អំពីភាពស័ក្តិសិទ្ធិនៃដើមបញ្ញើក្អែក អ្នកខ្លះមិនយល់បានទិញវត្ថុស័ក្តិសិទ្ធិសាងពីដើមបញ្ញើក្អែកយកទៅគោរពបូជា ។
យោងតាមផេក«មន្តអាគមខ្មែរ»បញ្ជាក់ថាថា បញ្ញើក្អែក គឺជារុក្ខជាតិចង្រៃ (ចាស់បុរាណតែងនិយាយថា កុំធ្វើខ្លួនជាមនុស្សបញ្ញើក្អែក) ពីព្រោះបញ្ញើក្អែក កាលបើដុះផ្ញើខ្លួននៅលើដើមឈើណាហើយ មិនយូរមិនឆាប់ដើមឈើនោះនឹងងាប់មិនខាន ដោយសារតែវាបឺតជីជាតិពីដើមឈើនោះ ។
អបិយជំនឿទៅលើដើមបញ្ញើក្អែក គឺពិតជាមានចំពោះតែបញ្ញើក្អែកដែលដុះនៅលើដើមឈើ ធំៗ ដូចជាដើមអំពិល ធំៗ ដើមឈើទាល ធំៗ ដើមស្វាយ ធំៗ៘ ពីព្រោះវាមានភាពងងឹតស៊ុបទ្រុបទាំងថ្ងៃទាំងយប់ ដែលនាំឲ្យខ្មោចតៃហោង ព្រាយបិសាច អសុរកាយ ចូលចិត្តយកធ្វើជាទីលំនៅរបស់ខ្លួន ។
មានតែពួកគ្រូមន្តអាគមខ្មៅ (black magic) ដូចជាគ្រូស្មិល ធ្មប់ អាប ជាដើម ដែលនិយមរាប់អានដើមបញ្ញើក្អែក ដោយគេកាប់ទាំងសំណុំយកទៅដាក់នៅទីអាសនៈរបស់ពួកគេ និងចិញ្ចឹមថែទាំ ឲ្យចំណីដល់ពពួកខ្មោចព្រាយអសុរកាយទាំងនោះ ។
ពួកគ្រូមន្តអាគមខ្មៅដែលប្រើបញ្ញើក្អែក គឺអាចមានភាពពូកែសក្តិសិទ្ធិមែនហើយ ប៉ុន្តែពួកគេមិនចម្រុងចម្រើនទេ ហើយសិស្ស ឬក៏អ្នកទៅពឹងពាក់ពួកគេក៏រកស៊ីមិនឡើងដែរ ។ ដូច្នេះយកល្អត្រូវចៀសឲ្យឆ្ងាយកុំសេពគប់ជាមួយបើចង់មានអនាគត ៕
ចែករំលែកព័តមាននេះ