ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការរង​ខណ្ឌឫស្សីកែវ ម្នាក់ បា.ញ់​ខ្លួនឯង​នៅ​លើ​ផ្ទះ បន្សល់​ទុក​លិខិត​បណ្តាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

លោក​វរសេនីយ៍ត្រី ច​ន្ថា វ៉ា​ន់​ឌី មាន​រហ័ស​នាម​ថា «​កោះ​កែវ​៣៥» ដែល​គេ​ស្គាល់​ថា ជា​អធិការរង​ខណ្ឌឫស្សីកែវ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ បាន

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោក​វរសេនីយ៍ត្រី ច​ន្ថា វ៉ា​ន់​ឌី មាន​រហ័ស​នាម​ថា «​កោះ​កែវ​៣៥» ដែល​គេ​ស្គាល់​ថា ជា​អធិការរង​ខណ្ឌឫស្សីកែវ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នោះ បាន​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​នៅ​លើ​ផ្ទះ​របស់​ខ្លួន ដោយ​បន្សល់​ទុក​បណ្តាំ​មួយ​ច្បាប់​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​នៅ​ក្នុងភូមិ​ក្បាលកោះ ឃុំ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ ហើយ​មន្ត្រី​នគរបាល​រូប​នោះ ត្រូវ​បាន​ឡើងស័ក ទៅ​កាន់​អធិការដ្ឋាន​ប្រមាណ​១​ឆ្នាំ ក្នុង​ចំណោម​អធិការរង​ចំនួន​២៤​នាក់​។

តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ លោក ច​ន្ថា វ៉ា​ន់​ឌី បាន​ធ្វើ​ដំណើរ​ទៅ​ផ្ទះ រួច​ក៏​ជិះ​ម៉ូតូ​ចេញ លុះ​បន្តិច​ក្រោយមក ក៏​បាន​ត្រឡប់​ទៅ​វិញ រួច​បាញ់​ស​ម្លា​.​ប់​ខ្លួនឯង​នឹង​កាំភ្លើងខ្លី​តែ​ម្តង​។

នៅក្នុងលិខិតបណ្តាំ អធិការរងរូបនេះបានផ្តាំផ្ញើឱ្យឪពុក និងបងស្រីធំរបស់ខ្លួនមើលថែប្រពន្ធ និងកូនស្រីទាំងពីរ ហើយក៏បានផ្តាំផ្ញើដល់ប្រពន្ធឱ្យមើលថែកូនៗ ដោយពោលពាក្យថា «ប្តីមិនបានការម្នាក់នេះ សូមលាអូនរហូតហើយ បើមានជាតិក្រោយប្តីសូមធ្វើជាប្តីល្អរបស់អូន»។

បន្ថែមពីលើនេះ នៅក្នុងលិខិតបណ្តាំដែលសរសេរដោយដៃរបស់អធិការរងរូប បានពោលពាក្យសុំទោសចំពោះឪពុកម្តាយក្មេក ដោយលោកបានកុហកអ្នកទាំងពីរថា យកលុយរបស់អ្នកទាំងពីរទៅឱ្យគេខ្ចី ដោយមានការប្រាក់​ តែធាតុពិតខ្លួនបានយកលុយឪពុកម្តាយក្មេងទៅលេងល្បែងចាក់បាល់ទៅវិញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ