ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ ពុទ្ធ ផ​ន​កុសល បាក់​ក្តោងច្រមុះពេល​ប្រកួត អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាករ ពុទ្ធ ផ​ន​កុសល ឡើង​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​មកនេះ បាន​រង​របួស​បាក់​ក្តោងច្រមុះ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​នោះ​ពេល​នេះ​កំពុង​

រាជធានី​ភ្នំពេញ ៖ កីឡាករ ពុទ្ធ ផ​ន​កុសល ឡើង​ប្រកួត​នៅ​សង្វៀន​ទូរទស្សន៍អាស៊ី​អាគ្នេយ៍ កាលពី​ថ្ងៃ​ទី​៣ ធ្នូ កន្លង​មកនេះ បាន​រង​របួស​បាក់​ក្តោងច្រមុះ​ធ្ងន់ធ្ងរ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​នោះ​ពេល​នេះ​កំពុង​តែ​ជួប​បញ្ហា​អត់​មាន​ប្រាក់​ព្យាបាល​របួស ។

ពុទ្ធ ផ​ន​កុសល មានឈ្មោះ​ដើម​យី​វ កុសល អាយុ​២៧​ឆ្នាំ ជា​កីឡាករ​របស់​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ មាន​ស្រុក​កំណើតនៅ​ភូមិ​ថ្មី ឃុំ​បាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង មាន​ប្រពន្ធ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​មានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ ។ កន្លង​មក​កីឡាករ​រូប​នេះ​ធ្លាប់​ចូលរួម​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​លី​អូ​រដូវ​កាល​ទី​១​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ ។

ក្រៅពី​អាជីព​ជា​អ្នក​ប្រដាល់ ពេលទំនេរ កីឡាករ ពុទ្ធ ផ​ន​កុសល បាន​ទៅ​ធ្វើ​ជា​កម្មករ​លី​ម្សៅ​មី​ឱ្យ​ក្រុមហ៊ុន​ផលិត​មី​ម៉ា​ម៉ា​នៅ​ចំការ​ដូង ខណ្ឌដង្កោ ដោយ​លី​ម្សៅ​មី​១​តោន​កន្លះ​ទទួល​បាន​ប្រាក់​៨.០០០​រៀល ។ ជា​អកុសល កាលពី​ថ្ងៃ​ទី​៣ ធ្នូ ឆ្នាំ​២០១៦ កីឡាករ ពុទ្ធ ផ​ន​កុសល បាន​ឡើង​សង្វៀន​ប្រកួត​ជាមួយ​កីឡាករ​លឿង រ៉ា ហើយ​បាន​ភ្លាត់ស្នៀត​នៅ​ទឹក​ទី​៣​ដោយ​ត្រូវ​មួយ​កែង​របស់​គូប្រកួត​បណ្តាល​ឲ្យ​បែក​លើ​ចិញ្ចើម​និង​ច្រមុះ​ដេរ​ចំនួន​១១​ថ្នេរ ព្រមទាំង​បាក់​ក្តោងច្រមុះ​ដល់​ខាងក្នុង​ត្រូវ​បាន​គ្រូពេទ្យ​សហព័ន្ធ​កីឡា​ប្រដាល់​​កម្ពុជា​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​។ ពេល​ទៅ​ដល់​ភ្លាម គ្រូពេទ្យ​បាន​គាស់​ច្រមុះ​ផ្នែក​ខាងក្រៅ​ហើយ ប៉ុន្តែ​តម្រូវ​ឲ្យ​ទៅ​គាស់​ឆ្អឹង​ខ្ទង់ច្រមុះ​ផ្នែក​ខាងក្នុង​ម្តងទៀត​នៅ​ថ្ងៃ​ទី​៧ ធ្នូ ខាង​មុខ​នេះ​ម្តងទៀត ។

ដោយសារ​តែ​ជួប​គ្រោះថ្នាក់​នៅ​ពេល​ប្រកួតរហូត​រង​របួស​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យតែ​អត់​ប្រាក់​សម្រាប់​ព្យាបាល​និង​ហូប​ចុក​ប្រចាំថ្ងៃ កីឡាករ ពុទ្ធ ផ​ន​កុសល បាន​អំពាវនាវ​ដល់​សប្បុរសជន​ទាំងអស់ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​លោក​ជំទាវ​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​រូប​គាត់​ផង ។

សប្បុរសជន​អាច​ទំនាក់ទំនង​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៧ ២០១២ ៤០៦ ៕