយៗស្ត្រីខ្មែរមួយចំនួន ដូចជាអាសអាភាសពេកទេដឹង។ ខ្លះចេញមក គឺថា អារឿងចំអេះចំអាសហ្នឹងតែម្តង។ អ៊ីចឹងខ្ញុំសុំអង្វករ ឱ្យរក្សាគោរពប្រពៃណីរបស់ខ្លួន។ តែចេញមក គ្មានអីស្រួលជាងខ្លះ​ចេញ​មក​ចំអេះចំអាស​តែ​ម្តង​»​។ នេះ​ជា​ការ​ថ្លែង​របស់​សម្តេច​តេ​ជោ នៅ​ក្នុង​កម្មវិធី អញ្ជើញ​ជួប​សំណេះ សំណាល ក៏​ដូច​ជា ​ផ្តល់​នូវ​ដំបូន្មាន​មួយ​ចំនួន​ជូន​ដល់​គណៈប្រតិភូ​កីឡា អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម (ASEAN Para Games) មុន​នឹង​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ពិការ​អាស៊ាន ឬ អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១១ នៅ​ទីក្រុង​សូ​ឡូ ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ពី​ធី​នេះ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

សម្តេច​បន្ត​ថា អ្នកខ្លះ​ចេញ​មក​ប្រើប្រាស់​ពាក្យ​ថា «​គ្មាន​អី​ស្រួល​ជាង …» រួច​សម្តេច​ក៏​បន្ត​ថា សម្តេច​សុំ និយាយ​ប៉ុណ្ណឹង​មិនបាច់​ពោល​ដល់ ឃ្លា​ខាង​ចុង​បន្ត​ទេ គឺ​គេ​ដឹង​ហើយ​ថា​វា​យ៉ាងម៉េច​នោះ​។

រូបតំណាង

សម្តេច​បន្ត​ថា «​អង្វរក​ចំពោះ​នាង​ៗ​ក្មួយ​ៗ ដូច​ខ្លះ និយាយ​ត្រង់​ៗ​ទៅ​ចំ​ចំណុច​ហ្នឹង​តែ​ម្តង​» ដូច្នេះ​សម្តេច​អង្វរក​និង​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​ពាក្យ​ចំអេះចំអាស​ចំ​ៗ​ពេក​។ តែ​យ៉ាងណាមិញ សម្តេច​បញ្ជាក់​ថា «​យើង​គ្មាន​ផែនការ​បិទ​តិកតុក​ទេ លេង​ចុះ តែ​វា​មិនមែន​ជា​មធ្យោបាយ​សម្រាប់​យក​មក​និយាយ​ចំអាសចំអូង​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ