ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋីអ្នកជំនួញផ្តើមចូលថវិកាដោះមីននៅកម្ពុជាឲ្យអស់ត្រឹមឆ្នាំ២០២៥

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ដោះ​មីន និង​កាក​សំណល់​សម​ង្គ្រា​ម​នៅ​កម្ពុជា​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២២​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ជា​ជនរួមជាតិ​ចូលរួម បំបាត់​ចោល​គ្រាប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ ដើម្បី​កម្ពុជា​ឈាន​ទៅ​គ្មាន​គ្រា​.​ប់​មីន នៅ​ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ដោះ​មីន និង​កាក​សំណល់​សម​ង្គ្រា​ម​នៅ​កម្ពុជា​នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២២​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ជា​ជនរួមជាតិ​ចូលរួម បំបាត់​ចោល​គ្រាប់​មីន និង​គ្រា​.​ប់​មិន​ទាន់​ផ្ទុះ ដើម្បី​កម្ពុជា​ឈាន​ទៅ​គ្មាន​គ្រា​.​ប់​មីន នៅ​ឆ្នាំ​២០២៥ ។

បន្ទាន់​ពី​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​មាន​សេដ្ឋី​អ្នកជំនួញ​ធំ​ៗ​នៅ​កម្ពុជា​បាន​ផ្តើម​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​សកម្មភាព​មនុស្សធម៌​នេះ ។ ត្រឹមតែ​ប៉ុន្មាន​ម៉ោង​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ទទួល​ថវិកា​ច្រើន​លាន​ដុល្លារ​ពី​សម្បុរ​ជន ។

នៅ​រសៀល​ថ្ងៃ​ដដែល បន្ទាប់​ពី​ការ​អំពាវនាវ​របស់​សម្តេច កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​បាន​ទទួល​ជំនួយ​ជាង​៥​លាន​ដុល្លារ​ហើយ និង​បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​បន្តបន្ទាប់​ដល់​សម្បុរ​ជន​។

«​ឆ្លើយ​តប​តាម​ការ​អំពាវនាវ​នេះ មក​ដល់​ពេល​នេះ មាន​សប្បុរសជន​ដែល​ជា​អ្នក​វិនិយោគ​អ្នកជំនួញ​បាន​ចូលរួម​ប្រមាណ​ជាង​៥​លាន​ដុល្លារ​រួច​មក​ហើយ​ដែល​ខ្ញុំ​សង្ឃឹមថា នឹង​មានការ​ចូលរួម​បន្ថែម​ទៀត ដើម្បី​ឱយ​ទឹកដី​ដ៏​កំសត់​មួយ​នេះ រួច​ចាក​ផុត​ពី​សោកនាដកម្ម​នៃ​គ្រាប់​មីន ។​» នេះ​ជា​ការ​បញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាល ។

ក្រោយ​បញ្ចប់​ភ្លើង​សង្គ្រាមស៊ីវិល និង​សង្គ្រាមត្រជាក់​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទស្សវត្សរ៍​កាក​សំណល់​សង្គ្រាម និង​គ្រាប់​មីន​បាន​បន្សល់​នៅ​ពាសពេញ​ផ្ទៃដី​ក្នុង​ប្រទេស និង​បាន​ស​ម្លា​.​ប់​ពលរដ្ឋ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ជា​រៀងរាល់ថ្ងៃ ។

គិត​ចាប់ពី​ឆ្នាំ​១៩៩៣​មក កម្ពុជា​បាន​ចំណាយ​ថវិកា​ច្រើន​រយ​លាន​ដុល្លារ​នៅ​ក្នុង​ការ​បោសសម្អាត​កាក​សំណល់​សង្គ្រាម ។ ក្នុង​រយៈពេល​ប្រមាណ​២៦​ឆ្នាំ​ថវិកា​ជិត​៧០០​លាន​ដុល្លារ ដែល​ជា​ជំនួយ​ពី​បរទេស​និង​ថវិកាជាតិ​ក្នុង​ការ​សម្អាត​មីន លើ​ផ្ទៃដី​១.៨៨១​គីឡូម៉ែត្រ​ក្រឡា ដោយ​រក​ឃើញ និង​បំផ្លាញ​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ជាង ១​លាន​គ្រាប់ គ្រាប់​មីន​ប្រឆាំង​យានយន្ត​ប្រមាណ ២.៤៨៤០​គ្រាប់ និង​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ប្រមាណ ២,៧​លាន​គ្រាប់ ។

របាយការណ៍​ស៊ី​ម៉ាក់ (CMAC) កាលពី​ពេល​កន្លង​មក​បានឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២០ ពលរដ្ឋ​ជិត​២​ម៉ឺន​នាក់​បាន​ស្លា​.​ប់ និង​រង​របួស​ពិការ​ដៃជើង​ចំនួន​ជាង​៤​ម៉ឺន​៥​ពាន់​នាក់ ផ្សេង​ទៀត ដោយសារ​គ្រាប់​មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ ។

កន្លង​មក​មានការ​ប៉ាន់​ប្រមាណ​ថា កម្ពុជា​នៅ​តែ​ត្រូវការ​ថវិកា​ប្រមាណ ៣៧៧​លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាត​ផ្ទៃដី​ប្រមាណ​៨៩០​គីឡូម៉ែត្រ​ក្រឡា​ដែល​មានការ​គម្រាម​ដោយសារ​មីន ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​លុប​បំបាត់​ការ​គម្រាម​ដោយសារ​មីន​ឲ្យ​អស់​នៅ​ឆ្នាំ ២០២៥​ខាង​មុខ ។ ដើម្បី​សម្រេច​ផែនការ​លុប​បំបាត់​កាក​សំណល់​សង្គ្រាម​ក្នុង​ឆ្នាំ​២០២៥ ក្នុង​កម្មវិធី​ព្រ​លែង​កូន​ត្រី នៅ​ខេត្តបន្ទាយមានជ័យ សម្តេច​នាយក​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​សប្បុរសជន​ចូលរួម​ក្នុង​សកម្មភាព​នេះ ។

ដើម្បី​សម្រួល​ដល់​ការ​ចូលរួម​នេះ​សម្តេច​បាន​ស្នើ​ឲ្យ​សម្បុរ​ជន ធ្វើ​ទំនាក់ទំនង​ទៅ លោក សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​តាម​លេខ​ទូរ​ស័​ព្វ ០១២ ៩៦១ ៩៧១ ដែល​នឹង​ប្រ​ម៉ូ​ល​ថវិកា​នេះ​បញ្ចូល​ទៅ​គណនេយ្យ​របស់​អាជ្ញាធរ​មីន​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ