ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC​ជំរុញ​បន្ថែម​លើ​ការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​

រាជធានី​ភ្នំពេញ ៖ គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​រៀបចំ​បែងចែក​តួនាទី​ភារកិច្ច​ដល់​គណៈកម្មការ​ជំនាញ​នានា ដើម្បី​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម នា​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។

ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់​ថា ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) នៅ​ថ្ងៃនេះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ទទួល​បដិសណ្ឋារកិច្ច សម្រាប់​កិច្ចប្រជុំ​អាស៊ី​អាគ្នេយ៍​ដ៏​មាន​សារសំខាន់ នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​។

នេះ​ជា​កិច្ចប្រជុំ​ចុង​ក្រោយ ដើម្បី​ពិនិត្យ​សម្រេច​លើ​ការ​កំណត់​ប្រភេទ​កីឡា វិញ្ញាសា រួម​ជាមួយនឹង​ការ​ត្រួតពិនិត្យ​ទីលាន​ប្រកួត​នានា នៅ​ភ្នំពេញ​។ កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ប្រមែប្រមូល​នូវ​ការ​គាំទ្រ​បន្ថែម ពី​បណ្តា​សមាជិក​អាស៊ី​អាគ្នេយ៍​ទាំងមូល​។

ឯកឧត្តម​បណ្ឌិត ថោ​ង ខុន បាន​ណែនាំ​ក្រុម​ជំនាញ​នានា​ទទួល​ស្វាគមន៍​ភ្ញៀវ​អាស៊ី​អាគ្នេយ៍​ឲ្យ​ទទួល​បាន​នូវ​ភាព​កក់ក្តៅ​បំផុត​។ តាម​ការ​គ្រោងទុក នឹង​មាន​ប្រតិភូ​កីឡា រួម​ទាំង​ភ្ញៀវ​ទេសចរ (​ប្រមាណ​៥០​នាក់​) សរុប​ជាង ១០០​នាក់​។ គោលបំណង​ចម្បង​ៗ​នៃ​កិច្ចប្រជុំ​ថ្ងៃនេះ គឺ​ដើម្បី​បែងចែក​ការងារ និង​ពង្រឹង​ការ​អនុវត្ត​តួនាទី ភារកិច្ច​រៀង​ៗ​ខ្លួន​ឲ្យ​បាន​ច្បាស់លាស់​។

ការ​ត្រៀមលក្ខណៈ​នេះ ត្រូវ​បាន​ជំរុញ​ពី​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​ការ​រៀបចំ​នេះ ទទួល​បាន​កិត្តិយស​ជាតិ និង​ជោគជ័យ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ រាប់​ចាប់តាំងពី​ការ​រៀបចំ​កិច្ចប្រជុំ​នានា រហូត​ដល់​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ឆ្នាំ​២០២៣​។

ឯកឧត្តម​អគ្គលេខាធិការ​បន្ថែម​ថា នៅ​កិច្ចប្រជុំ​ក្រប​ខណ្ឌ​អាស៊ី​អាគ្នេយ៍ នា​ពេល​ឆាប់​ៗ​នេះ សំខាន់​គឺ​ម្ចាស់ផ្ទះ​ចង់បាន​ការ​គាំទ្រ​ពី​សមាជិក​អាស៊ី​អាគ្នេយ៍​ឲ្យ​បាន​ច្បាស់លាស់​បន្ថែម និង​ការ​ត្រួតពិនិត្យ​វាយតម្លៃ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា​នានា នៅ​រាជធានី​ភ្នំពេញ តាម​រយៈ​ការ​រៀបចំ​កញ្ចប់​ទស្សនកិច្ច ជូន​សមាជិក​អាស៊ី​អាគ្នេយ៍ ដោយ​មិន​ទាន់​រៀបចំ​ទីលាន​ប្រកួត​នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​រៀបចំ​ស៊ី​ហ្គេ​ម​នៅឡើយ​ទេ ដោយសារ​ខេត្ត​ទាំងនោះ មាន​ប្រភេទ​កីឡា ១​ឬ​២ ប៉ុណ្ណោះ​។

ជាមួយនឹង​ការ​ខិតខំ​រៀបចំ​ជា​ជំហាន​ៗ​នេះ យើង​ជឿជាក់​ថា ការ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម លើក​ទី​១២ ជា​កំណត់​ត្រា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​កម្ពុជា នឹង​ទទួល​បាន​ជោគជ័យ​ជាក់​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ