ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​​​សង្ហារ​​១រូប​ជួប​គ្រោះដ៏​រន្ធ.ត់ អំឡុង​​ប្រកួត​ជើង​ឯក​​​ពិភព​​លោក​ F1

1 ឆ្នាំ មុន

អង់គ្លេស ៖ កីឡាករ​ចិន Zhou Guanyu ជួប​គ្រោះថ្នាក់​ដ៏​រន្ធត់ អំឡុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ប្រណាំង​

អង់គ្លេស ៖ កីឡាករ​ចិន Zhou Guanyu ជួប​គ្រោះថ្នាក់​ដ៏​រន្ធ.ត់ អំឡុង​ការ​ប្រកួត​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1 ជើងឯក​ពិភពលោក (Formula One World Championship) ប្រចាំឆ្នាំ ២០២២​។

ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​ខាងលើ​នេះ បាន​កើតឡើង​អំឡុង​ការ​ប្រកួត​ជុំ​ទី​១ កាលពី​ថ្ងៃ​ទី​៣ ខែកក្កដា កន្លង​ទៅ នៅ​ឯ​កម្មវិធី British Grand Prix នៅ​លើ​ទីលាន Silverstone Circuit របស់​ចក្រភព​អង់គ្លេស ដែល​ជាទី​លាន​ទី​១០ រដូវ​កាល​នេះ​។ ដោយ​កីឡាករ Zhou Guanyu ដែល​បើក​ឱ្យ​ក្រុម Alfa Romeo-Ferrari បាន​ជួប​គ្រោះថ្នាក់​ដ៏​រន្ធ.ត់ ក្រោយ​ប៉ះទង្គិច​ជាមួយ​រថយន្ត​គូប្រជែង​។ ដែល​បណ្តាល​ឱ្យ​រថយន្ត​កីឡាករ​ចិន​វ័យ​២៣​ឆ្នាំ​រូប​នេះ ក្រឡា.ប់​អូស​ឆ្លងកាត់​ផ្លូវ បុ.ក​របាំង​សំបក​កង់ មុន​ពេល​ធ្លាក់​ចូល​ក្នុង​រនាំង​ទល់​នៃ​របង​។

ទោះ​យ៉ាងណា គ្រោះថ្នាក់​ដ៏​រន្ធ.ត់​នេះ មិន​បាន​បណ្តាល​ឱ្យ Zhou និង​នរណា​ម្នាក់ រង​របួស​ឡើយ​។ ហើយ​គេ​ក៏​បាន​បង្ហោះ​សារ​លើ​គណនី Twitter ដែល​បង្ហាញ​ថា គេ​ហាក់ដូចជា​មិន​មានការ​ភ័.យ​ខ្លា.ច រួម​ជាមួយនឹង​ស្នាមញញឹម​បញ្ជាក់​ថា គ្មាន​បញ្ហា​អ្វី​ទាំងអស់​។ Zhou បាន​អះអាង​ថា «Halo» ដែល​ជា​របារ​កោង​ដាក់​លើ​រថយន្ត ដើម្បី​ការពារ​ក្បាល​អ្នកបើកបរ បាន​សង្គ្រោះ​ជីវិត​គេ​ពី​សេចក្តីស្លា.ប់​។

Zhou Guanyu បាន​ក្លាយជា​កីឡាករ​អាជីព​នៅ​ឆ្នាំ ២០១៤ ក្នុង​នាម​ជា​អ្នកបើកបរ​រថយន្ត Formula 4​។ មុន​ក្លាយជា​អ្នកបើកបរ Formula 3 នៅ​ឆ្នាំ ២០១៦​។ រហូត​ដល់​ឆ្នាំ ២០១៩ រូបគេ​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​បើកបរ Formula 2​។ មុន​ក្លាយជា​អ្នកបើកបរ Formula 1 នៅ​មួយ​ឆ្នាំ​បន្ទាប់​។ ខណៈ​ការ​ប្រកួត​រដូវ​កាល ២០២២ គឺជា​ការ​បង្ហាញខ្លួន​លើក​ដំបូង​សម្រាប់​ព្រឹត្តិការណ៍ Formula One World Championship របស់​កីឡាក​រូប​នេះ​។

ការ​ប្រកួត​កម្មវិធី British Grand Prix បាន​បញ្ចប់​ទៅ​ដោយ​កីឡាករ​អេ​ស្ប៉ា​ញ Carlos Sainz Jr. ជា​អ្នក​ឈ្នះ​។ ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ កីឡាករ​ហូ​ឡង់ Max Verstappen ក្នុង​នាម​ជា​អ្នក​ការពារ​តំណែង​​ជើងឯក កំពុង​ឈរ​កំពូល​តារាង ក្រោយ​ឆ្លងកាត់​ការ​ប្រកួត​១០​ទីលាន​កន្លង​មក មាន​១៨១​ពិន្ទុ ឈរ​ពីលើ​កីឡាករ​ម៉ិ​ក​ស៊ិ​ក Sergio Pérez ដែល​មាន​១៤៧​ពិន្ទុ​។ ខណៈ​កំពូល​កីឡាករ Lewis Hamilton របស់​ចក្រភព​អង់គ្លេស កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ដោយ​មាន​ត្រឹម​៩៣​ពិន្ទុ​។ ដោយ​ឡែក​កីឡាករ​ចិន Zhou Guanyu នៅ​ចំណាត់ថ្នាក់​ទី​១៦ មាន​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ​៕ (​ដកស្រង់​ចេញពី USA Today)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ