ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីប្រឹក្សា​ក្រសួង​អប់រំ​ជំរុញ​ឱ្យ​មានការ​ដាក់​បញ្ចូល​កីឡាវាយកូនឃ្លីលើតុ​នៅ​ក្នុង​គ្រឹះស្ថានសិក្សា

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ព្រំ ប៊ុ​ន​យី ទីប្រឹក្សាក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​មានការ​ដាក់​

រាជធានី​ភ្នំពេញ ៖ លោក​ព្រំ ប៊ុ​ន​យី ទីប្រឹក្សាក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ឱ្យ​មានការ​ដាក់​បញ្ចូល​ប្រភេទ​កីឡាវាយកូនឃ្លីលើតុ​នៅ​ក្នុង​គ្រឹះស្ថានសិក្សា​ឱ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​។
នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​នៅ​ក្នុង​ឱកាសបិទ​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ក្រប​ខ​ណ្ខ​ឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២២​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ មិថុនា ។

លោក​ព្រំ ប៊ុ​ន​យី មាន​ប្រសាសន៍​បែប​នេះ ដោយ​លោក​បាន​កត់សម្គាល់​ឃើញ​ថា សព្វថ្ងៃ​គ្រឹះស្ថានឧត្តមសិក្សា​និង​មធ្យមសិក្សា​បច្ចេកទេសមាន​រហូត​ដល់​ទៅ​ជាង​១០០​សាលា ប៉ុន្តែ​មក​ប្រកួត​ជាក់ស្ដែង​មាន​តែ​៨​គ្រឹះស្ថានសិក្សា​ប៉ុណ្ណោះ​។ ទន្ទឹមគ្នា​នេះ​ដែរ​លោក​ក៏​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ដល់​កីឡាករ​-​កីឡាការិនី​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ប្រកួត​អស់ពី​សមត្ថភាព គោរព​វិន័យ​បាន​ល្អ ធ្វើ​ឱ្យ​ការ​ប្រកួត​មាន​ភាព​រលូន​តាំងពី​ដើម​ដល់​ចប់​។

មិនតែប៉ុណ្ណោះ លោក​ក៏​បាន​ជំរុញ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ទាំង​អ្នក​ដែល​ដណ្ដើម​បាន​មេដាយ និង​អ្នក​ដែល​មិន​ទាន់​ដណ្ដើម​បាន​មេដាយ ព្រោះថា​នៅ​មានការ​ប្រកួត​ជា​ច្រើន​ទៀត​ទាំង​កម្រិត​ជាតិ​និង​អន្តរជាតិ​។ ជា​ពិសេស​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​សល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ទៀត​នោះ​ទេ តែ​អ្វី​ដែល​ជា​បញ្ហា​សំខាន់​នៅ​ចំពោះ​មុខ​នោះ​គឺ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​លើក​ទី​៣ ដែល​ជា​ការ​ប្រកួត​លើក​ចុង​ក្រោយបង្អស់​មុន​នឹង​ឈាន​ទៅ​ដល់​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ ។ ព្រឹត្តិការណ៍​កីឡា​ជាតិ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែវិច្ឆិកា ដែល​ជា​វេទិការ​សាកល្បង​លើក​ចុង​ក្រោយ ។

ពេល​នោះ​ហើយ​ទាំង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ក៏​ដូច​ជា​ប្រភេទ​កីឡា​ជាដើម​គឺ​យើង​យក​គ្រប់​ប្រភេទ​កីឡា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​នៅ​ក្នុង​ស៊ី​ហ្គេ​ម​យក​មក​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​មាន​សារៈសំខាន់​មួយ​នេះ​ទាំងអស់ ។ ដូច្នេះ​លោក​មានការ​ជឿជាក់​ថា គណៈកម្មការ​រៀបចំ​ការ​ប្រកួត​របស់​យើង​អាច​ធ្វើ​បាន​ទាំង​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ​និង​អន្តរជាតិ​។

ដោយឡែក ផ្អែក​តាម​របាយការណ៍​របស់​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា សម្រាប់​ការ​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើង​ឯកឧត្តម​សិក្សា​និង​មធ្យមសិក្សា​បច្ចេកទេស​ថ្នាក់​ជាតិ​ឆ្នាំ​២០២២​នេះ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២៥​ដល់​២៩​មិថុនា​ដោយ​មាន​គ្រឹះស្ថានសិក្សា​ចូលរួម​ចំនួន​៨ ក្នុង​នោះ​មាន​គ្រឹះស្ថានសិក្សា​ចំនួន​៥​ប៉ុណ្ណោះ​ដែល​ដណ្ដើម​បាន​មេដាយ​។

ទី​១-ពុទ្ធិក​សាកលវិទ្យាល័យ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដណ្ដើម​បាន​មេដាយ​នាំមុខ​គេ​គឺ​មេដាយមាស​ចំនួន​២​គ្រឿង និង​មេដាយ​ប្រាក់​ចំនួន​២​គ្រឿង​សរុប​៤​គ្រឿង ។ ទី​២-បណ្ឌិតសភា​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​កម្ពុជា ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ។ ទី​៣-វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង ។ ទី​៤-ខេ​ម អេ​ដ​ប៊ី​ស​នី​ស​ស្គូ​ល ដណ្ដើម​បាន​មេដាយ​ប្រាក់​ចំនួន​១​គ្រឿង និង​មេដាយ​សំរឹទ្ធ​ចំនួន​៣​គ្រឿង និង​ទី​៥​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដណ្ដើម​បាន​មេដាយ​ប្រាក់​១​គ្រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ