ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្មាន់​កាំ​ភ្លើ​.​ង​បា​.​ញ់​ប្រហារ​លើ​ពិធី​ហែ​ក្បួន​​បុណ្យ​ឯក​រាជ្យ​អា​មេ​រិ​ក ស្លា​.​ប់ និង​របួស៣០​នាក់

1 ឆ្នាំ មុន

អាមេរិក ៖ ប៉ូ​លី​សអា​មេ​រិ​កបាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​បា​.​

អាមេរិក ៖ ប៉ូ​លី​សអា​មេ​រិ​កបាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ បន្ទាប់​ពី​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​បា​.​ញ់​ស​ម្លា​.​ប់​នៅ​ក្នុង​ពិធី​ដង្ហែ​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ស្ថិត​នៅ​ជាង​ទីក្រុង Chicago​។

ជនសង្ស័យ​ដែល​មានឈ្មោះ​ថា Rebert E Crimo III វ័យ ២២​ឆ្នាំ ត្រូវ​បាន​ឃុំខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​ហេតុការណ៍​បា​.​ញ់​ប្រហារ​។

មនុស្ស​យ៉ាងតិច ២៤​នាក់​រង​របួស​នៅ​ក្នុង​ក្រុង Highland Park នៃ​រដ្ឋ Illinois ក្រោយ​ពេល​ខ្មាន់​កាំ​ភ្លើ​.​ង​ប្រើប្រាស់​កាំ​ភ្លើ​.​ង​វែង​ដើម្បី​បា​.​ញ់​ប្រហារ​មនុស្ស​ពី​ដំបូង​ផ្ទះ​។

វា​គឺជា​ការ​បា​.​ញ់​ប្រហារ​ដ៏​ធំ​ចុង​ក្រោយ​បំផុត​នៅ​អា​មេ​រិ​ក​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden និយាយ​ថា​លោក​មាន​ក្តី​រន្ធ​.​ត់​ចំពោះ​អំពើ​ហិ.ង្សា​នោះ​។

ប៉ូ​លី​ស​និយាយ​ថា ខ្មាន់​កាំ​ភ្លើ​.​ង​បើក​ការ​បា​.​ញ់​ប្រហារ​នៅ​លើ​ក្បួន​ដង្ហែ​នៅ​ម៉ោង​ប្រហែល ១០:១៥​នាទី​ម៉ោង​ក្នុង​តំបន់ ថ្ងៃ​ច័ន្ទ ទី ៤ កក្កដា ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​ក្បូន​ដង្ហែ​ចាប់ផ្តើម​។

ប៉ូ​លី​សបញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​គេ​ជឿជាក់​ថា បាន​បា​.​ញ់​ប្រហារ​លើ​សមាជិក​សាធារណៈជន​ពី​ដំបូង​ផ្ទះ​នៃ​ហាង​មួយ​ស្ថិត​នៅ​ក្បែរ​ព្រឹត្តិការណ៍ ដោយ​ប៉ូ​លី​សបាន​រក​ឃើញ​ភ​ស្ថុ​តាង​របស់​អា​វុ​.​ធ​។

ក្នុង​ហេតុការណ៍​នោះ មនុស្ស​ពេញវ័យ​ចំនួន ៥​នាក់​បាន​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ខណៈ​ជន​រង​គ្រោះ​ម្នាក់​ទៀត​បាន​ស្លា​.​ប់​នៅ​ក្នុង​មន្ទីរពេទ្យ​។

ការ​វា​.​យ​ប្រហារ​ក្នុង​ទីក្រុង Highland Park នេះ​កើតឡើង​ប្រហែល​មួយ​ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​មានការ​បា​.​ញ់​ប្រហារ​នៅ​ក្នុង​ទីក្រុង Uvalde នៃ​រដ្ឋ Texas និង​ទីក្រុង Buffalo ក្នុង​រដ្ឋ New York​។

អភិបាល​រដ្ឋ Illinois លោក Jay Robert Pritzker បាន​ព្រមាន​ថា ការ​បា​.​ញ់​ប្រហារ​កំពុង​ក្លាយជា​ប្រពៃណី​របស់​អា​មេ​រិ​ក​៕ (​យោង​តាម​ប្រភព​៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ