ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី World Cup 2022 ម្ចាស់ផ្ទះ​កា​តា ចាយប្រាក់​រហូត​ដល់ ២២០​ពាន់​លាន​ដុល្លារ?

1 ឆ្នាំ មុន

កា​តា ៖ ព្រឹត្តិការណ៍​បាល់ទាត់ World Cup 2022 ដែល​ប្រទេស​កា​តា​ទទួល​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​

កា​តា ៖ ព្រឹត្តិការណ៍​បាល់ទាត់ World Cup 2022 ដែល​ប្រទេស​កា​តា​ទទួល​ជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

សម្រាប់​សម័យកាល ២០២២ បាន​ក្លាយជា​ព្រឹត្តិការណ៍ ដែល​ម្ចាស់ផ្ទះ​ចំណាយ​ថវិកា​រៀបចំ​ច្រើន​បំផុត​មិន​ធ្លាប់​ពី​មុន​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់ បង្កើត​ឡើង​ដំបូង​បំផុត​នៅ​ឆ្នាំ ១៩៣០ មួយ​នេះ​។ ដោយ​កា​តា ត្រូវ​ចំណាយ​ថវិកា​ដ៏​មហាសាល​សរុប ២២០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

យោង​តាម​ប្រភព​ពី​គេហទំព័រ Arabian Business បាន​បង្ហាញ​អំពី​ទឹកប្រាក់ ២២០​ពាន់​លាន​ដុល្លារ ដែល​ម្ចាស់ផ្ទះ​កា​តា ត្រូវ​ប្រើប្រាស់​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍ World Cup 2022 ដែល​រួម​មាន​ដូច​ជា​៖ ការ​សាងសង់​កីឡដ្ឋាន​ថ្មី​ចំនួន ៧ ក្នុង​ចំណោម​កីឡដ្ឋាន​ចំនួន ៨ ទទួល​រៀបចំ​ការ​ប្រកួត ដែល​សុទ្ធតែ​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់​ទាំងអស់ ដោយ​ត្រូវ​ចំណាយ​ប្រមាណ ១០​ពាន់​លាន​ដុល្លារ​។ ខណៈ​ដែល ២១០​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​រួម​មាន ប្រើប្រាស់​លើ​ការ​អភិវឌ្ឍ​គ្រឿង​បរិក្ខារ​ថ្មី​ទំនើប​ៗ សម្រាប់​ផ្តល់​ជូន​អ្នកគាំទ្រ ក៏​ដូច​ជា​កីឡាករ​ផ្ទាល់​។

ការ​ធ្វើ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ជា​ច្រើន ជា​ពិសេស​ផ្នែក​សេវា​ដឹក​ជញ្ជូន​។ រួម​និង​ការ​អភិវឌ្ឍ​ទីក្រុង​ថ្មី ដែល​មានឈ្មោះ «Lusail City»​។ ដើម្បី​ឆ្លើយ​តប​តាម​ផែនការ​របស់​រដ្ឋាភិបាល​កា​តា ដែល​ប្រើប្រាស់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក លើ​ការ​វិនិយោគ​ដ៏​ធំ​រយៈពេល​វែង សម្រាប់​អនាគត​។

ខាងក្រោម​នេះ ជា​ការ​ចំណាយ​របស់​ប្រទេស​ជា​ម្ចាស់ផ្ទះ លើ​ការ​រៀបចំ​ព្រឹត្តិការណ៍ World Cup គិត​ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក​៖

-សហរដ្ឋអាមេរិក ឆ្នាំ​១៩៩៤ ៖ ៥០០​លាន​ដុល្លារ
-​បារាំង ឆ្នាំ​១៩៩៨ ៖ ២,៣​ពាន់​លាន​ដុល្លារ
-​កូរ៉េ​ខាងត្បូង ជប៉ុន ឆ្នាំ​២០០២ ៖ ៧​ពាន់​លាន​ដុល្លារ
-​អា​ល្លឺ​ម៉​ង់ ឆ្នាំ​២០០៦ ៖ ៤,៣​ពាន់​លាន​ដុល្លារ

-​អាហ្វ្រិក​ខាងត្បូង ឆ្នាំ​២០១០ ៖ ៣,៦​ពាន់​លាន​ដុល្លារ
-​ប្រេ​ស៊ី​ល ឆ្នាំ​២០១៤ ៖ ១៥​ពាន់​លាន​ដុល្លារ
-​រុ​ស្ស៊ី ឆ្នាំ​២០១៨ ៖ ១១,៦​ពាន់​លាន​ដុល្លារ
-​កា​តា ឆ្នាំ​២០២២ ៖ ២២០​ពាន់​លាន​ដុល្លារ​៕ (​ដកស្រង់​ចេញពី Arabian Business និង Front Office Sports)

doha skyline of the downtown in Qatar

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ