ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ វី និង​ជឹ​ម ចិ​ត្រា ជួប​ថៃ​ថ្ងៃអាទិត្យ​ខាន​​ស្អែក​មួយ​ណា​សម្រេច​គោលដៅ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រំ វី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខេត្តព្រៃវែង ​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ ទី​៤ ធ្នូ ខាន​ស្អែក​នេះ​ មិន​ទាន់​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ព្រំ វី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ និង​ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខេត្តព្រៃវែង ​ដែល​ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃអាទិត្យ​ ទី​៤ ធ្នូ ខាន​ស្អែក​នេះ​ មិន​ទាន់​ដឹង​ថា ​មួយ​ណា​សម្រេច​គោលដៅ​នោះ​ទេ​ ដោយសារ​សមាសភាព​កីឡាករ​ថៃ​ហាក់​មាន​សមត្ថភាព​មិន​ណ​យដែរ​នោះ ។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​កីឡាករ​កម្ពុជា​ទាំង​២​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផ្គូផ្គង​ឱ្យ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ​នោះ គឺ​មាន​ច្រើន​លើក​រួច​មក​ហើយ ។ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​លើក​នេះ ព្រំ វី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឃឹម ប​.​ស​.​ខ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ខណៈ ជឹ​ម ចិ​ត្រា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ អិុត​ធី​ដេ​ត ស​.​ដាន ឆ័​យ ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម ។

ព្រំ វី ធ្លាប់​ប្រកួត​៦៧​ដង ឈ្នះ​៤៣​ដង​ចាញ់​២១​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១១​ដង ។ ចំណែក​កីឡាករ​ថៃ​ដែល​ជា​គូប្រកួត​របស់​គេ​វិញ ធ្លាប់​ប្រកួត​បាន​៥១​ដង ឈ្នះ​៤០​ដង ចាញ់​៦​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ដូច្នេះ​បើ​ប្រៀបធៀប​ទៅ​លើ​ប្រវត្តិ​ប្រកួត គឺ​គូ​នេះ​អាច​ស៊ីសង​គ្នា​បាន គ្រាន់តែ​កីឡាករ​ថៃ​ម្នាក់​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពី​មុន​មក ទើប​គេ​មិន​ទាន់​ដឹង​ថា ឃឹម ប​.​ស​.​ខ មាន​សមត្ថភាពខ្លាំង​ប៉ុនណា ។

ចំណែក​ជឹ​ម ចិ​ត្រា ធ្លាប់​ប្រកួត​បាន​២០​ដង​ឈ្នះ​១៥​ដង ចាញ់​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ ប៉ុន្តែ ជឹ​ម ចិ​ត្រា​ គេ​ស្គាល់​ច្បាស់​ថា​ជា​ជើង​ខ្លាំង​មួយ​រូប​ដែល
មាន​ល្បិច​ប្រយុទ្ធ​នៅ​លើ​សង្វៀន​ល្អ​គ្រាន់បើ ទម្រង់​នៃ​ការ​វាយ​ចេញ​របស់​គេ​មាន​ភាព​រហ័សរហួន ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង ។ រីឯ​គូប្រកួត​របស់​គេ​ធ្លាប់​ប្រកួត​បាន​៦៥​ដង ឈ្នះ​៥០​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​៥​ដង ។ ដូច្នេះ​ជឹ​ម ចិ​ត្រា ប្រកួត​លើក​នេះ​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន ។

ដោយឡែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​មាន​កីឡាករ ផូ សុភាព មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ឌុំ កែវ​ដាំ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ សិទ្ធ ចន្ទ្រ មក​ពី​ក្លិប​សាមគ្គី​កូន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង រ៉ា​មី មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ។ កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​គូ​ចុង​ក្រោយ កីឡាករ ហ៊ែ​ល វិចិត្រ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ សំអាត រ៉ា​វីត មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ៕