រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានត្រូវក្រុមគ្រួសារប្រទះឃើញស្លាប់ដោយយកក្រមាចង.ក ទៅនឹងដើមព្រីងកណ្តាលវាលស្រែ ចម្ងាយជិត១គីឡូម៉ែត្រពីផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង៧ព្រឹកថ្ងៃទី០៧ ធ្នូ ២០១៦ នៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងទៀថា បុរសដែលសមត្ថកិច្ចអះអាងថាធ្វើអត្តឃាតចង.កស្លាប់នោះឈ្មោះ ងន់ សុខជា អាយុ៥៣ឆ្នាំ ជាកសិកររស់នៅក្នុងភូមិ-សង្កាត់ខាងលើ ។
សេចក្តីរាយការណ៍បានស្រង់សម្តីក្រុមគ្រួសារឲ្យដឹងដែរថា មូលហេតុដែលបុរសរូបនោះធ្វើអត្តឃាត ព្រោះតែគ្មានលុយរៀបការកូនស្រីពៅដែលតាមគម្រោងនឹងត្រូវចូលរោងនៅថ្ងៃទី០៧ ធ្នូនេះ ។ ប្រភពបនញ្ជាក់ទៀតថា នៅពេលនេះ រោងការបានក្លាយជារោងបុណ្យសពឪពុក ហើយការរៀបការនឹងត្រូវលើកពេលទៅថ្ងៃក្រោយវិញ ៕
ចែករំលែកព័តមាននេះ