ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧ គន្លឹះ ដើម្បី​កែ​លម្អ​សុខភាព​កូន​ៗ​របស់​អ្នក !

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គួរតែ​ចាប់អារម្មណ៍ និង​មាន​អំណាច ដើម្បី​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ក្នុងផ្ទះ ។ ការ​ផ្លាស់​ប្តូរ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់​របស់​កូន ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​ទាំង…

រាជធានី​ភ្នំពេញ ៖ ឪពុក​ម្តាយ​គួរតែ​ចាប់អារម្មណ៍ និង​មាន​អំណាច ដើម្បី​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ក្នុងផ្ទះ ។ ការ​ផ្លាស់​ប្តូរ​ដែល​មាន​សុខភាព​ល្អ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ភាពធាត់​របស់​កូន ។ ខាងក្រោម​នេះ គឺជា​គន្លឹះ​ទាំង ៧ ដើម្បី​កែ​លម្អ​សុខភាព​កូន​ៗ​របស់​អ្នក​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង ៖

១. ចៀសវាង​ទឹក​ផ្លែ​ឈើ ៖ វា​ជា​ការ​ប្រសើរ​ក្នុង​ការ​ឱ្យ​កូន​របស់​អ្នក​ញ៉ាំ​ទឹក ឬ​ទឹកដោះគោ ។ ទឹក​ផ្លែ​ឈើ​ច្រើន​តែ​មាន​ជាតិ​ផ្អែម​សិប្បនិម្មិត ឬ​ស្ករ​បន្ថែម ដូច្នេះ​កុំឱ្យ​កូន​របស់​អ្នក​ញ៉ាំ ជា​ពិសេស​ទឹក​ផ្លែ​ឈើ​កំប៉ុង ។ ទោះបីជា​មិន​មាន​បន្ថែម​ជាតិ​ផ្អែម​ក៏​ដោយ ក៏​ទឹក​ផ្លែ​ឈើ​ស្រស់​មិន​មាន​ជាតិ​សរសៃ​ដូច​ការ​ញ៉ាំ​ផ្លែ​ឈើ​ស្រស់​ៗ​នោះ​ដែរ ។

២. តាមដាន​សកម្មភាព​កូន ៖ ចូរ​គិត​អំពី​កន្លែង​ដែល​កូន​របស់​អ្នក​ចំណាយពេល ។ ប្រសិនបើ​កូន​របស់​អ្នក​ទៅ​សា​លាម​ត្តេ​យ្យ ឬ​កន្លែង​មើលថែ​ទាំ​កុមារ រក​មើល​ថា តើ​កូន​កំពុង​ញ៉ាំ​អ្វី សកម្មភាព​រាង​កាយ​ប្រភេទ​ណា​ដែល​កូន​ធ្វើ​ជា​រៀងរាល់ថ្ងៃ និង​រយៈពេល​ប៉ុន្មាន ។ បន្ទាប់​មក​ស្វែងរក​វិធី​ដើម្បី​បង្កើត​បរិយាកាស​សុខភាព​សម្រាប់​កូន​ទាំងអស់ ។

៣. លើកទឹកចិត្ត​កូន​ឱ្យ​សាកល្បង​អាហារ​ដែល​មាន​ជីវជាតិ ៖ ចូរ​ផ្តល់​ផ្លែ​ឈើ បន្លែ គ្រាប់​ធញ្ញជាតិ និង​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ឱ្យ​កូន​របស់​អ្នក​ញ៉ាំ បើ​គេ​មិន​ចូល​ចិត្ត ចូរ​លើកទឹកចិត្ត​បន្ថែម ។

៤. ជួយ​កូន​តូច​របស់​អ្នក​ឱ្យ​គេង​បាន​ច្រើន ៖ ការ​សម្រាក​ថ្ងៃ​ទៀងទាត់ និង​ការ​ចូល​គេង​ទាន់​ពេល​ទៀងទាត់ ជួយ​ឱ្យ​ក្មេង​គេង​លក់​ស្រួល ដែល​មាន​ន័យ​ថា ពួក​គេ​នឹង​មិនសូវ​មាន​ស្មារតី​ស្ពឹក​ស្រពន់ ឬ​មាន​ភាព​ច្របូកច្របល់​ឡើយ ។

៥. រក្សា​ពេល​លើ​អេ​ក្រង់​ឱ្យ​តិច​បំផុត ៖ ការ​កើនឡើង​នៃ​ពេលវេលា​លើ​អេ​ក្រង់​មិន​ត្រឹមតែ​ថយ​ចុះ​នៃ​ពេលវេលា​សកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម៉ោង​មើល​អេ​ក្រង់​ក៏​អាច​មាន​ន័យ​ថា កូន​របស់​អ្នក​កំពុង​មើល​ការ​ផ្សាយពាណិជ្ជកម្ម​សម្រាប់​អាហារ​សម្រន់​ដែល​គ្មាន​សុខភាព​ជា​ច្រើន​ផង​ដែរ ។

៦. ត្រូវ​ប្រាកដ​ថា កូន​របស់​អ្នក​ទទួល​បាន​លំ​ហាត់ប្រាណ​ច្រើន ៖ ការ​លេង​ក្រៅ​ផ្ទះ គឺ​ល្អ​ណាស់ មិន​ចាំបាច់​មាន​ទម្លាប់​ហាត់ប្រាណ​ជា​ផ្លូវការ​ជាមួយ​កូន​នោះ​ទេ ប៉ុន្តែ​បើ​មាន គឺ​រឹតតែ​ល្អ ។

៧. គំរូ​នៃ​ការ​ញ៉ាំ​អាហារ​មាន​សុខភាព​ល្អ ៖ ចាប់ផ្តើម​ទម្លាប់​ទទួលទាន​អាហារ​គ្រួសារ​ដែល​មាន​សុខភាព​ល្អ ។ ចម្អិន​អាហារ​ដែល​មាន​ជីវជាតិ បិទ​ទូរស័ព្ទ​ដៃ ទូរទស្សន៍ និង​ឧបករណ៍​ផ្សេង​ទៀត ហើយ​អង្គុយ​ជាមួយ​គ្នា​សម្រាប់​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​គ្រួសារ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ជាមួយ​បណ្តាញ​គ្រឹះស្ថាន​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប ។ បណ្តាញ​គ្រឹះ​ស្ថា​អប់រំ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប នឹង​បើក​ដំណើរការ​បណ្តាញ​អប់រំ​ថ្មី​បន្ថែម​ទៀត​គឺ «​សាលារៀន​សហគមន៍ ២១» នៅ​តំបន់​ក្រាំងធ្នង់ និង​តំបន់​ព្រែក​អញ្ចាញ ។

សាលារៀន​មានកម្ម​វិធី​ម​ត្តេ​យ្យ​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ កម្មវិធី​ភាសា​អង់គ្លេស​ជាមួយ​តម្លៃ​សមរម្យ និង​បញ្ចូល​កម្មវិធី​ទម្លាប់​ល្អ​ទាំង ៧ សម្រាប់​បុគ្គល​ឆ្មើ​ម កម្មវិធី​បណ្តុះបណ្តាល​ផ្នែក​ហិរញ្ញវត្ថុ និង​កម្មវិធី STEM ។ សាខា​ទាំង​ពីរ​ចាប់​ទទួល​ចុះ​ឈ្មោះ​សិស្ស​ចូល​រៀន​រៀងរាល់ថ្ងៃ ។ ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ 092 24 31 68 / 071 95 55 837 ។