ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន ជាមួយ​លុយ​​ជាង១​​ម៉ឺន​​ដុល្លារ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា បុរស​ម្នាក់​​ត្រូវ​​មន្ត្រី​កងរាជអាវុធហត្ថ​​​​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​០៤ និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០៨ ​ធ្នូ ​​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ស៊ីដាច់​លុយ​ភាគហ៊ុន​​ជាង​​១​ម៉ឺន​​ដុល្លារ ​។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​បាន​​ឱ្យ​​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​យូ ឈឿ​ម អាយុ​៤២​ឆ្នាំ ជាអ្នក​​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។ ជន​នេះ​ ត្រូវ​បុរស​ម្នាក់​ឈ្មោះ​ទ្រី ស៊ី​អន អាយុ​៣០​ឆ្នាំ នៅ​ភូមិ​៥ ឃុំ​រកា​ខ្នោ ស្រុក​ក្រូចឆ្មា ខេត្តកំពង់ចាម ប្ដឹង​ចោទប្រកាន់​ថា បាន​ស៊ីដាច់​លុយ​ភាគហ៊ុន​ទិញ-​លក់​រថយន្ត​ចំនួន​១,៤០០០​ដុល្លារ ​។

បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕