អ្នកប្រាជ្ញទាំងឡាយ មានព្រះពុទ្ធជាដើមតែងដាស់តឿនថា បើទោះជាត្រូវធ្លាក់ខ្លួនជាស្រីរងកម្ម ប្រុសទាបថោ.ក បែបណាក៏ដោយ ក៏មិនត្រូវភ្លេចរក្សាបុណ្យ៥យ៉ាងនេះដែរ ព្រោះមានតែបុណ្យមួយប៉ុណ្ណោះដែលអាចលើកស្ទួយអ្នកឲ្យរួចផុតពីអបាយភូមិបាន ។

បុណ្យ៥យ៉ាង ដែលបុរសស្ត្រីគប្បីធ្វើដោយខានមិនបានគឺ ១- មិនសម្លា.ប់សត្វ ស្មើនឹងការបានសាងខន្តិបារមីបារមីរម្ងាប់សេចក្តីក្រោធ ។ ២- មិនលួចទ្រព្យគេ ដូចបានគោរពកម្មសិទ្ធិអ្នកដទៃ នាំមកនូវភាពរីកចម្រើន ។ ៣- មិនផិតក្បត់ស្វាមីភរិយា គឺជាការរក្សាចរិយាធម៌ដ៏ប្រពៃ ។ ៤- ពោលតែពាក្យពិត និងវាចាមានប្រយោជន៍នាំមកនូវសុខសន្តិភាព ។ ៥- មិនសេពគ្រឿងញៀ.នគ្រឿងស្រវឹង គឺជាការថែរក្សាសុខភាពកាយចិត្តឱ្យឋិតនៅរៀបរយល្អ ។

បើយើងចែកចាយបុណ្យកុសលឲ្យលឿនដូចជា ចែកចាយអំពើបាប លោកនេះមិនដឹងជា ស្រស់ស្អាតយ៉ាងណានោះទេ ។ សេចក្តីជឿជាក់ និងភាពស្មោះត្រង់ដែលល្អបំផុត គឺការធ្វើឲ្យជីវិតខ្លួនឯងបានរួចផុតពីអំពើអបាយមុខផ្សេងៗ ធ្វើបុណ្យ រក្សាសីល តាំងចិត្តសមាធិ គឺជាកំពូលបុណ្យក្នុងពុទ្ធសាសនា និងមិនអស់ប្រាក់មួយរៀលឡើយ ហើយបានរួចចាកទុក្ខទៀតផង ៕


ចែករំលែកព័តមាននេះ