ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹម សុខា បើកទ្វារផ្ទះទទួលអ្នកគំាទ្រជាលើកដំបូង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​រំលាយ​បាន​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​អ្នកគាំទ្រ​ជា​លោក​ដំបូង ចាប់​តាំង​លោក​រង​បណ្តឹង​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​មក ។ អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ឈាន​ចូល​ដល់​វ័យ​៧០​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៧…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្សប្រឆាំង​ដែល​ត្រូវ​តុលាការ​រំលាយ​បាន​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​អ្នកគាំទ្រ​ជា​លោក​ដំបូង ចាប់​តាំង​លោក​រង​បណ្តឹង​ចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​មក ។

អតីត​មេដឹកនាំ​គណបក្សប្រឆាំង​រូប​នេះ​ឈាន​ចូល​ដល់​វ័យ​៧០​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៧ មិថុនា​ម្សិលមិញ ។ ទោះ​លោក​ស្ថិត​នៅ​ក្នុង​ការ​ឃ្លាំមើល​របស់​តុលាការ ប៉ុន្តែ​លោក​បាន​ទទួល​អ្នកគាំទ្រ​មក​ពី​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ឱកាស​ខួបកំណើត​របស់​លោក ។ នេះ​ជា​ការ​បើក​ទ្វារផ្ទះ​ទទួល​ស្វាគមន៍​សកម្មជន អ្នកគាំទ្រ​ជា​លើក​ដំបូង​ក្នុង​ទ្រង់ទ្រាយ​ធំ​ដែល​គេ​មិន​ធ្លាប់​ឃើញ ។ តែ​នា​ពេល​កន្លង​មក​លោក​បាន​ទទួល​ជួប​ជាមួយ​អង្គទូត​បណ្តា​ប្រទេស​លោក​ខាងលិច​ផង​ដែរ​។

លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​កថា ចាប់តាំងពី​ម៉ោង​៨:៣០​នាទី​ព្រឹក រហូត​ដល់​ម៉ោង​៨:៣០ នាទី​យប់ នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២​នេះ​នៅ​គេហដ្ឋាន​របស់ខ្ញុំ​ក្នុង​រាជធានី​ភ្នំពេញ ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ និង​មាន​កិត្តិយស​ណាស់ ដែល​បាន​ទទួល​ស្វាគមន៍​តំណាង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​ស្រឡាញ់​រាប់អាន​ខ្ញុំ​ចំនួន​១៨​ខេត្ត​បាន​មក​ជូនពរ​ខ្ញុំ​ផ្ទាល់ នៅ​ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​គម្រប់​៦៩​ឆ្នាំ​ឈាន​ចូល​៧០​ឆ្នាំ ។

លោក កឹ​ម សុខា កើត​នៅ​ថ្ងៃ​២៧ មិថុនា ១៩៥៣ ។ តាម​សំ​ណេ​រ​របស់​លោក អ្នកគាំទ្រ​នៅ​ខេត្ត​ឆ្ងាយ​ៗ ពុំ​បាន​ចូល​មក​ជូនពរ​លោក​ក្នុង​ឱកាស​នោះ​ទេ ។ លោក​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា នៅ​ពេល​ជួប​ជាមួយ​អ្នកគាំទ្រ​ខ្លួន​នោះ លោក​បាន​និយាយ​អ្វីខ្លះ ពិសេស​ថា តើ​លោក​មាន​និយាយ​ពី​បញ្ហា​នយោបាយ​ជាមួយ​អ្នកគាំទ្រ​ឬ​អត់?​។

លោក​កឹ​ម សុខា បាន​ត្រឹម​ឲ្យ​ដឹង​ថា លោក​បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំង​អ្នក​ដែល​បាន​មក​ផ្ទាល់ ក៏​ដូច​ជា អ្នក​ដែល​បាន​ផ្ញើរ​សារ​ជូនពរ​ថ្ងៃ​ខួបកំណើត​លោក ។ លោក​បាន​បញ្ជាក់​ថា សូម​ឲ្យ​ពរ​ជ័យ​ទាំងឡាយ និង​កុសលផល​បុណ្យ​ដែល​បងប្អូន​បញ្ជូន​មក​ឲ្យ​ខ្ញុំ​នេះ ខ្ញុំ​សូម​ចែករំលែក​ដល់​បងប្អូន​ជនរួមជាតិ​ខ្មែរ​គ្រប់​ៗ​គ្នា​មិន​ប្រកាន់​និន្នាការ​ណា​ឡើយ ។

ឱកាស​ខួបកំណើត​របស់​លោក​កឹ​ម សុខា ពុំ​ឃើញ​មាន​ភរិយា និង​កូន​ៗ​នៅ​ជិត​លោក​នោះ​ទេ ។ ពី​នាយ​សមុទ្រ​កូនស្រី​របស់​លោក គឺ​កញ្ញា កឹ​ម មនោ​វិទ្យា បាន​ជូនពរ​លោកឪពុក​របស់​ខ្លួន​ពី​ចម្ងាយ ។

កញ្ញា​សរសេរ​ថា «​កូន​សូម​គោរព​ជូនពរ​លោកឪពុក ក្នុង​ឱកាស​ថ្ងៃកំណើត សូម​លោក​ជួប​ប្រទះ​តែ​សេចក្តីសុខ​ពី​ថ្ងៃនេះ​តទៅ និង​ជំនះ​បាន​នូវ​ឧបសគ្គ​ទាំងឡាយ​ក្នុង​ដំណើរ​បូជនីយកិច្ច ទាមទារ និង​ការពារ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ។

លោក កឹ​ម សុខា ត្រូវ​បាន​សមត្ថកិច្ច​ជាប់​ខ្លួន កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ ពី​បទ​ស​ន្ទិ​ដ្ឋ​ភាព​ជាមួយ​បរទេស​ក្នុង​ការ​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ។ តុលាការ​បាន​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក កឹ​ម សុខា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ