ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប្រាក់ វុ​ទ្ធី សម្រេច​ជ្រើសរើស​កីឡាការិនី​កម្ពុជា​២៣​រូប​ចុង​ក្រោយ​ចេញ​ទៅ​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​បញ្ចេញ​បញ្ជីរាយនាម​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​២៣​រូប​ចុង​ក្រោយ ដើម្បី​ចូលរួម​ការ​ប្រកួត​ពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 ចាប់ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ នៅ​ប្រទេស​ហ្វី​លី​ពី​ន​។

ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​លោក ប្រាក់ វុ​ទ្ធី ស្ថិត​នៅ​ពូ​ល B ជាមួយ វៀតណាម​, មី​យ៉ា​ន់​ម៉ា​, ទី​ម័​រ​ខាងកើត និង ឡាវ ខណ​:​ពូ​ល A មាន​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន​, ថៃ​,
ឥណ្ឌូ​ណេ​ស៊ី​, សិង្ហ​បុរី​, អូស្ត្រាលី និង ម៉ា​ឡេ​ស៊ី​។

ខាងក្រោម​នេះ​គឺជា​កាលវិភាគ​ប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​នារី​កម្ពុជា​៖
– ថ្ងៃ​ទី​៥ ខែកក្កដា កម្ពុជា ប៉ះ​ឡាវ វេលា​ម៉ោង​៧:០០​នាទី​យប់ នៅ​កីឡដ្ឋាន Binan Football
– ថ្ងៃ​ទី​៧ ខែកក្កដា កម្ពុជា ប៉ះ វៀតណាម វេលា​ម៉ោង​៧:០០​នាទី​យប់ នៅ​កីឡដ្ឋាន Binan Football
– ថ្ងៃ​ទី​១១ ខែកក្កដា កម្ពុជា ប៉ះ មី​យ៉ា​ន់​ម៉ា វេលា​ម៉ោង​៤:០០​នាទី​រសៀល នៅ​កីឡដ្ឋាន Binan Football
– ថ្ងៃ​ទី​១៣ ខែកក្កដា កម្ពុជា ប៉ះ ទី​ម័​រ

ខាងកើត វេលា​ម៉ោង​៧:០០​នាទី​យប់ នៅ​កីឡដ្ឋាន Binan Football ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ