ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ព្រះ​សីហ​នុ អនុញ្ញាត​ឲ្យ​ប្រតិភូ​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ ចូល​ជួប​សម្តែង​ការ​គួរសម

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល…

ខេត្ត​ព្រះ​សីហ​នុ ៖ ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាល ខេត្ត​ព្រះ​សីហ​នុ អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​នាវាចម្បាំង​កងទ័ពជើងទឹក​ថៃ HTMS Rattanakosin FS-441 ដឹកនាំ​ដោយ​លោក​ឧត្តមនាវីទោ អា​ថន ឆ​រៈ​ភី​ន​យ៉ូ មេបញ្ជាការ​រង​យោធភូមិ​ភាគ​១ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ចូល​ជួប​សម្តែង​ការ​គួរសម​នៅ​សាលាខេត្ត​ព្រះ​សីហ​នុ ។

លោក​ឧត្តមនាវីទោ អា​ថន ឆ​រៈ​ភី​ន​យ៉ូ មេបញ្ជាការ​រង​យោធភូមិ​ភាគ​១ បញ្ជាការដ្ឋាន​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ ដែល​បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​របស់​លោក​ចូល​ជួប​សម្ដែង​ការ​គួរសម​ក្រោយ​ស្ថានភាព​កូ​វី​ដ​-១៩ រយៈពេល​ពីរ​ឆ្នាំ​កន្លង​មកនេះ ។

ហើយ​ថ្ងៃនេះ​ជា​បេសកកម្ម​របស់​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ បាន​បញ្ជូន​នាវា មក​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើក​ដំបូង បន្ទាប់​ពី​ជំងឺ​កូ​វី​ដ បាន​ធូរស្បើយ ។ ទោះបី​មាន​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វី​ដ ក៏​ប៉ុន្តែ​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ បាន​បើក​កិច្ចប្រជុំ​ពី​ចម្ងាយ ជាមួយ​គ្នា​ជា​បន្តបន្ទាប់ តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ ។

លោក​ឧត្តមនាវីទោ អា​ថន ឆ​រៈ​ភី​ន​យ៉ូ បាន​បញ្ជាក់​ថា កាលពី​៧​ឆ្នាំ​មុន លោក​បាន​មក​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សីហ​នុ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ មានការ​ផ្លាស់​ប្តូរ អភិវឌ្ឍ រីក​ចម្រើន​លឿន សឹងតែ​មើល​មិន​ស្គាល់ សង្ឃឹមថា ប្រទេស​ទាំង​ពីរ ប្រជាពលរដ្ឋ​ប្រទេស​ទាំង​ពីរ ចេញចូល​ឆ្លង​ដែន​ដោយ​សុវត្ថិភាព ធ្វើ​ឱ្យ​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ និង​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ។

ក្រោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាងផ្លូវ​គោក និង​ផ្លូវទឹក​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើង​វិញ និង​បាន​ថ្លែងអំណរគុណ​លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ និង​សហការី ដែល​បាន​ទទួល​ស្វាគមន៍ ប្រតិភូ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នា​ពេល​នេះ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ស្វាគមន៍​គណៈប្រតិភូ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ដែល​បាន​ធ្វើ​ដំណើរ​ពី​ព្រះរាជាណាចក្រ​ថៃ មក​បំពេញ​ទស្សន កិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​លើក​ដំបូង ។ កម្ពុជា​ក៏​បាន​ទទួល​នាវា​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ចំនួន​៩​លើក ស្មើនឹង​១៣​គ្រឿង រួច​មក​ហើយ ដែល​បាន​ចូល​ចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ហើយ​ដំណើរ​ទស្សនកិច្ច នា​ពេល​នេះ ដើម្បី​ពង្រឹង​ចំណង​សាមគ្គីភាព មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។ កម្ពុជា និង​ថៃ ជា​ប្រទេស​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន​តែ​មួយ ម្យ៉ាងទៀត​ឆ្នាំ​នេះ កម្ពុជា​ត្រូវធ្វើ​ជា​ប្រធាន នៃ​កិច្ចប្រជុំ​អាស៊ាន​ផង​ដែរ ។

លោក​អភិបាលខេត្ត បាន​បន្ត​ថា ទោះបី​នៅ​ក្នុង​ឆ្នាំ​២០២០​កន្លង​មក កម្ពុជា ក៏​ដូច​ជា​ពិភពលោក ស្ថិត​ក្នុង​ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឆ្លង​ដែន កម្ពុជា និង​ថៃ បាន​សហការ​គ្នា​បាន​ល្អ ដោយ​រើស​បាន​កញ្ចប់​គ្រឿងញៀន​ជា​ច្រើន នៅ​ក្នុង​លំហ​សមុទ្រ ហើយ​លទ្ធផល​នេះ ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​ពួក​ឧក្រិដ្ឋជន​គ្មាន​ឱកាស​រត់ពន្ធ​គ្រឿងញៀន​បាន​សម្រេច យើង​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត ដើម្បី​ទប់ស្កាត់​ការ​រត់ពន្ធ​គ្រឿងញៀន និង​ការ​រត់ពន្ធ​មនុស្ស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ នា​ពេល​នេះ និង​បាន​ចូលរួម​ចែករំលែក​បទ​ពិសោធន៍​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា និង​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ ។ យើង​ជា​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ាន​តែ​មួយ មាន​ប្រជាជន​ថៃ បាន​មក​ធ្វើកា​នៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ប្រជាជន​កម្ពុជា ក៏​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ចំនួន​ច្រើន​ផង​ដែរ ។

លោក​អភិបាលខេត្ត បាន​ជូនពរ​ដំណើ​ទស្សនកិច្ច និង​ដំណើ​កម្សាន្ត​របស់​ប្រតិភូ​កងទ័ពជើងទឹក​ភូមិន្ទ​ថៃ នៅ​លើ​ទឹកដី​ខេត្ត​ព្រះ​សីហ​នុ ទទួល​បាន​សេចក្តីសុខ និង​ទទួល​បាន​ជោគជ័យ​គ្រប់​ៗ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ