ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​ប្រើ​លិខិត​ក្លែង​គំរា.ម​យក​ដីធ្លី​នៅ​ស្រុក​ឈូក ត្រូវ​តុលាការ​ចេញ​ដីកា​ឃាត់ខ្លួន

1 ឆ្នាំ មុន
  • កំពត

បុរស​ស្ត្រី​២​នាក់​​ប្ដី​ប្រពន្ធ បាន​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តាម​ដីការ​លេខ ០២​ដ​ច ម​អក ពី​បទ​​ប្រើប្រាស់​លិខិត​ក្លែង​ជា​សាធារណៈ​ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​

ខេត្តកំពត ៖ យោង​តាម​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​បុរស​ស្ត្រី​២​នាក់​​ប្ដី​ប្រពន្ធ បាន​ត្រូវ​បាន​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តាម​ដីការ​លេខ ០២​ដ​ច ម​អក ពី​បទ​​ប្រើប្រាស់​លិខិត​ក្លែង​ជា​សាធារណៈ​ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃពាយ ភូមិ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​អំឡុង​ឆ្នាំ ២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន តាម​មាត្រា​៦២៩ មាត្រា​៦៣០ និង​មាត្រា​៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ ។

ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ប្តី​ឈ្មោះ ស៊ូ វ​ណ្ណា​រី អាយុ​៦៩​ឆ្នាំ ជា​មន្ត្រី​យោធា​មានស្រុក​​កំណើត​​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ប្រពន្ធ​ឈ្មោះ មុត សុខ​គី​ម អាយុ​៥៩​ឆ្នាំ ជា​កសិករ មានស្រុក​កំណើត​នៅ​ភូមិ​ស្មាច់​ដែង ឃុំ​រាម ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​ស៊ី​ហ​នុ ។

បន្ទាប់​ពី​មាន​ដីកា​បង្គាប់​ពី​សាលាឧទ្ធរណ៍​ព្រះ​សីហ​នុ និង​ដីកា​បង្គាប់​ឲ្យ​ចាប់​ឃុំខ្លួន​របស់​អគ្គ​ព្រះរាជអាជ្ញា​​អម​តុលាការ​កំពូល កម្លាំង​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​នា​យក​ដ្ឋា​ន​នគរ​បាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក សិត វណ្ណ​: ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន​ទាំង​២​នាក់​ប្តី​ប្រពន្ធ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ នៅ​ផ្លូវ​លេខ​៣៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ