ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី ស្រួ​ង ភា​វី សម្រេច​ក្តី​ស្រមៃ ដណ្តើម​ជើងឯក​ពាន​លំដាប់​ពិភពលោក (វីដេអូ)

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្រទេស​កូរ៉េ ៖ កីឡាការិនី​ស្នូកឃ័រ​កម្ពុជា ស្រួ​ង ភា​វី បាន​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ឈ្នះ​ពាន​កម្រិត​

ប្រទេស​កូរ៉េ ៖ កីឡាការិនី​ស្នូកឃ័រ​កម្ពុជា ស្រួ​ង ភា​វី បាន​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ឈ្នះ​ពាន​កម្រិត​ពិភពលោក ក្រោម​វត្តមាន​អ្នក​មានគុណ​ទាំង​ពីរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្រោយ​ពី​ការ​ទន្ទឹងរង់ចាំ​អស់​រយៈពេល​១០​ឆ្នាំ​មកនេះ ដើម្បី​ឲ្យ​អ្នក​មានគុណ​បាន​មើល​ការ​ប្រកួត​នៅ​កូរ៉េ​នេះ​។

ស្រួ​ង ភា​វី ដែល​មានកំណើត​នៅ​ខេត្តកំពង់ចាម​រូប​នេះ​បាន​បញ្ជាក់​នៅ​លើ​គណនី Facebook ផ្ទាល់ខ្លួន​ថា «​ជំរាបសួរ​បងប្អូន​ជនរួមជាតិ​ជាទី​ស្រលាញ់​! នាង​ខ្ញុំ​បាន​ប្រកួត​កីឡា​ប៊ី​យ៉ា​កា​រ៉ុ​ម លំដាប់​ពិភពលោក​នៅ​ក្នុង​ប្រទេស​កូរ៉េ ដោយ​ឈ្នះបាន​លេខ​១ ហើយ​ការ​ប្រកួត​ឧបត្ថម្ភ​ដោយ​ក្រុម
ហ៊ុន ផឺ​លូ វ័ន​វី​សឺត រយៈពេល​ជាង​៧​ថ្ងៃ​ក្នុង​ការ​ប្រកួត​នេះ​»​។

នាង​ថា «​អស់​រយៈពេល​ជាង ១០​ឆ្នាំ​ដែល​កូនស្រី​កម្ពុជា​ម្នាក់​នេះ មាន​ក្ដី​សុបិន​ថា នៅ​ថ្ងៃ​ណាមួយ កូន​នឹង​នាំ​អ្នក​មានគុណ​ទាំង​ពីរ​ឱ្យ​លោក​បាន​មក​មើល​ការ​ប្រកួត​របស់​កូនស្រី ដែល​ជា​ការ​ប្រកួត​ខ្នាត​អន្តរជាតិ ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ទឹកដី​ប្រទេស​កូរ៉េ​នេះ​។ នៅ​ទីបំផុត​កូនស្រី​កម្ពុជា​ម្នាក់​នេះ អាច​ធ្វើ​បាន​ហើយ ក៏​នឹក​ស្មាន​មិន​ដល់​ថា ក្តី​សុបិន​ក្លាយជា​ការ​ពិត​នៅ​ក្នុង​ពេល​នេះ​ឡើ​​យ ហើយ ដោយ​បាន​យកឈ្នះ​គ្រប់ការ​ប្រកួត​ដ៏​តឹងតែង ហេ​ី​យ​រន្ធត់ ស្លុត​អារម្មណ៍​មួយ​នេះ​ផង​ដែរ​»​។

មុន​ឈាន​ដល់​ការ​ឈ្នះ​ជើងឯក​ប្រចាំឆ្នាំ​២០២២ នេះ​ដែរ ស្រួ​ង ភា​វី បាន​យកឈ្នះ​គូប្រជែង​ដែល​ជា​ម្ចាស់ផ្ទះ​កូរ៉េ​ទាំង​ពីរ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ ដោយ​មាន​រង្វាន់​ជា​ទឹកប្រាក់​សម្រាប់​ជើងឯក​បាន ២០​លាន​វ៉ុ​ន​។

សូម​រំលឹក​ផង​ដែរ​ថា នេះ​គឺជា​លើក​ទី​២ ហើយ​ដែល ស្រួ​ង ភា​វី ដណ្តើម​បាន​ជើងឯក​ស្នូកឃ័រ​កម្រិត​ពិភពលោក ក្រោយ​ពេល​ឈ្នះ​ពាន​នេះ​លើក​ដំបូង​កាល​ឆ្នាំ​២០២១ កន្លង​ទៅ​នៅ​ទឹកដី​នៃ​ប្រទេស​កូរ៉េ​នេះ​ដូច​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ