អាជ្ញាធរវៀតណាមឆែកឆេរផ្ទះអាខ្ទើ.យយួន រកឃើញឧបករណ៍បម្រើផ្លូវភេទជាច្រើនទៀត
ក្រុងហូជីមិញ ៖ នៅរសៀលថ្ងៃទី៨ ធ្នូ ២០១៦ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌវៀតណាម បានចុះទៅធ្វើការស្រាវជ្រាវរកនៅក្នុងលំនៅឋាន
ក្រុងហូជីមិញ ៖ នៅរសៀលថ្ងៃទី៨ ធ្នូ ២០១៦ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌវៀតណាម បានចុះទៅធ្វើការស្រាវជ្រាវរកនៅក្នុងលំនៅឋាន
ហូជីមិញ ៖ នៅរសៀលថ្ងៃទី៨ ធ្នូ ២០១៦ ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌវៀតណាម បានចុះទៅធ្វើការស្រាវជ្រាវរកនៅក្នុងលំនៅឋានរបស់ជនសង្ស័យជាខ្ទើយយួនឈ្មោះ ង្វៀន តាំងដុង ដែលធ្វើទារុណកម្មមកលើកុមារកម្ពុជា ដើម្បីរកឯកសារពាក់ព័ន្ធបន្ថែម ។ ការរុករកក៏ប្រទះឃើញវត្ថុតាងជាច្រើនទៀតពាក់ព័ន្ធនឹង ឧបករណ៍បម្រើផ្លូវភេទ ។
អាជ្ញាធរវៀតណាមរកឃើញមានដូចជា លិង្គសិប្បនិម្មិត ស្រោមអនាម័យ ថ្នាំ និងឧបករណ៍បម្រើផ្លូវភេទមួយចំនួន លិខិតឆ្លងដែន សំបុត្ររថយន្ត ស៊ីមកាត និងឯកសារដែលបង្ហាញថា អាខ្ទើយយួន និងថៅកែចំការកាកាវ លោក Stefan ជនជាតិហូឡង់ បានឆ្លងកាត់វៀតណាម-កម្ពុជា ច្រើនលើកច្រើនសារ សម្រាប់ពេស្យាកម្មផ្លូវភេទដូចគ្នា ។
អាជ្ញាធរវៀតណាមបាននិយាយថា ការផ្លាស់ប្តូរកន្លែងស្នាក់ជាច្រើន និងប្រើប្រាស់ស៊ីមកាតជាច្រើន របស់ជនសង្ស័យក្នុងកំឡុងពេលលាក់ខ្លួន ធ្វើឱ្យអាជ្ញាធរពិបាកក្នុងការតាមដាន ។ តែទោះជាយ៉ាងណា រហូតមកដល់ម៉ោង៣រសៀលថ្ងៃទី៨ ធ្នូ នេះអាជ្ញាធរនៅបន្តការស៊ើបអង្កេតនៅឡើយ ៕
ចែករំលែកព័តមាននេះ