ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ខុស​ព្រះ​មិន​ជួយ​! បុរស​ម្នាក់​លួច​ធ្វើ​សកម្មភាព​នារី​ម្នាក់​រួច​រត់ តែ​ចប់​ត្រឹម​ជួប​បងប្រុស​នាង

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​មានមុខរ​បរជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់ ត្រូវ​យុវជន​ស្ទាវ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​អស់​ចំនួន​២​គ្រឿង​បាន​សម្រេច ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​​លើ​ម៉ូតូ​ចុច​ទូរស័ព្ទ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មានមុខរ​បរជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់ ត្រូវ​យុវជន​ស្ទាវ​ម្នាក់​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​អស់​ចំនួន​២​គ្រឿង​បាន​សម្រេច ខណៈ​ពេល​ដែល​គាត់​កំពុង​អង្គុយ​លើ​ម៉ូតូ​ចុច​ទូរស័ព្ទ​លេង​​នៅ​តាម​ផ្លូវ​មួយ​កន្លែង​។ ចំណែក​យុវជន​សង្ស័យ ក្រោយ​ពី​ឆក់​បាន​ហើយ ក៏​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​សំណាងអាក្រក់​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​បុរស​ម្នាក់​ទៀត ដែល​ត្រូវជា​បងប្រុស​របស់​ស្ត្រី​ម្ចាស់​ទូរស័ព្ទ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ ទើប​ចាប់ខ្លួន​បាន ប្រគល់​ជូន​នគរបាល​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

បើ​តាម​នគរបាល បាន​ប្រាប់​ឱ្យ​ដឹង​ថា យុវជន​សង្ស័យ​ខាងលើ​នោះ​មានឈ្មោះ សិទ្ធិ ថា​នី​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៦៨ ស្ថិត​ក្នុងភូមិ​ទ្រង់មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​ស្ត្រីជន​រង​គ្រោះ​ឈ្មោះ ជា ទេព​សុធី អាយុ​៣១​ឆ្នាំ មុខរបរ​ជា​អ្នក​ដឹក​ជញ្ជូន​អីវ៉ាន់ មាន​ទីលំនៅ​ភូមី​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ទូរស័ព្ទ​ដែល​ត្រូវ​ជនសង្ស័យ​ឆក់​នោះ ចំនួន​២​គ្រឿង គឺ​មួយ​គ្រឿង​ម៉ាក VIVO និង​មួយ​គ្រឿង​ទៀត​ម៉ាក OPPO​។

នគរបាល​ដដែល​បាន​បញ្ជាក់​ប្រាប់​បន្ថែម​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ស្ត្រី​រង​គ្រោះ​កំពុង​តែ​អង្គុយ​លើ​ម៉ូតូ​ចុច​ទូរស័ព្ទ​នៅ​តាម​ផ្លូវ​បេតុង​កែង​នឹង​ផ្លូវ​នោះ ស្រាប់តែ​មាន​យុវជន​សង្ស័យ​ខាងលើ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ កំពង់ចាម 1J-9553 តែ​ម្នាក់ឯង ចេញពី​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ទៅ​ដល់ រួច​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​​បាន​សម្រេច​ចំនួន​២​គ្រឿង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ក៏​បាន​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ប៉ុន្តែ​ទើបតែ​បាន​ចម្ងាយ​ប្រហែល​១០​ម៉ែត្រ ក៏​បាន​ជ្រុល​ទៅ​ជាមួយនឹង​បុរស​ម្នាក់​ទៀត​ដែល​ត្រូវជា​បងប្រុស​របស់​ស្ត្រី​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​ម៉ូតូ ហើយ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះ និង​បងប្រុស ឃាត់ខ្លួន​បាន រួច​ប្រគល់​ជូន​នគរបាល​ច​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ