ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រត់ការ​ហូរ​ចូល​…​ចាំអី​ទៀត មិន​បិទ​ភ្នែក​ម្ចាស់​​ថ្លៃ

1 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​មិន​មាន​ដើមឈើ​មាន​តំលៃ​នោះ​ទេ ក៏​ប៉ុន្តែ​ខេត្តព្រៃវែង គឺជា​ខេត្ត​សម្រាប់​ក្រុម​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ ទាំង​មិន​ទាន់​កែ​ច្នៃ​និង​កែ​ច្នៃ​រួច​ឆ្លងកាត់់​ពី​បណ្ដា​ខេត្ត​បែក​ឥ​សាន​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​។ បើ​យោង​តាម​ប្រភព​ឲ្យ​ដឹង​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ជញ្ជូន​ធ្យូង​តាម​រថយន្ត​ទួ​រី​ស និង​រថយន្ត​សាំ​យ៉ុ​ង…


ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​មិន​មាន​ដើមឈើ​មាន​តំលៃ​នោះ​ទេ ក៏​ប៉ុន្តែ​ខេត្តព្រៃវែង គឺជា​ខេត្ត​សម្រាប់​ក្រុម​ឈ្មួញ​ធ្វើការ​ដឹក​ជញ្ជូន​ផល​អនុ​ផល​ព្រៃឈើ ទាំង​មិន​ទាន់​កែ​ច្នៃ​និង​កែ​ច្នៃ​រួច​ឆ្លងកាត់់​ពី​បណ្ដា​ខេត្ត​បែក​ឥ​សាន​យក​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​។

បើ​យោង​តាម​ប្រភព​ឲ្យ​ដឹង​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គេ​សង្កេត​ឃើញ​ក្រុម​ឈ្មួញ​សំរុក​ដឹក​ជញ្ជូន​ធ្យូង​តាម​រថយន្ត​ទួ​រី​ស និង​រថយន្ត​សាំ​យ៉ុ​ង ឬ​រថយន្ត​កែ​ច្នៃ​ផ្សេង​ទៀត ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែនរ​អន្តរជាតិ​ម៉ឺន​ជ័យ ស្រុក​កំចាយមារ ខេត្តព្រៃវែង យ៉ាង​អនាធិប​តេយ្យ​​ទាំងថ្ងៃទាំងយប់ ដោយ​មិនឃើញ​មាន​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ទប់ស្កាត់​បង្ក្រាប​ឡើយ​។

ម្យ៉ាងវិញទៀត ការ​ដឹក​ជញ្ជូន​ធ្យូង​ចូល​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​នេះ​បាន​យ៉ាង​រលូន ។ គេ​ដឹក​ជញ្ជូន​ចេញ​ម្ដង​ៗ តែងតែ​ឃើញ​មាន​អ្នក​រត់ការ​សែនព្រេន​ជូន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ រួម​ជាមួយ​មន្ត្រី​ប្រចាំ​ច្រក​អស់ហើយ ទើប​អាជ្ញាធរ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប ។

បើ​យោង​តាម​ប្រភព​បាន​ខ្សឹប​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ដឹក​ធ្យូង​ទៅ​នេះ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​បច្ចេកទេស​ច្បាប់​ចរាចរណ៍​នោះ​ឡើយ​។ ជា​ការ​ពិត​ណាស់​ដោយសារ​តែ​មានការ​ដឹក​ជញ្ជូន​ធ្យូង​ទៅ​លក់​នៅ​ប្រទេស​ជិតខាង​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ហើយ ទើប​វា​នាំ​ឲ្យ​វិនាស់​ហិនហោច​នូវ​ធនធានធម្មជាតិ​ព្រៃឈើ​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​។

ទន្ទឹម​នេះ​ដែរ លោក​ឃឹម អូន នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រៃវែង​បាន​ឆ្លើយ​ប្រាប់​អ្នក​សារព័ត៌​មាន​តាម​ទូរ​សព្ទ​ឲ្យ​ដឹ​ថា ធ្យូង​ដែល​គេ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ គឺជា​ធ​ធ្យូង​ដើម​អាកា​ស្យា​ទេ មិនមែន​ដើមឈើ​ដែល​ត្រូវ​ហាមឃាត់​នោះ​ទេ​។ ហើយ​នៅ​ពេល​ដែល​អ្នក​សារព័ត៌​មាន​​សួរ​បញ្ជាក់​ថា តើ​ច្បាប់​មាន​អនុញ្ញាត​ឲ្យ​នាំ​ផល​អនុ​ផល​ព្រៃឈើ​យក​ទៅ​លក់​នៅ​ក្រៅប្រទេស​បាន​ឬ​អត់ ស្រាប់តែ​លោក​ឃឹម អូន​មេព្រៃ​ឆ្លើយ​បញ្ជាក់​យ៉ាង​ខ្លី​ថា បើ​ប្រធាន​ច្រក​គេ​ឲ្យ​ចេញ​ចេញ​ទៅ រូប​គាត់​មិន​មាន​សិទ្ធិ​អំណាច​អ្វី​នោះ​ទេ​។

នេះ​គ្រាន់តែ​ជា​លេស​ការ​ឆ្លើយ​ដោះសារ​របស់​មន្ត្រី​គ្រាប់​ល្ពៅ​នោះ​ទេ ព្រោះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​បាន​លួច​បង្ហើប​ឱ្យ​ដឹង​ថា ឡាន​ដឹក​ផល​អនុ​ផល​ព្រៃឈើ​ដែល​ផលិត​ទៅ​ជា​ធ្យូង​ដឹក​ឆ្លង​ដែន​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​នេះ គឺ​កើត​មាន​រាប់​ខែ​មក​ហើយ ហើយ​ការ​ដឹក​បានរ​លួ​ន​បែប​នេះ​គឺ​ឈ្មួញ​បាន​បង់លុយ​អោយ​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​នេះ ក្នុង​មួយ​ជើង​១​លាន​រៀល សម្រាប់​ឡាន​១​គ្រឿង ទើប​មាន​មន្ត្រី​ឈរ​ចាំ​
បើក​ប៉ា​រ៉ា​ស់​អោយ​ឡាន​ដឹក​ធ្យូង​ចេញចូល​ទាំងថ្ងៃទាំងយប់ បាន​ដោយរ​លួ​ន​បែប​នេះ​។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ខាងលើ​នេះ ភ្នាក់ងារ​សារព័ត៌មាន​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ ពី​លោក វ៉ា​ន់ ពិសិដ្ឋ មេ​ប៉​ស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​នេះ​បាន​ទេ ដោយ​សារ​ទូរស័ព្ទ​ចូល ហើយ​លោក​ប្រាប់​ថា អត់​សេវា​និយាយ​ស្ដាប់​គ្នា​មិន​បាន​។

ដោយឡែក លោក​អ៊ុ បូ​ល័​ក្ខ ប្រធាន​ស្នាក់​ការ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ ក៏​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ឱ្យ​ដឹង​ដែរ​ថា រូប​លោក​ខាង​ស្នាក់​ការ​ទេ ពាក់ព័ន្ធ​រាល់​ទំនិញ​ចេញចូល​សួរ​ទៅ​ខាង​មន្ត្រី​គយ​ចុះ​។ ចំណែក​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ម៉ឺន​ជ័យ​វិញ​នេះ​វិញ ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់​ទំនង​​សុំ​ការ​បំភ្លឺ​បាន​ទេ ។ តាម​ពិត​ទៅ សុទ្ធតែ​ជា​រឿង​ពុក​រលួយ​ចិញ្ចឹម​ឆ្នាំង​តែ​ប៉ុណ្ណោះ មិន​ខុស​ពី​ចង្វា​ចិញ្ចឹម​ឆ្តោ​ឡើយ ។


មិនធម្មតា​ទេ បាន​ទៅ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​សុទ្ធតែ​ចាយ​លុយ​ទៅ​មេ​ច្រើន​ណាស់ ។
ម្ល៉ោះហើយ រឿង​អី​មិន​រក​លុយ​ស្រង់​ដើម? … ហេ​! ហេ​!

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ